Home » » អាជ្ញាធរអគ្គិសនី៖ កម្ពុជាលែងខ្វះ ប្រភពអគ្គិសនី ទៀតហើយ

អាជ្ញាធរអគ្គិសនី៖ កម្ពុជាលែងខ្វះ ប្រភពអគ្គិសនី ទៀតហើយ



ភ្នំពេញ៖ លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានចេញមកប្រកាសជាមួយនិងមោទនភាពថា ចាប់ពី បច្ចុប្បន្នកាល រហូតដល់ឆ្នាំ២០២០ ប្រភពផ្គត់ផ្គង់ និងផ្តល់ថាមពលអគ្គសិនីលែងខ្វះទៀតហើយ បន្ទាប់ពីវារីអគ្គិ សនីតូចធំជាច្រើន ត្រូវបានដាក់ឲ្យដំណើរ និងអាចផលិតថាមពលសរុបបានប្រមាណ ១.៣៥៩មេហ្គាវ៉ាត់។

ក្នុងសន្និបាតបូកសរុបការងារប្រចាំ២០១៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា  នៅសណ្ឋាគារសូហ្វីតែលភូគីត្រា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥នេះ លោក ទី នរិន្ទ បានមានប្រសាសន៍  ថា រយៈពេល១៣ឆ្នាំចុងក្រោយ ពោលចាប់ពីឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន ប្រភពផ្តល់ថាមពលអគ្គិសនី បាន កើងឡើង ៧,៥ដង ខណៈការប្រើប្រាស់ថាមពល បានកើនឡើង ៨ដង។

លោក បានឲ្យដឹងថា រហូតដល់ចុងឆ្នាំ២០១៤ នេះ អ្នកប្រើប្រាស់ថាមពលអគ្គិសនីចំនួន ១.៣៥០.០៨៩ កន្លែង  បានភ្ជាប់ចរន្តជាមួយបណ្តាញអគ្គិសនី។ ក្នុងនោះសេចក្តីត្រូវអនុភាពថាមពលអគ្គិសនីនៅកម្ពុជា គិតត្រឹមឆ្នាំ២០  ១៤ បានកើនឡើងដល់ ៩២៧មេហ្កាវ៉ាត់ ខណៈដែលការផលិតថាមពលមានរហូតដល់ ១.៣៥៩មេហ្គាវ៉ាត់។

បើតាមប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ថាមពលអគ្គិសនី ដែលកម្ពុជាផលិតបាន គឺនៅសល់ក្នុងប្រព័ន្ធប្រមាណ  ៣១,៧៨ភាគរយ។ សម្រាប់សេចក្តីត្រូវការ និងការប្រើប្រាស់ថាមពលអគ្គិសនីនៅកម្ពុជា បានកើនឡើង ២០,៣ ភាគរយ ពោលគឺបានកើនពីចំនួន ៤.០៥០លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០១៣ រហូតដល់៤.៨៧៣លានគីឡូវ៉ាត់ ម៉ោងនៅឆ្នាំ២០១៤។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា រូបនេះ បានគូសបញ្ជាក់ថា «កម្ពុជាមិនមានការខ្វះខាតអនុភាពអគ្គិសនីសម្រាប់ ផ្គត់ផ្គង់នោះទេ។ យើងសង្ឃឹមយ៉ាងមុតមាំថា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២០ នឹងមិនមានខ្វះប្រភពអគ្គិស នីទៀតឡើយ បណ្ហា ដែលយើងត្រូវយកចិត្តទុកដាក់ គឺការធ្វើយ៉ាងណាឲ្យបណ្តាញផ្គត់ផ្គង់អគ្គិសនី ទាំងបណ្តា ញតង់ស្យុងខ្ពស់ ទាំងបណ្តាញតង់ស្យុងមធ្យម និងទាំងបណ្តាញតង់ស្យុងទាប មានស្ថិរភាពខ្ពស់»។

បើតាមលោក ទី នរិន្ទ បណ្តាញជាតិអគ្គិសនីកម្ពុជានាពេលបច្ចុប្បន្ន មានខ្សែបណ្តាញ ១.៣០៤គីឡូម៉ែត្រ និង  មានអនុស្ថានីយចំនួន ១៨កន្លែង និងគ្របដណ្តប់ផ្ទាល់រាជធានី/ខេត្តចំនួន ១៣ គឺភ្នំពេញ កណ្តាល កំពង់ស្ពឺ  តាកែវ កំពត កែប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម និងក្រុងព្រះសីហនុ  ព្រមទាំងអាចបញ្ជូនប្រភពអគ្គិសនីទៅជួយផ្គត់ផ្គង់ឲ្យផ្នែកខ្លះ នៃខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ធំ ប៉ៃលិន និងកោះ  កុងផងដែរ។ បច្ចុប្បន្ន គម្រោងពង្រីកបណ្តាញជាតិ កំពុងរៀបចំពង្រីកបណ្តាញ ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ  ពីខេត្តក្រចេះ ទៅស្ទឹងត្រែង, ពីភ្នំពេញ ទៅក្រុងព្រះសីហនុ និងពង្រីកពីបណ្តាញជាតិពីភ្នំពេញ ទៅខេត្តស្វាយ រៀងរហូតដល់ក្រុងបាវិត។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា អគ្គិសនីមិនមែនត្រឹមតែជាផលិត ផល មួយ ដែលត្រូវការសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ តែក៏ជាផលិតផលមួយ ដែលចាំ  បាច់សម្រាប់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចផងដែរ។ ដូច្នេះការគ្រប់គ្រង និងអភិវឌ្ឍន៍អគ្គិសនីឲ្យបានត្រឹមត្រូវរីក ចម្រើន និងមានប្រសិទ្ធភាព គឺជាគន្លឹះ ដ៏សំខាន់ក្នុងការចូលរួមជំរុញឲ្យមានកំណើនសេដ្ឋកិច្ចរបស់ប្រទេស និង បង្កើនសុខដុមនីយភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ លោក ស៊ុយ សែម បានបង្ហាញមហិច្ឆតាថា ក្រសួងរបស់លោកចង់ជំរុញឲ្យគ្រប់ភូមិ មានបណ្តាញអគ្គិសនីប្រើប្រាស់នៅឆ្នាំ២០១៨។

បើតាមលោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងអាណត្តិថ្មី នៃរាជរដ្ឋាភិបាល កម្ពុជា ដើម្បីឈានដល់គោលដៅសម្រេចឲ្យបានការផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យគ្រប់គ្រាន់ ប្រកបដោយចីរភាព  ស្ថេរភាព គុណភាព និងថ្លៃកាន់តែទាបនោះ រាជរដ្ឋាភិបាល បានដាក់ចេញនុវយុទ្ធសាស្រ្តសំខាន់ៗចំនួន ៥ រួម មាន៖ ១. រក្សាឲ្យបានតុល្យភាព នៃការផ្គត់ផ្គង់ និងតម្រូវការថាមពលអគ្គិសនី, ២. ពង្រីកទំហំវិសាលភាព នៃ សេវាផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ, ៣. លើកកម្ពស់សមធម៌ក្នុងការទទួលសេវាផ្គត់ផ្គង់អគ្គិសនីរបស់ប្រជាពល  រដ្ឋនៅតំបន់ជនបទ, ៤. ពង្រឹងស្ថិរភាព និងគុណភាព នៃសេវាផ្គត់ផ្គង់អគ្គិសនី និងទី៥. បន្ថយអត្រា និងគម្លាត ថ្លៃអគ្គិសនី។

សូមរំលឹកផងដែរថា វារីអគ្គិសនីធំៗ ដែលដាក់ឲ្យដំណើរការនៅកម្ពុជានាពេលកន្លងទៅនេះ រួមមាន៖ វារីអគ្គិសនី ឬស្សីជ្រុំ ក្នុងខេត្តកោះកុង អាចផលិតថាមពលបានជាង ៣៣៧មេហ្គាវ៉ាត់, វារីអគ្គិសនីអាតៃ ក្នុងខេត្តពោធិ៍សាត់  អាចផលិតថាមពល បានប្រមាណ ១២០មេហ្គាវ៉ាត, វារីអគ្គិសនីកំចាយ ក្នុងខេត្តកំពត អាចផលិតថាមពលបាន ប្រមាណ ១៩៤,១ មេហ្គាវ៉ាត់ និងអគ្គិសនីដើរដោយធ្យូងថ្ម នៅក្នុងខេត្តព្រះសីហនុ អាចផ្តល់ថាមពលប្រមាណ   ១០០មេហ្គា វ៉ាត់។ ក្រៅពីវារីអគ្គិសនីដែលបានរៀបរាប់ កម្ពុជានៅមានវារីអគ្គិសនីខ្នាតតូចមួយចំនួនទៀតដូចជា  វារីអគ្គិសនី នៅអូរជុំ ខេត្ត រតនគិរី ផ្តល់ថាមពល ១មេហ្គាវ៉ាត់, ទំនប់វារីអគ្គិសនីគិរីរម្យមួយ ផ្តល់ថាមពល ១២មេ ហ្គាវ៉ាត់ និង ទំនប់វារីអគ្គិសនី គិរីរម្យបី ផ្តល់ថាមពល ១៨មេហ្គាវ៉ាត់។ កម្ពុជា ក៏នៅមានវារីអគ្គិសនីជាច្រើនផ្សេង ទៀត កំពុងដំណើរការសាង សង់ និងស្ថិតក្នុងដំណាក់កាលសិក្សាគម្រោងផងដែរ៕

ប្រភពពី៖ដើមអម្ពិល

Share this article :

0 ความคิดเห็น:

แสดงความคิดเห็น