ម៉ូតូប៉ះដៃចង្គូតគ្នាដួលប្រាវ ឡានកុងតឺន័រមកដល់ កិនបែកក្បាលស្លាប់យុវជនម្នាក់
Posted by Unknown
Posted on 06:40
with No comments
ខេត្តកណ្តាល ៖ យុវជនម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូ ប៉ះដៃចង្គូតគ្នាដួលលើផ្លូវ ហើយរថយន្តកុងតឺន័រ មកដល់កិនចំពីលើ បែកសាច់ខ្ទាតឈាម នៅលើកំណាត់ជាតិលេខ១ ត្រង់ភូមិធំឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង ១៦និង៣០ នាទី ល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥។
សាក្សីបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូ ពីកើតទៅលិច មកដល់ត្រង់ចំណុចកើតហេតុ ក៏ប៉ះដៃចង្កូត ម៉ូតូមួយគ្រឿងទៀត ហើយរថយន្តកុងតឺន័រមកដល់ កិនពីលើតែម្តង ហើយចំពោះម៉ូតូម្ខាងទៀត បានគេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះមានឈ្មោះ ទុយ ភារៈ ភេទប្រុស អាយុ ២១ឆ្នាំ រស់ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ជិះម៉ូតូស្មាក់ពណ៌ខ្មៅ ពាក់ស្លាកលេខ1c5592 បាត់ដំបង។
ដោយឡែក អ្នកបើករថយន្តកុងតឺន័រ ដែលត្រូវឃាត់ខ្លួន មានឈ្មោះ ផាត ពិសិដ្ធ ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅស្រុកខ្សាច់កណ្តាល។ វត្ថុតាងត្រូវបានយកទៅ រក្សាទុកនៅអធិការស្រុករងចាំដោះស្រាយ នៅពេលក្រោយ ហើយអ្នកបើករថយន្តកុងតឺន័រ ត្រូវបានកសាងសំណុំរឿង បញ្ជួនទៅស្នងការខេត្ត ដើម្បីចាត់ការតាមច្បាប់ និងសាកសពជនរងគ្រោះ ត្រូវប្រគល់ជូនក្រុមគ្រួសារ យកធើ្វបុណ្យតាមប្រពៃណី៕ ដោយ ប៉ក់ សារិទ្ធ
ប្រភពពី៖ វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น