ជិះម៉ូតូដឹកសង្សារ បណ្តែតអារម្មណ៍តាមដងផ្លូវ ត្រូវចោរភ្ជង់ប្លន់យកម៉ូតូ និងទូរស័ព្ទ
Posted by Unknown
Posted on 20:51
with No comments
រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមជាមួយមិត្តភក្តិ បានជិះម៉ូតូដឹកសង្សារ បណ្តែតអារម្មណ៍តាមដងផ្លូវ ស្រាប់តែមានក្រុមប្រដាប់អាវុធ ប្រដេញស្ទាក់ ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិ កាលពីវេលាម៉ោង ០៤និង១៥ នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅមុខក្រុមហ៊ុន សែលកាត តាមមហាវិថីព្រះសីហនុ ក្នុងសង្កាត់បឹងកេងទី១ ខណ្ឌចំការមន ។
បុរសរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនកំពុងជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CR-7448 ដឹកសង្សារមានឈ្មោះ ស្រីនិច អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១០ រៀននៅវិទ្យាល័យជាស៊ីម សន្ធរម៉ុក ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ចេញពីក្លិប Cool ដោយរួមដំណើរ ជាមួយមិត្តភក្តិ ជិះម៉ូតូ ២គ្រឿងទៀត ដឹកសង្សារម្នាក់មួយ ។
បន្ទាប់ពីចេញពីក្លិប ពួកគេបានជិះម៉ូតូដើរលេង បណ្តែតអាម្មរណ៍តាមផ្លូវ ជាមួយគូសង្សារ តាមមហាវិថីព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែ ជនប្រដាប់អាវុធ មានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង ក្នុងនោះម៉ូតូ ស៊ុយស៊ូគីនិក ជិះគ្នា ៣នាក់ ជាអ្នកធ្វើសកម្មភាព ជិះកៀរម៉ូតូជនរងគ្រោះដួល ហើយម្នាក់ចុះដកកាំភ្លើងភ្ជង់ ម្នាក់ទៀតរត់ទៅលើកម៉ូតូ ចំណែកបក្សពួកម្នាក់ទៀត រត់ទៅឆក់កាបូប របស់នារីជាសង្សារ និងឆក់ទូរស័ព្ទសាំសុង របស់ម្ចាស់ម៉ូតូ ហើយជិះគេចខ្លួន បាត់ស្រមោល៕
ប្រភពពី៖ វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น