Home » » រឿងក្តីលោកស្រី យីងឡាក់ នឹងត្រូវបញ្ជូន ទៅដោះស្រាយ នៅតុលាការកំពូល

រឿងក្តីលោកស្រី យីងឡាក់ នឹងត្រូវបញ្ជូន ទៅដោះស្រាយ នៅតុលាការកំពូល


បាងកក ៖ អគ្គព្រះរាជអាជ្ញា នៃប្រទេសថៃ នឹងបញ្ជូន សំណុំរឿងចោទ ប្រកាន់លើលោកស្រី អតីត នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ជុំវិញការក្លែងបន្លំកិច្ចសន្យាទិញត្រូវពី ប្រជាកសិករនោះ ទៅកាន់តុលាការកំពូល ហើយនៅថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០១៥។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយបន្តទៀតថា ការសម្រេចបញ្ជូនសំណុំរឿង ខាងលើនេះ ទៅកាន់តុលាការកំពូល ដោយសារក្រុមមេធាវី បានរកឃើញភស្តុតាង គ្រប់គ្រាន់ ដើម្បីចោទប្រកាន់លើរូបអតីតនាយករដ្ឋមន្ត្រីជាស្ត្រីថៃដំបូងក្នុងប្រវត្តិសាស្ត្រនោះ។

សម្រាប់ការសាកសួរ នៅក្នុងរដ្ឋសភា កាលពីសប្តាហ៍កន្លងទៅ លោកស្រី យីងឡាក់ នៅតែប្រកែកថាលោកស្រី មិនបានក្លែងបន្លំ ឬប្រព្រឹត្តអំពើពុករលួយលើកម្មវិធីទិញស្រូវនោះ ឡើយ មុនពេលដែលអំណាច លោកស្រីត្រូវបញ្ចប់ កាលពីខែឧសភា ឆ្នាំ ២០១៤៕

ប្រភពពី៖ (DAP)-ID:011
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น