loading...

» ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
បើតាមការបញ្ជាក់ពីគ្រួសារក៏ដូចជាមិត្តភក្តិរបស់ជនរងគ្រោះបានឲ្យដឹង មុនដំបូងគេបានឃើញជនរងគ្រោះដើរចេញពីកន្លែងប្រារព្ធពិធីមង្គលការរបស់ខ្លួន ដើរសំដៅទៅកាន់មាត់ទឹក រួចដើរចុះដើរឡើងមួយជុំក៏លោតទឹកសម្លាប់ខ្លួនតែម្ដង។ ប្រភពបានបន្តទៀតថា ចំពោះមូលហេតុដែលគាត់លោតទឹកសម្លាប់ខ្លួនគឺដោយសារឃើញមុខកូនក្រមុំអាក្រក់ពេក។
បើតាមការចុះផ្សាយរបស់ dailystar បានឲ្យដឹងថា លោក Kang ត្រូវបានឪពុកម្ដាយបង្ខំឲ្យរៀបការនឹងនារី អាយុ ៣០ ឆ្នាំដែលគាត់មិនធ្លាប់ស្គាល់ម្នាក់ នាងមានឈ្មោះថា Na Jung ។ ដោយមិនអាចប្រកែកនឹងឪពុកម្ដាយរបស់ខ្លួនបានលោក Kang ក៏សុខចិត្តរៀបការទាំងបង្ខំចិត្ត។ គាត់មិនដែលបានឃើញមុខអនាគតប្រពន្ធដែលឪពុកម្ដាយផ្សំផ្គុំឲ្យនោះទេ រហូតដល់ថ្ងៃមង្គលការទើបបានឃើញមុខ ប៉ុន្តែក្រោយពីបានឃើញមុខកូនក្រមុំរបស់ខ្លួនភ្លាម លោក Kang ក៏បានហួសចិត្តដើរចេញពីរោងការទៅលោតសម្លាប់ខ្លួនតែម្ដង ព្រោះតែកូនក្រមុំមានមុខមាត់អាក្រក់ ដែលគាត់មិនអាចទទួលយកបាន។
ចំណែកឯកូនក្រមុំមានការអាម៉ាស់ចំពោះភ្ញៀវដែលបានចូលរួមយ៉ាងខ្លាំងនៅពេលដែលកូនកំលោះបែរជាទៅលោតទឹកសម្លាប់ខ្លួននៅថ្ងៃរៀបការព្រោះទៅមុខរបស់ខ្លួនអាក្រក់ទៅវិញ៕
loading...
ป้ายกำกับ:
Khmer news
loading...

ក្រៅពីនេះ ប្រជាជនខ្មែរជាពិសេសសិស្សានុសិស្សខ្មែរទូទៅបានស្គាល់ កវី ពេជ្រ ទុំក្រវ៉ិល តាមរយៈស្នាដៃសរសេរសៀវភៅភាសាខ្មែរគ្រប់កម្រិត ក៏ដូចជាមេរៀនប្រវត្តិសាស្រ្តខ្មែរមួយចំនួនធំទៀតដែលបានដកស្រង់ និងស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តនានាពីអ្នកស្រាវជ្រាវជនជាតិ បារាំង អាមេរិក និងប្រវត្តិវិទូខ្មែរផងដែរ។
ប្រវត្តិសិក្សារបស់លោក ពេជ្រ ទុំក្រវ៉ិល មានស្រុកកំណើតនៅ ភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ក្នុងគ្រួសារជាកសិករធូរធារកាលពីនៅជាកុមារភាពលោកបានមករៀននៅរាជធានីភ្នំពេញនៅក្នុងទសវត្សរ៍ឆ្នាំ ៦០។ លោកបានបញ្ចប់ថ្នាក់ចំណេះដឹងទូទៅរួចបន្តការសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យ ឬក៏សាលាល្ខោនជាតិ ដោយឆ្លងកាត់ការប្រឡងជ្រើសរើសយ៉ាងហ្មត់ចត់ និងសម្រាំងយកតែអ្នកមានទេពកោសល្យផ្នែកសិល្បៈពិតប្រាកដប៉ុណ្ណោះ។
លោកតារំឭកថា៖ «សាលាល្ខោនជាតិមានតែមុខវិជ្ជាល្ខោននិយាយមួយមុខគត់ ហើយល្ខោនប្រភេទនេះមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសម័យសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ និងទទួលបានការគាំទ្រពីពលរដ្ឋខ្មែរទូទាំងប្រទេស»។
លោកតាបន្តថា សាស្ដ្រាចារ្យល្បីៗដែលជាអ្នកទទួលបន្ទុករៀបចំបណ្តុះបណ្តាលល្ខោននិយាយមានដូចជាលោកគ្រូ មាស គក់ គ្រូ ហង្ស ធុនហាក់ និងលោកគ្រូ ពៅ យូឡេង ជាដើម។
ក្រោយមកនៅក្នុងទសវត្សរ៍ ឆ្នាំ៦០ ដដែលនោះសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ បានបើកដំណើរការដាក់បញ្ចូលឲ្យមានមហាវិទ្យាល័យចំនួនប្រាំដែលមានដូចជា មហាវិទ្យាល័យ សូនរូប ស្ថាបត្យកម្ម បុរាណវិទ្យា នាដសាស្ត្រ និងតូរ្យតន្ត្រី ហើយនោះជាពេលដែលលោកតាបានចូលរៀនបន្តនៅក្នុងមហាវិទ្យាល័យ នាដសាស្ត្រ ទៀតដែលលោកបានចាប់យកមុខវិជ្ជាសរសេររឿង និងសម្តែងរឿង។
ខណៈពេលកំពុងសិក្សាលោកបានចុះទៅស្រាវជ្រាវអំពីវប្បធម៌សិល្បៈបុរាណខ្មែរនៅតាម តំបន់នានាក្នុង ប្រទេសកម្ពុជា និងយកមករៀបរៀងព្រមទាំងសម្តែងជាថ្មីដើម្បីផ្សព្វផ្សាយពីភាពអស្ចារ្យនៃសិល្បៈទាំងនោះឲ្យបានទូលំទូលាយសាជាថ្មី។
លោកកវីជើងចាស់បានលើកឡើងថា៖ «ខ្ញុំបានចុះទៅ ខេត្តតាកែវ ដើម្បីស្រាវជ្រាវរឿងល្ខោនយីកេជាច្រើនខែពីលោកតា ឃី និងលោកតា ឌួង ដែលលោកទាំងពីរជាអ្នកដឹកនាំការសម្តែងយីកេមហាជនដ៏មានប្រជាប្រិយក្នុងសម័យដើម»។
ក្រោយពីសិក្សាស្វែងយល់និងសរសេរចងក្រងពីដំណើររឿងយីកេចប់សព្វគ្រប់ លោកក៏បានត្រឡប់មក ភ្នំពេញ វិញនិងរៀបចំសាច់រឿង និងការសម្តែងជាថ្មីតាមរយៈរឿងល្ខោនយីកេ។
លោកតាបញ្ជាក់ថា៖ «រឿងយីកេថ្មីដែលខ្ញុំរៀបរៀងឡើងវិញមិនបាត់បង់នូវអត្ថន័យដើម របស់សាច់រឿងនោះឡើយ ហើយមានរបៀបរៀបរយជាងយីកេមហាជនទៀតផង ដូចជាពេលឈុតកម្សត់ គឺកម្សត់ កំប្លែង គឺកំប្លែង មិនលាយឡំគ្នាឡើយ។ នៅពេលក្រុមសិល្បៈសាកលវិទ្យាល័យសម្តែងសាច់រឿងល្ខោនយីកេរបស់លោក ឃី និងតា ឌួង ជាថ្មី លោកទាំងពីរមានការកោតសរសើរពីស្នាដៃរបស់ខ្ញុំ ហើយបានអនុញ្ញាតឲ្យក្រុមការងាររបស់ខ្ញុំបានដើរសម្តែងចែកជូនដល់ពលរដ្ឋទូទៅតាមរោងមហាស្រពនានានៅក្នុងខេត្តនីមួយៗទៀតផង»។
លោកបានបន្ដថា៖ «ខ្ញុំនៅចាំបានថា ការសម្តែងល្ខោនយីកេរឿង ទុំ ទាវ មុនដំបូងគឺនៅក្នុងការសម្ពោធរោងមហាស្រព សីហនុ ខេត្តកំពង់ចាម ដែលព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ និងព្រះមហាក្សត្របច្ចុប្បន្ន [ព្រះបាទ នរោត្តម សីហមុនី] យាងទតដោយផ្ទាល់ទៀតផង»។
លោកតាបានឲ្យដឹងថា៖ «ក្រុមសិល្បៈខ្មែរយើងបានទទួលការគាំទ្រជាខ្លាំងនៅពេលទៅសម្តែងនៅក្រៅប្រទេស ជាពិសេស ម៉ាឡេស៊ី ហើយពេលត្រឡប់មកខ្មែរវិញ ខ្ញុំត្រូវបានរដ្ឋាភិបាលសង្គមរាស្ត្រនិយមលើកទឹកចិត្តផ្តល់សិទ្ធិទិញឡានមួយគ្រឿងដោយមិនចាំបាច់បង់ពន្ធដូចគ្នានឹងតំណាងរាស្ត្រដែរ»។
ស្នាដៃតែងនិពន្ធរបស់លោកកវី ពេជ្រ ទុំក្រវ៉ិល លោកតា ពេជ្រ ទុំក្រវ៉ិល បានបន្សល់ទុកនូវស្នាដៃជាច្រើនដែលត្រូវបានបែងចែកជា ៤ ប្រភេទក្រោយពីបានធ្វើស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
ប្រភេទទីមួយគឺជាក្រុមល្ខោន រួមមានមហោរី យីកេ បាសាក់ និងល្ខោនចម្រុះដែលមានសិល្បករសម្តែងច្រើនពី ៥០០ ទៅ ១០០០ នាក់ឯណោះ។
ប្រភេទ ទី២ គឺជាក្រុមកំណាព្យ ដូចជាសៀវភៅកំណាព្យចង្រិតដែក ដែលនិយាយពីការឈ្លោះប្រកែកគ្នារបស់ខ្មែរតាំងពីសម័យដើម ហើយក្រោយមកលោកបាននិពន្ធសៀវភៅកំណាព្យខ្មែរអើយខ្ញុំសុំ។ ថ្ងៃអនាគតសៀវភៅនេះនៅតែអាចក្រើនរំឭក និងដាស់តឿនស្មារតីខ្មែរឲ្យឈប់ឈ្លោះគ្នាតទៅទៀតហើយស្នាដៃ កំណាព្យមួយទៀតដែលមានការនិយមច្រើនគឺសៀវភៅសិល្បៈតែងនិពន្ធកំណាព្យដែលអត្ថបទកំណាព្យក្នុងសៀវភៅនេះត្រូវបានដកស្រង់យកទៅដាក់នៅក្នុងកម្មវិធីសិក្សារបស់ក្រសួង អប់រំ ផងដែរ។
ប្រភេទ ទី៣ គឺជាក្រុមប្រវត្តិសាស្រ្តដែលស្នាដៃចុងក្រោយរបស់លោកគឺសៀវភៅប្រវត្តិសាស្ត្រ ពង្សាវតារព្រះមហាក្សត្រខ្មែរ ដែលរៀបរាប់ពីប្រវត្តិរបស់ក្សត្រាខ្មែរគ្រប់ជំនាន់ និងអំពីព្រឹត្តការណ៍សំខាន់ៗដែលកើតឡើងធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងសង្គមខ្មែរ ព្រមទាំងសៀវភៅប្រវត្តិសាស្ត្រខ្លីៗមួយចំនួនទៀត។
រីឯប្រភេទ ទី៤ គឺជាក្រុមស្រាវជ្រាវ ជាប្រភពឯកសារនានាដែលរៀបរាប់ពីរឿងរ៉ាវសង្គមរបស់ខ្មែរជំនឿសាសនា ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី និងសិល្បៈខ្មែរច្រើនជាង ១០ ក្បាលទៀត។
ឯកសារត្រូវបានបំផ្លាញក្នុងរបប ប៉ុល ពត
ជាអកុសលក្នុងរបប ប៉ុល ពត ឯកសាររបស់លោកតាត្រូវបានបំផ្លាញស្ទើរតែគ្មានសល់ទេ។ ប៉ុន្តែ ក្រោយមកលោកតាបានព្យាយាមស្វែងរកឯកសារមកវិញមួយចំនួន និងបានរក្សាទុកក្នុងបណ្ណាល័យគ្រួសារ «ជួន ជា» ស្ថិតក្នុង ភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
លោកឲ្យដឹងថា៖ «មកដល់ពេលនេះតានៅតែមានគម្រោងធ្វើការស្រាវជ្រាវបន្ថែមពី វប្បធម៌ខ្មែរ និងចង់ស្វែងរកឧបករណ៍ខ្មែរដែលបានបាត់បង់មករក្សាទុកក្នុងសៀវភៅរបស់តាសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សានិងស្គាល់ពីរបស់ខ្មែរ»។
បណ្តាំរបស់លោកតាកវី ពេជ្រ ទុំក្រវ៉ិល ជូនយុវជនជំនាន់ក្រោយ
នៅក្នុងសម័យសាកលភាវូបនីយកម្មនេះ ការជ្រាបចូលនៃវប្បធម៌របស់ជាតិដទៃជារឿងធម្មតា វាដូចជាទឹកដែលបាក់មក។ តែលោកតាផ្តល់ជាយោបល់ថា៖ «តានៅតែមានសង្ឃឹមថា វប្បធម៌ខ្មែរនៅតែឈរមាំ។ បើក្មេងជំនាន់ក្រោយខិតខំបង្កើនសមត្ថភាពរបស់ខ្លួនឯងឲ្យបានពូកែ ខិតខំពង្រីកចំណេះដឹង និងថែរក្សាអ្វីដែលខ្លួនមានផងនោះទើបវប្បធម៌របស់យើងនឹងនៅតែរឹងល្អផូរផង់ដដែល និងមានឱកាសផ្សព្វផ្សាយដល់ពិភពលោកឲ្យបានយល់ និងទទួលស្គាល់»។
លោកបានផ្ដែផ្ដាំថា៖ «បើសិនជាអ្នកសិល្បៈវិញ ត្រូវប្រយ័ត្នពីជំងឺបី។ ជំងឺ ទី១ គឺ [ជំងឺប្រុសស្រី] មិនត្រូវយកខ្លួនឲ្យជាប់ពាក់ព័ន្ធរឿងស្នេហាប្រុសស្រីពីរបី ដណ្ដើមពីគេឯងដែលនាំទុក្ខអាប់ឈ្មោះ អាប់រស្មីនោះទេ។ ត្រូវធ្វើខ្លួនឲ្យថ្លៃ ទើបមានតម្លៃដល់សង្គម និងគប្បីនឹងអ្នកគាំទ្ររបស់យើង។ ជំងឺ ទី២ គឺ [ជំងឺជោរ] មិនត្រូវមានសេចក្តីក្រអឺតក្រទម ឬទំយើ លើស្នាដៃរបស់ខ្លួនឡើយ។ តែត្រូវចេះដាក់ខ្លួន និងចេះរាក់ទាក់រាប់អានមនុស្សផងទាំងឡាយពីព្រោះតាមពិតទៅយើងជា អ្នកបង្កើត ឬបង្ហាញអ្វីមួយដល់មហាជន ហើយមហាជនទេដែលជាអ្នកផ្តល់តម្លៃមកឲ្យយើងជាអ្នកសិល្បៈ។ ជំងឺ ទី៣ គឺ [ជំងឺល្មោភនឹងលាភសក្ការៈ] ពេលណាយើងធ្លាក់ខ្លួនជាទាសករទឹកប្រាក់ យើងនឹងធ្វើអ្វីក្បត់មនសិការខ្លួនឯង។ ដូច្នេះទើបអ្នកសិល្បៈជំនាន់ក្រោយគ្រប់គ្នាគួរគប្បីកុំប្រមាថ»។
គួររំឭកថា លោកតា កវី ពេជ្រ ទុំក្រវ៉ិល សព្វថ្ងៃជាទីប្រឹក្សានៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈដែលមានឋានៈស្មើនឹងរដ្ឋមន្រ្តី៕
loading...
ป้ายกำกับ:
Khmer news
loading...
ផ្អើលហ្វេសប៊ុកទៀតហើយ..!ស្រ្តីម្នាក់តាមទាន់ប្តីកំពុងនៅក្នុង បន្ទប់ជាមួយស្រីក្មេងថ្ងៃនះ..!!សូមទស្សនាវីដេអូដូចខាងក្រោម៖
loading...
ป้ายกำกับ:
Khmers Video
loading...

ដែកគោលដែលមុតពោះទម្ងន់ជិត មួយគីឡូក្រាម
កាលពីថ្មីៗនេះ មានរឿងដ៏កម្រគួរអោយជឿមួយ ដោយគ្រូពេទ្យបានវះបាន ដែកគោលមានទម្ងន់ជិតមួយគីឡូក្រាមចេញពី ពោះក្មេងប្រុសម្នាក់ ក្រោយពីក្មេងរូបនេះឈឺពោះដោយមិនដឹងមូលហេតុ។
ក្មេងប្រុសវ័យ 15 ឆ្នាំ ដែលជាអ្នកភូមិមកពីទីក្រុង Ji’an ខេត្ត Jiangxi ប្រទេសចិនខាងលើនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅតំបន់ Anfu ដែលនៅក្បែរនោះ ក្រោយពេលក្មេងរូបនេះ បានត្អូញត្អែរថា មានអាការៈឈឺពោះយ៉ាងខ្លាំង។
នៅពេលដែលក្រុមគ្រូពេទ្យបានថតស្កេនទៅស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបានឃើញមានដែកគោលជាច្រើនគ្រាប់នៅជាប់ក្នុងពោះតម្រៀបគ្នាយ៉ាងរន្ធត់បំផុត។
យ៉ាងណាមិញ ក្រោយពីបានដឹងថា ពីរឿងនេះហើយក្រុមគ្រូពេទ្យបានសម្រេចចិត្តវះកាត់ភ្លាមៗផងដែរ ដើម្បីជួយសង្រ្គោះ ។ នៅពេលដែលវះកាត់រួច ចំនួនដែកគោលគឺមានចំនួនរហូតដល់ទៅ 200 ដើមឯណោះ ដែលវាមានទម្ងន់រហូតដល់ទៅ 800 ក្រាម (ស្មើរនឹង 8 ខាំ)។

រូបថតក្រោយពេលឆ្លុះកាំរស្មី X-RAY
លោកវេជ្ជៈបណ្ឌិត Zeng Xiang បានមានប្រសាសន៏ថា ក្មេងរងគ្រោះនេះបានឈឺពោះអស់រយៈពេលជាងមួយខែ មកហើយ ហើយនៅមុនពេលវះកាត់នេះ ខាងក្រោមគ្រូពេទ្យបានរៀបចំពេលពីរបីថ្ងៃឯណោះ។
Update: ជុំវិញករណីមួយនេះ យើងនៅមិនទាន់បានដឹងពីមូលហេតុដែលមានដែកគោលនៅក្នុងពោះរបស់ក្មេងប្រុស ម្នាក់នេះទេ តែមនុស្សជាច្រើនជឿជាក់ថា ក្មេងរូបនេះ ទទួលរងពីជម្ងឺចម្លែកមួយដែលគេអោយឈ្មោះថា pica ដែលអ្នកដែលកើតជម្ងឺនេះ តែងតែញ៉ាំវត្ថុប្លែកៗដូចជា៖ សក់, ដុំថ្ម , ថ្នាំលាបផ្ទះ , កញ្ចក់ , ដែកគោល ហើយនិងលាមកជាដើម នេះបើយោងទៅតាមគេហៈទំព័រ Thesun។
ទោះជាយ៉ាងណាក៏ដោយ អ្នកលេងបណ្តាញអ៊ីនធើណេតកំពុងតែចង់ដឹងគ្រប់គ្នាពីអាថ៌កំបាំងដ៏ចម្លែកមួយនេះ ហើយតែយើងនឹងចុះផ្សាយបន្តទៀត បើសិនជាមានរបាយការណ៏បន្ថែម៕
loading...
ប្រែសម្រួលពី៖ it1news68
ป้ายกำกับ:
Khmer news
loading...
រឿងរ៉ាវនេះ នាពេលបច្ចប្បន្នតែងតែកើតមានឡើងស្ទើរតែរៀងរាល់ថ្ងៃ ជាពិសេសរឿងមនុស្សប្រុសមានស្រីថ្មី ។ Account ហ្វេសប៊ុក Nøt T Bç បានយកវីដេអូនេះមកបង្កោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយវីដេអូនេះបង្ហាញថា ប្តីមានស្រីស្នេហ៍ ហើយប្រពន្ធតាមមកដល់បន្ទប់ តែប្រពន្ធមិនបានធ្វើអីទេ ហើយថែមទាំងនិយាយ “ខ្ញុំមកនេះមិនបានធ្វើអីងអ្នកឯងទេ ខ្ញុំឲ្យអ្នកឯងមានក្តីសុខ ហើយថែមទាំងនិយាយទៅកាន់ ស្រីស្នេហ៍របស់ប្តីថា ខ្ញុំមិនធ្វើអីអូនឯងទេ គ្រាន់ទេចង់ឃើញមុខមនុស្សប្រុសក្បត់”។ តែហួសចិត្ត ដែលប្តីនិយាយថាទៅកាន់ប្រពន្ធ ធ្វើដូចខ្លួនត្រូវអញ្ចឹង។
loading...
ដោយ ៖ វិសាល
ប្រភព៖ Khmernews
បើចង់ដឹងតែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖
ป้ายกำกับ:
Khmers Video
loading...
ចម្លើយនោះគឺវាពិតជាពិបាករកវាណាស់ តែសូមអរគុណដល់បុគ្គលិកបរិស្ថាននៅក្នុងទីក្រុងសៀពីងហៃទាំង 15 នាក់ដែលខំមានសណ្តានចិត្តស្វែងរកទូរស័ព្ទដៃមួយគ្រឿងដែលភ្ញៀវទេសចរណ៏បានជ្រុះធ្លាក់។
លោក Zhang Xiaoliang ដែលជាម្ចាស់ទូរស័ព្ទដៃដែលបានបាត់នេះ បានប្រាប់អ្នកកាសែតថា នៅក្នុងថ្ងៃកើតហេតុ រូបលោករូមជាមួយនឹងសង្សារ បានដើរដឹកដៃគ្នាកាត់សួនច្បារមួយដែលមានឈ្មោះថា Yuyuan ដោយមិនបានប្រុងប្រយ័ត្ននោះទេ ហើយនៅពេលដែលញ៉ាបាយថ្ងៃត្រង់រួច ទើបដឹងថាទូរស័ព្ទដែលនៅខាងក្រោយបានបាត់។

បុរសរូបនេះបញ្ជាក់ទៀតថា ទូរស័ព្ទរបស់លោក ពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាប្រើសម្រាប់ការធ្វើជំនួញរបស់លោក។
ទោះជាទូរស័ព្ទមួយគ្រឿងនេះបានបាត់ក៏ដោយ តែប្រព័ន្ធ GPS បានបញ្ជាក់ថា វានៅក្នុងគំនរសំរាមនេះឯង ហើយតាមប្រភពព័ត៌មានពីគេហៈទំព័រសៀងហៃ បានអោយដឹងថានៅក្រោយពេលដែលភ្ញៀវទេសចរណ៏បានជ្រុះទូរស័ព្ទដៃម៉ាក I-Phone 6 មួយគ្រឿងនេះ ក្រុមការងារបោលសម្អាតបាន។

ហើយក្រោយពីចំណាយពេល 3 ម៉ោងឯណោះនៅក្រោមកម្តៅថ្ងៃ 37 អង្សាសេ ទីបំផុតទូរស័ព្ទក៏ត្រូវបានរកឃើញ ដែលបានធ្វើអោយកម្លោះក្រមុំពីរនាក់ខាងលើនេះសប្បាយចិត្តយ៉ាងខ្លាំងថែមទាំងបានអោយលុយម្នាក់ 1000 យន់ដែលស្មើរនឹង 15 ដុល្លាសហរដ្ឋអាមេរិកទៀតផង តែពូកគាត់បដិសេដដោយនិយាយថា នេះគឺជាកាតព្វកិច្ចរបស់ពូកគាត់ទៅហើយដែលត្រូវជួយមនុស្សគ្រប់គ្នា៕

ភ្ញៀវទេសចរណ៏ដែលបានបាត់ទូរស័ព្ទ

loading...
ป้ายกำกับ:
Khmer news
