Home » » សុគន្ធ នី​សា ស្លៀកខោ​រឹប​បង្ហាញ​ភាព​សិច​ស៊ី​ខ្លាំងចម្លែក​ភ្នែក​សម្រាប់​អ្នកគាំទ្រ ខ្លះ​រិះគន់ ខ្លះ​ការពារ

សុគន្ធ នី​សា ស្លៀកខោ​រឹប​បង្ហាញ​ភាព​សិច​ស៊ី​ខ្លាំងចម្លែក​ភ្នែក​សម្រាប់​អ្នកគាំទ្រ ខ្លះ​រិះគន់ ខ្លះ​ការពារ



រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រគត់ស្រគំ នាង​សុគន្ធ នី​សា បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តាម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​រូបភាព​របស់​នាង​ត្រូវ​គេ​បង្ហោះ​ក្នុង​ឈុត​ស្លៀកខោ​រឹប​រាង​ខ្លាំង ដែល​មើលទៅ​សិច​ស៊ី​មិន​សម​ភ្នែក ។
នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​តារាចម្រៀង​មនោសញ្ចេតនា និង​ស្រគត់ស្រគំ​នាង​សុគន្ធ នី​សា ដែល​ត្រូវ​មហាជន​រិះគន់​ទៅ​លើ​ផ្នែក​សម្លៀក​បំពាក់ ខណៈ​ពេល​ដែល​កន្លង​មក​នាង​ត្រូវ​គេ​ស្ងើចសរសើរ​ចំពោះ​អាកប្បកិរិយា និង​ឫកពា​រម្យទម ។
ទំព័រ​ហ្វេ​ស​ប៊ុ​ក​បុរស​ម្នាក់​កាលពី​ពេល ថ្មី​ៗ​នេះ​បាន​បង្ហោះ​រូបភាព​របស់​សុគន្ធ នី​សា ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​ក្រហម​ដែល ទំនងជា​មុន​ឡើង​ឆាក​ប្រគំ​តន្ត្រី​ក្នុង​កម្មវិធី​ណាមួយ​។ បុរស​នេះ​បាន​សម្តែង​ការ​ហួសចិត្ត​ពេល​ឃើញ​រូបភាព​តារា​ដែល​ខ្លួន​គាំទ្រ ធ្លាប់​ស្លៀកពាក់​សមរម្យ​ខុស​ពី​តារា​ដទៃ​ដែល​ចូល​ចិត្ត​បែប​សិច​ស៊ី​បែរជា​ស្លៀកពាក់​បែប​នេះ​ទៅ​វិញ ។
បុរស​ម្នាក់​នោះ​សរសេរ​ថា «​អស់ជំនឿ​ក្នុង​ការ​គាំទ្រ​នៅ​ពេល​ឃើញ​ស្លៀកពាក់​មិន​ស​ម្យ​ជានា​រី​ខ្មែរ ជា​ពិសេស​ជាតា​រា​ដែល​ខ្ញុំ​តែងតែ​សរសើរ​ថា សុភាព​រាបសា​ជា​យូរណាស់​មក​ហើយ​» ។
ទោះជា​យ៉ាងណា​ក្តី ទន្ទឹម​នឹង​ការ​រិះគន់​មួយ​ចំនួន​ក៏​មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​ការពារ​សុគន្ធ នីសា ។ អ្នកការ​ពារ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​មតិ​រិះគន់​ទាំងនោះ​ឡើយ ខណៈ​ពេល​អ្នកមួយ​ចំនួន​សង្ស័យ​ថា រូបភាព​នោះ​ជា​ការ​លួច​កែកុន​បន្ថែម ពី​មនុស្ស​ដែល​មិន​ចូល​ចិត្ត​នាង ។
ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នារី​ម្នាក់​បាន​សម្តែង​មតិ​ទៅ​លើ​ការ​រិះគន់​រូបថត សុគន្ធ នី​សា ថា «​អ្នក​រិះគន់​ចាំតែ​រិះគន់​ពេក​ហើយ​...​អ្នក​ណា​ៗ​ក៏​ដឹង​ដែរ​ទូ​ទាំង​ប្រទេស​ថា​គាត់​ជា​តារាចម្រៀង​ដែល​សុភាព​រាបសា​ជាងគេ មិន​ដែល​មាន​ព័ត៌មាន​រឿង​ស្លៀកពាក់​មិន​សមរម្យ​ទេ សូ​ម្បី​ឡើង​ទទួល​ពាន​អាណាចក្រ​តារា​ក៏​គាត់​នៅ​តែ​សុភាព​ជាងគេ​ដែរ ហើយ​វា​ធម្មតា​ទេ​ដំរី​ជើង​៤​វា​គង់​មាន​ភ្លាត់ ។ គាត់​ធ្វើ​តារាចម្រៀង​កេរ្តិ៍ឈ្មោះ​ល្អ​រាប់​ឆ្នាំ​ហើយ​កុំ​ព្រោះតែ​រឿង​តិចតួច​ប៉ុណ្ណឹង​រិះគន់​គាត់ វា​ជា​សម្លៀក​បំពាក់​ក្នុង​រូបភាព​អ​ចេតនា​ទេ វា​មិនមែន​ជា​សម្លៀក​បំពាក់​ដែល​តាំងចិត្ត​ថា​នឹង​បញ្ហា​ញ​ទេ ។ ខ្ញុំ​ក៏​ធ្លាប់​មាន​ខោ អី​ុ​ចឹ​ង​ៗ​ដែរ មាន​តែ​អ្នក​ប្រើ​វា​ទេ​ទើប​យល់ យើង​គ្មាន​ចេតនា​នឹង​បង្ហាញ ពេល​ដែល​ដាក់​នៅ​លើ​ម៉ា​ឡា​កាំ​ង នៅ​លើ​កាតាឡុក​វា​ឃើញ​ថា​សមរម្យ​ទើប​មិន​ចាប់អារម្មណ៍ ពេល​យក​មក​ស្លៀក​ទើប​ដឹង​ថា​វា​យ៉ាងម៉េច ហើយ​បើសិន​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដែល​ប្រញាប់ យើង​បង្ខំចិត្ត​ត្រូវ​តែ​ពាក់​វា ។ មាន​តែ​អ្នក​ធ្លាប់​ជួប​រឿង​បែប​នេះ​ទើប​យល់ ហើយ​គាត់​ថ្លោះធ្លោយ​ប៉ុណ្ណឹង​វា​មិន​ដល់​ថ្នាក់​ថ្កោលទោស​គាត់​ដល់​ថ្នាក់​ហ្នឹង​ទេ ។ យ៉ាងណា​ក៏​គាត់​បម្រើ​អារម្មណ៍​អ្នក​រិះគន់​ហ្នឹង​មក​រាប់​ឆ្នាំ​ដែរ​ហើយ ។ ខ្ញុំ​មិនមែន «​ហ្វែ​ន​» គាត់​ទេ តែ​ខ្ញុំ​វែកញែក​តាម​ភាព​ជាក់ស្ដែង​» ។
ទាក់ទង​បញ្ហា​នេះ​កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បកស្រាយ​បំភ្លឺ​ណាមួយ​ពី​នាង​សុគន្ធ នី​សា បាន​ឡើយ ម្យ៉ាង​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ថោ​នរូ​ប​នេះ​កន្លង​មក​ហាក់​មិនសូវ​ស្វាគមន៍​អ្នក​សារព័ត៌មាន​ឡើយ ៕
  ប្រភពពី៖  ៖ ចន្ទ្រគ្រាស
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น