ចិន ចង់ឲ្យ អាមេរិក ឈប់លូកដៃ ក្នុងបញ្ហាសមុទ្រចិន ខាងត្បូង
Posted by Unknown
Posted on 21:16
with No comments
ប៉េកាំង៖ អ្នកនាំពាក្យ រដ្ឋមន្រ្តីការបរទេសចិន នៅព្រឹកថ្ងៃសុក្រនេះ បានជំរុញឲ្យ គ្រប់ភាគី ដែលមិនមានការពាក់ព័ន្ធ និងសូមកុំ មានជំហរលំអៀង ទៅលើបញ្ហា សមុទ្រចិន ខាងត្បូង ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ នេះដោយលើក ឡើងពីសម្ដី របស់អ្នកនាំពាក្យ លោកស្រី ហួ ជនយីង បានថ្លែងឲ្យដឹងថា គ្រប់ភាគី ដែល មិនពាក់ព័ន្ធគួរតែ ផ្ដល់នូវភាពជឿ ទុកចិត្តលើ កិច្ចសហប្រតិបត្តិការ សន្ដិភាពក្នុងតំបន់ និង ស្ថេរភាព ជាជាងការបង្ហាញ ពីចេតនាដុតរោល នាំឲ្យមានជម្លោះ កាន់តែខ្លាំងឡើង ។
លោកស្រី ហួ បានធ្វើការកត់សម្គាល់នេះ ក្រោយពេលដែលជំនួយ ការរដ្ឋមន្រ្តីការបរទេស អាមេរិក ដានែល រ៉ូសែល បាន និយាយថា ប្រទេសដែលធំជាងគេ មិនគួរជ្រៀតជ្រែក ប្រទេសតូច តាចនៅក្នុងបញ្ហា សមុទ្រចិន ខាងត្បូងនោះទេ។
លោកស្រី បានបញ្ជាក់បន្ថែមទៀតថា ប្រទេសចិន តែងតែឈរលើភាព ស្មើគ្នាសម្រាប់គ្រប់ ប្រទេសទាំងអស់ មិនថាធំ ឫតូចនោះទេ ប្រទេសដែលធំមិនគួរ កៀបសង្កត់ ប្រទេសតូចតាច និងប្រទេស ដែលតូចតាចនោះ ក៏មិនគួរបង្កើត នូវបញ្ហាអ្វីនោះដែរ ។
ភាគីចិនបានបានអំពាវនាវ ឲ្យគ្រប់ភាគីទាំងអស់ អនុវត្តន៍ ទៅតាមសេចក្តីប្រកាស នៃភាគី ពាក់ព័ន្ធក្នុងបញ្ហា សមុទ្រចិនខាងត្បូង (DOC) ឆ្នាំ ២០១២ ដែលត្រូវតែធានាឲ្យ បាននូវសន្តិសុខ ស្ថិរភាព និង សន្តិភាពសម្រាប់ តំបន់ទាំងមូល ៕
ប្រភពពី៖ដើមអម្ពិល
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น