សន្តិសុខត្រូវបានពង្រឹងនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូងក្រោយការប្រកាសអាសន្នគ្រាប់បែក
Posted by Unknown
Posted on 08:06
with No comments
ប៉ូលិសនិយាយថា មនុស្សម្នាក់ដែលហាក់និយាយពីបរទេសមកបានប្រាប់រឿងនេះដល់ការិយាល័យទទួលបន្ទុកកិច្ចការស៊ីវិលនៃវិមានខៀវដល់ទៅ៥លើកចាប់ពីម៉ោង២និង៣៩នាទីរំលងអធ្រាត្រថ្ងៃទី២៥ មករា។ បុរសនេះអះអាងថា រូបគេនឹងធ្វើឱ្យផ្ទុះក្នុងវិមានប្រធានាធិបតីប្រសិនបើគេពុំបង្ហាញពីសុឆន្ទៈមុនពេលថ្ងៃត្រង់ទេនោះ។
ការរុករកគ្រាប់បែកត្រូវបានធ្វើភ្លាមៗក្នុងវិមានប្រធានាធិបតី CHEONG WA ហៅវិមានខៀវ តែពុំរកឃើញដានគ្រឿងផ្ទុះណាមួយឡើយរហូតមកទល់ពេលនេះ ។ ប៉ូលិសគូសបញ្ជាក់ទៀតថា វិធានការសន្តិសុខត្រូវបានពង្រឹង។
បណ្តាមន្ត្រីប្រឆាំងភេរវកម្មកូរ៉េខាងត្បូងអះអាងថា បុរសដែលទូរស័ព្ទគំរាមប្រហែលជាមនុស្សដែលបានធ្វើការគំរាមប្រហាក់ប្រហែលគ្នានោះដែរតាមTWITTER កាលពី២សប្តាហ៍មុន ។
យោងតាមអាជ្ញាធរថា ប្រាកដណាស់នោះពិតជាអ្នកផ្ញើសារតាម TWITTER គំរាមពីការដាក់គ្រាប់បែកក្នុងនិវេសនដ្ឋានឯកជនរបស់លោកស្រីប្រធានាធិបតី PARK GEUN HYE និងផ្ទះរបស់អគ្គលេខាធិការលោកស្រី លោក KIM KI-CHOON កាលពីថ្ងៃទី១៧ មករា ។
ប៉ូលិសបានធ្វើការសន្និដ្ឋានថា គណនី TWITTER នោះជារបស់ជនជាតិកូរ៉េខាងត្បូងម្នាក់ដែលរស់នៅប្រទេសបារាំង ហើយលេខកូដទូររស័ព្ទក៏ហៅមកពីបារាំងដែរ ។ អាជ្ញាធរកូរ៉េខាងត្បូងស្នើដល់រដ្ឋាភិបាលបារាំងឱ្យរួមសហការដើម្បីធ្វើមាតុភូមិនិវត្តន៍បុរសនេះហើយកាត់ទោសរូបគេ ៕
ប្រភពពី៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น