ឥណទានផ្នែកអចលនទ្រព្យរបស់ចិនកើនឡើងយ៉ាងលឿនក្នុងឆ្នាំ2014
Posted by Unknown
Posted on 08:02
with No comments
ក្រុងប៉េកាំង-ចិន ៖ ធនាគារកណ្តាលបានបង្ហើបឱ្យដឹងកាលពីថ្ងៃសុក្រ ទី២៣ មករាថា ឥណទានវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន បានកើនឡើងយ៉ាងលឿនក្នុងឆ្នាំ២០១៤ ជាពិសេសការផ្តល់កម្ចីដែលអាចគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍលំនៅឋានតែម្តង ។
ធនាគារប្រជាជនចិនបានបញ្ជាក់នៅក្នុងរបាយការណ៍ថា បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនមានប្រាក់ឱ្យខ្ចីដែលនៅជំពាក់ ឬឥណទានមិនទាន់សងអស់ចំនួន៩២៦ពាន់លានដុល្លារលើវិស័យអចលនទ្រព្យ គិតមកដល់ដំណាច់ឆ្នាំ២០១៤កន្លងមកនេះ គឺកើនឡើង២២,៦% ។ ចំពោះឥណទាននៅជំពាក់សម្រាប់ការអភិវឌ្ឍលំនៅឋានមានចំនួន៦៨៦,៥៦ពាន់លានដុល្លារ កើនឡើង២១,៧% ខណៈឥណទានសម្រាប់យកទៅអភិវឌ្ឍន៍វិស័យដីធ្លីបានកើនឡើង២៥,៧% ឬស្មើនឹងបរិមាណ២១៦,៥៥ពាន់លានដុល្លារ ។ រីឯឥណទានសម្រាប់កម្មវិធីលំនៅឋានសរុបមាន១៨២,៨៦ពាន់លានដុល្លារកើនឡើង៥៧,២% ។
ទោះជាយ៉ាងណា ឥណទានដែលសម្រេចឡើងដោយបណ្តាអ្នកទិញផ្ទះជាលក្ខណៈឯកត្តជន (បុគ្គល) នៅតែស្ថិតក្នុងកម្រិតថេរ១,៨៤សែនកោដិដុល្លារដដែល ៕
ប្រភពពី៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น