ក្រុមបូកូហារ៉ាមដោះលែងចំណាប់ខ្មាំងជិត200នាក់
Posted by Unknown
Posted on 08:39
with No comments
បន្ទាប់ពីចាប់ទុកជាច្រើនថ្ងៃមក ចំណាប់ខ្មាំងចំនួន១៩២នាក់ ភាគច្រើនជានារីត្រូវបានដោះលែងដោយក្រុមអ៊ិស្លាមនិយមជ្រុលបូកូហារ៉ាមនៅភាគឦសាននីហ្សេរីយ៉ា ។
មនុស្សទាំងនេះត្រូវចាប់ពង្រត់ពីភូមិមួយនៃរដ្ឋ YOBE ក្រោយការវាយប្រហាររបស់ក្រុមបូកូហារ៉ាមកាលពីថ្ងៃទី៦ មករា លើភូមិ KATARKO នេះនៅចម្ងាយ២០គីឡូម៉ែត្រពីរដ្ឋធានីរដ្ឋ YOBE គឺក្រុងដាម៉ាទូរូមក ។ សរុបនារី និងកុមារ២១៨នាក់ត្រូវចាប់ពង្រត់ ។
អ្នកទទួលខុសត្រូវមូលដ្ឋានម្នាក់ និងប្រភពយោធាបញ្ជាក់កាលពីថ្ងៃទី២៤ មករាថា មនុស្សទាំងនេះត្រូវដោះលែងកាលពីថ្ងៃទី២៣ មករា។ ពួកគេត្រូវដឹក២លើកតាមរថយន្តកាំមីញុ៉ង៤គ្រឿងយកមកដាក់ចោលនៅភូមិ GIRBUWA ចម្ងាយ៨គីឡូម៉ែត្រពីទីក្រុងដាម៉ាទូរូ ហើយត្រូវបានគេនាំបន្តមកកាន់ទីក្រុងនេះ ហើយប្រគល់ឱ្យដល់រដ្ឋាភិបាល ។
ការវាយប្រហារលើភូមិ KATARKO របស់ពួកយុទ្ធជនបូកូហារ៉ាមជាច្រើនសិបនាក់បានសម្លាប់មនុស្ស២៥នាក់ ហើយដុតបំផ្លាញផ្ទះសម្បែង និងហាងទំនិញនានាមុនពេលចាប់មនុស្សជាចំណាប់ខ្មាំង ។ ការវាយប្រហារនេះហាក់ដូចជាការសងសឹកចំពោះការវាយប្រហារដោះយន្តហោះប្រដេញ និងពួកជីវពលមូលដ្ឋានប្រឆាំងភូមិ BUNI YADI បណ្តាលឱ្យពួកយុទ្ធជនក្រុមបូកូហារ៉ាមស្លាប់ជាច្រើននាក់ ហើយជាច្រើននាក់ទៀតត្រូវចាប់ខ្លួនមក ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น