ទំនងជាចង់កាច់ផ្តួលតារាខ្មែរសិចស៊ីមួយចំនួន ដើម្បីទាក់ទាញប្រជាប្រិយភាពលើសង្វៀនសិល្បៈ ទើបតារាសម្តែង និងជាអតីតកញ្ញាឯក Bridgestone ឆ្នាំ២០១២ ពេជ្រ សូរីតា បានបង្អួតដើមទ្រូងសិចស៊ីយ៉ាងព្រហើនរបស់នាងមិនខ្វល់នឹងការរិះគន់អ្វីឡើយ ហើយបែរជានាងបានអះអាងថា រូបភាព Sexy គឺជាចំណង់ចំណូលចិត្តរបស់នាង ។
នាង ពេជ្រ សូរីតា មានឈ្មោះដើមហៅថា ត្រា រ៉ាឌី អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ ធ្លាប់បានជាប់ជាកញ្ញាឯក Bridgestone ឆ្នាំ២០១២ បាននិយាយក្នុងសម្តីយ៉ាងក្លាហានថា រូបភាព Sexy គឺជានិស្ស័យរបស់នាងតាំងពីតូចមកម្ល៉េះ ហើយនាងគ្មានអារម្មណ៍ក្រែងរអែងនឹងពាក្យនិន្ទារិះគន់ពីមហាជនឡើយ ។
តើក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ជាតិ និងប្រិយមិត្តយល់ឃើញយ៉ាងណាដែរចំពោះការបញ្ចេញដើមទ្រូងសិចស៊ីយ៉ាងព្រហើនគួរញាក់សាច់របស់តារាសម្តែងរូបនេះ ? ៕
ป้ายกำกับ:
Star News
តាមការចុះផ្សាយរបស់គេហទំព័របរទេស Ifeng.com បានលាតត្រដាងបង្ហាញអំពីតម្លៃខ្លួនរបស់តារាស្រីល្បីៗចិនដូចខាងក្រោម៖
១- នាង Maggie Cheung អាយុ៥០ឆ្នាំ តារាភាពយន្តហុងកុង ឋិតនៅលំដាប់កំពូលគេ ក្នុងបញ្ជីឈ្មោះតារាស្រីល្បីៗ ដោយមានតម្លៃខ្លួនចំនួន២០លានយន់ (លុយចិន) គឺស្មើនឹងជាង៣លានដុល្លារអាមេរិក សម្រាប់ការថតសម្តែងខ្សែភាពយន្ត១រឿង។
២- នាង Zhang Ziyi អាយុ៣៥ឆ្នាំ ជាតារាសម្តែងអាចរកប្រាក់ចំណូលបានជាប់លំដាប់ថ្នាក់លេខ២ គឺពី១២លានយន់ ទៅ១៥លានយន់ (លុយចិន)។
៣- នាង Zhao Wei អាយុ៣៨ឆ្នាំ ជាតារាសម្តែង តារាចម្រៀង POP និងជាអ្នកដឹកនាំរឿង និងនាង Zhou Xun អាយុ៤០ឆ្នាំ ជាតារាសម្តែង និងតារាចម្រៀង អាចរកប្រាក់ចំណូលបានជាប់លំដាប់ថ្នាក់លេខ៣ គឺពី១១លានយន់ ទៅ១៥លានយន់ (លុយចិន) ដែលជាតម្លៃខ្លួនសម្រាប់ការថតខ្សែភាពយន្ត១រឿងគត់៕
ป้ายกำกับ:
Khmer news
អនុលោមតាមមាត្រា៦នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៤១០/០០៤ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ គឺបានតម្រូវឲ្យបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានសមាសភាពចំនួន១១រូប ដែលក្នុងនោះ១រូបត្រូវជ្រើសតាំងដោយ ឬចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណត្តិរយៈពេល៥ឆ្នាំ ។
កន្លងមក ឥស្សរជនម្នាក់ដែលជ្រើសតាំងចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឲ្យមកកាន់តំណែងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានឋានៈស្មើរដ្ឋមន្ត្រី ហើយដែលត្រូវដល់ពេលផុតអាណត្តិផងនោះ គឺឯកឧត្តម ជីវ កេង អតីតជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អតីតជាប្រធានសាលាដំបូងរាជធានីភ្នំពេញ និងបច្ចុប្បន្នជាអនុប្រធានតុលាការកំពូល (តែងតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១០/៤៩៩ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១០) ។
ក្នុងនាមជាចៅក្រមម្នាក់ និងអតីតជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្តម ជីវ កេង ដែលទទួលបានការតែងតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានឋានៈស្មើរដ្ឋមន្ត្រីរយៈពេល៥ឆ្នាំមកហើយនោះ គឺមិនបានដាក់ឲ្យផ្តាច់ពីមុខងារជាចៅក្រមទេតាំងពីអតីតជាប្រធានសាលាដំបូងរាជធានីភ្នំពេញរហូតដល់ជាអនុប្រធានតុលាការកំពូល ជាហេតុធ្វើឲ្យអំណាចឯកឧត្តម ជីវ កេង ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផង ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផង និងជាចៅក្រមសម្រេចក្នុងរឿងក្តីផង…រឹងមាំចាក់គ្រឹះតែម្តង ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានដំណើរការអភិបាលកិច្ចនៅកម្ពុជា បានលើកឡើងថា ការតែងតាំងចៅក្រមឬព្រះរាជអាជ្ញាដែលជ្រើសតាំងចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឲ្យទទួលតំណែងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយមិនដាក់ឲ្យផ្តាច់ពីមុខងារជាចៅក្រម ឬព្រះរាជអាជ្ញានោះ មិនខុសពីតែងតាំងមនុស្សម្នាក់ដើរតួ "ជាអាជ្ញាកណ្តាលផ្លុំកញ្ចែផង និងជាកីឡាករផង"នោះឡើយ ហើយដំណើរការប្រឆាំងអំពើពុករលួយនឹងគ្មានប្រសិទ្ធភាព ។ ដូច្នេះ គប្បីដាក់ចៅក្រមដែលកាន់តំណែងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនោះ ឲ្យផ្តាច់ពីមុខងារចៅក្រម ដូចករណីសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន៧រូប ដែលត្រូវបានដាក់ឲ្យផ្តាច់ពីមុខងារជាចៅក្រម-ព្រះរាជអាជ្ញាដែរ ។
មិនទាន់បានដឹងថា ឯកឧត្តម ជីវ កេង ជាអនុប្រធានតុលាការកំពូល និងជាចៅក្រមកាត់ក្តីដ៏មានឥទ្ធិពល នឹងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិថ្មីបន្តទៀត ឬយ៉ាងណានៅឡើយទេ ៕
ป้ายกำกับ:
Khmer news
បរទេស៖ ប្រើវីធីសាមញ្ញបំផុត ដោយគ្រាន់តែបន្ថែមបន្លែសាទ្បាត់ ជាមួយនឹងរបបអាហារ ដែលអ្នកបរិភោគ ជារៀងរាល់ថ្ងៃ អាចជួយផ្ដល់ផលប្រយោជន៍ ដល់សុខភាពរបស់អ្នកបាន។ ខាងក្រោមនេះ ជាហេតុផល សុខភាព៤យ៉ាង ដែលអ្នកគួរបរិភោគបន្លែសាទ្បាត់៖
១. ការពាររោគទល់លាមក
ដោយសារបន្លែសាទ្បាត់ មានផ្ទុកនូវជាតិសរសៃខ្ពស់ ដែលបរិភោគវាទៅ អាចជួយកាត់បន្ថយជាតិកូទ្បេស្ដេរ៉ុល និងការពាររោគទល់លាមក។
២. សុខភាពល្អ
បន្លែសាទ្បាត់ត្រូវបានគេចាត់ទុកថា ជារបបអាហារសម្បូរដោយសារធាតុចិញ្ចឹម ដែលជួយធ្វើឲ្យអ្នកមានសុខភាពល្អ។
៣. សម្រកទម្ងន់
តាមការសិក្សាបានឲ្យដឹងថា ការបរិភោគបន្លែសាទ្បាត់ ជាមួយអាហារអាចជួយធ្វើឲ្យអ្នកសម្រកទម្ងន់បាន។
៤. ប្រឆាំងជំងឺមហារីក
បរិភោគបន្លែសាទ្បាត់ជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយប្រឆាំងនឹងជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារអ្នកពីជំងឺបេះដូងទៀតផង៕
ป้ายกำกับ:
Health News
រាជធានីភ្នំពេញ៖ អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន បានបញ្ជាក់ប្រាប់នៅថ្ងៃទី២២មិថុនានេះថា រូបដំរីជាន់ខ្លាដែលតំណាងឲ្យខេត្តនេះ គឺមិនបានបាត់បង់ ដូចការលើកឡើង នៅតាមបណ្តាញសង្គមនោះទេ។ផ្ទុយទៅវិញ អាជ្ញាធរខេត្តមានតែកែលំអរូបសំណាកមួយនេះឲ្យស្អាតទៅវិញទេ។សម្រាប់ការលើកឡើងថា បាត់រូបដំរីជាន់ខ្លានោះ គឺជារឿងបំពុលមតិសាធារណជន ធ្វើឲ្យខ្មែរ និងខ្មែរបែកបាក់សាមគ្គីគ្នា។
បើទោះបីជាអាជ្ញាធរខេត្តកំពង់ធំ បានបញ្ជាក់ម្ដងហើយម្ដងទៀតចំពោះបញ្ហារូបសំណាកដំរីជាន់ខ្លា និងរូបស្តូបអនុស្សាវរីយ៍ ឬជារូបតំណាងឲ្យការនឹកគុណវៀតណាម រហូតដល់ពួកគេបានបង្កើតជាវីដេអូបង្ហាញពីរូបសំណាកនោះយ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅមានពលរដ្ឋមួយចំនួនមិនទាន់អស់ចិត្ត។ ដោយភាពមិនអស់ចិត្ត ពលរដ្ឋជាច្រើននៅក្នុងបណ្ដាញ Facebook ស្នើឲ្យអាជ្ញាធរបំភ្លឺជុំវិញបញ្ហានេះទៀតផង។
អភិបាលខេត្តកំពង់ធំរូបនេះ បានគូសបញ្ជាក់ថា រូបសំណាកដំរីជាន់ខ្លា ដែលជានិមិត្តរូបឲ្យខេត្តកំពង់ធំនោះ មិនបានបាត់ទៅណាដូចការលើកឡើងក្នុងប្រព័ន្ធបណ្ដាញសង្គមនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរខេត្តបានចំណាយថវិកាមួយចំនួន ដើម្បីរៀបចំរូបដំរីជាន់ខ្លាឲ្យខ្ពស់ និងស្អាតជាងមុន។ ចំណែករូបស្តូប ឬជាបង្គោលរំឭកអនុស្សាវរីយ៍កងទ័ពវៀតណាម គឺគេកសាងតាំងពីទសវត្ស៨០ ពោលគឺតាំងពីពួកកងទ័ពវៀតណាម មានវត្តមានលើដីខ្មែរមកម្ល៉េះ ហើយអាជ្ញាធរក៏មិនដែលបានកែប្រែស្តូបនោះអ្វីដែរ។សម្រាប់ការលើកឡើងថា បាត់រូបដំរីជាន់ខ្លានោះ គឺជាការបំភ្លៃព័ត៌មានទាំងស្រុង។លោកបន្តថា ព័ត៌មានពិតអាចជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែប្រសិនបើព័ត៌មាននោះមិនពិតវិញ គឺជារឿងបំពុលមតិសាធារណជន ហើយក៏អាចធ្វើឲ្យខ្មែរ និងខ្មែរបែកបាក់សាមគ្គីគ្នា៕