Home » » ដី​មានតម្លៃ​នៅ​ផ្សារ​បាន​លុង បង្កទំនាស់​ផលប្រយោជន៍ រវាង​អាជ្ញាធរ និង​ឈ្មួញ​វិនិយោគ​

ដី​មានតម្លៃ​នៅ​ផ្សារ​បាន​លុង បង្កទំនាស់​ផលប្រយោជន៍ រវាង​អាជ្ញាធរ និង​ឈ្មួញ​វិនិយោគ​


​ខេត្តរតនគិរី ៖ ព្រះ​រាជ​អា​ជ្ញារ​ង អម​​សា​លា​ដំ​បូង ខេត្ត​រត​ន​គិរី បាន​​ដឹក​នាំ​​អា​ជ្ញាធ​រ​​ក្រុង និង​​កង​ក​ម្លាំង​​ច​ម្រុះ ដាក់​បទ​ប​ញ្ជា​​មិន​អោយ ក្រុម​ហ៊ុន​​វិ​និ​យោគ ហេង ដា​រ៉ា ផ្សារ​​បាន​​លុង យក​​ភា​ស៊ី​​ពី​​ការ​ផ្ញើ​​ឡាន​​និ​ង​​ម៉ូតូ ខ​ណៈ​​មិន​​ចុះ​ស​ម្រុង​​គ្នា រវា​ង​​អា​ជ្ញា​ធរ និង​ភាគី​ក្រុមហ៊ុន វិនិយោគ​ផ្សារ​បាន​លុង ឈាន​ចូលដល់​ការឃាត់ខ្លួន សន្តិសុខ​ចំនួន ៣​នាក់ និង​លោក ជៀម សុផាត អ្នកគ្រប់គ្រង​ផ្សារ​បាន​លុង ម្នាក់​ផងដែរ យកទៅ​ធ្វើ​កិច្ចសន្យា នៅ​អធិការ​ក្រុង​បាន​លុង កាលពី​វេលា​ម៉ោង ១០​និង​៣០ នាទី ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០៥​។​

​ប្រជាពលរដ្ឋ​បានឃើញ សមត្ថកិច្ច​ចម្រុះ​មួយក្រុម ដឹកនាំ​ដោយ ព្រះរាជអាជ្ញារង លោក ជា សុភ័ក្ត្រ អភិបាលក្រុង អធិការ​ក្រុង មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​កងកម្លាំង​មួយចំនួនទៀត បាន​ចុះមក​ផ្អាក​សកម្មភាព ផ្ញើ​ម៉ូតូ​ឡាន ហាម​មិនអោយ ក្រុមហ៊ុន​ផ្សារ​កិប​សំបុត្រ​ម៉ូតូ និង​ឡាន ដោយ​អាជ្ញាធរ បានដាក់​កងកម្លាំង ឈរ​មើល​ខាង​ភាគី​ផ្សារ បើ​ហ៊ាន​កិប​សំបុត្រ​នោះ គេ​ត្រូវ​ចាប់ខ្លួន និង​បង្ខំ​អោយ ក្រុមហ៊ុន​ផ្សារ ប្រគល់​កន្លែងផ្ញើម៉ូតូ​ឡាន នៅខាងមុខ​ផ្សារ ទៅអោយ​អាជ្ញាធរ​ក្រុង ជា​អ្នកគ្រប់គ្រង​វិញ​។

​ហេតុការណ៍​នេះ បានធ្វើអោយ​ភាគី ខាង​ក្រុមហ៊ុន​ផ្សារ ខឹងសម្បា​និង​អាជ្ញាធរ ហើយក៏​ដកខ្លួន​ថយ មក​ស្នាក់ការ​សន្តិសុខ​វិញ ដោយ​មិន​ទទួលខុសត្រូវ ចំពោះ​ការបាត់បង់ ចំពោះ​ម៉ូតូ​ដែល​កំពុងតែ​ផ្ញើ​នោះឡើយ ព្រោះ​អាជ្ញាធរ​ក្រុង មក​បង្ក​ភាព​រញ៉េរញ៉ៃ នៅ​ចំណុច​ខាងលើនេះ​។ លោក ហេង ដា​រ៉ា នាយក​ប្រតិបត្តិ ផ្សារ​បាន​លុង សុំ​ពន្យារពេល​មួយរយៈ​សិន រងចាំ​ក្រសួង​ចុះមក​ពិនិត្យ និង​រៀបចំ​កន្លែង​នោះ នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៥ ខាងមុខនេះ​។​

​ប៉ុន្តែ​អាជ្ញាធរ នៅតែ​ស្តាប់​មិនបាន ក៏​ចុះមក​ថ្ងៃនេះ ធ្វើអោយ​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ និង​អាជីវករ​ផ្សារ​បាន​លុង មានការ​ភ្ញាក់ផ្អើល ចោមរោម​មើល​យ៉ាង​កកកុញ នៅ​ចំណុច​មុខ​ផ្សារ ហើយ​អ្នក​ឈរ​មើល​ទាំងនោះ បាន​ឆ្ងល់​និង​សួ​រតៗ​គ្នា​ថា មានរឿង​អ្វី​បានជា កម្លាំងចម្រុះ​មក​ច្រើន​ម្ល៉េះ ដោយ​អ្នកខ្លះ​ឆ្ងល់​ថា ក្រែង​មាន​ករណី​ឃាតកម្ម នៅ​កន្លែង​នោះ​។ លោ​ហេង ដា​រ៉ា បាន​បន្តទៀតថា ក្រុមហ៊ុន​ធ្វើ​នេះ មានច្បាប់​ត្រឹមត្រូវ មិន​ធ្វើ​ដោយ​បាត​ដៃទទេ​នោះទេ​។​

​លោក អ៊ុក សំអុល អភិបាលក្រុង​បាន​លុង បាន​លើកឡើងថា ដី​នៅខាងមុខ ផ្សារ​បាន​លុង​ដែលមាន​ទំហំ ៥៤x១១០ ម៉ែត្រ​នេះ និង​ដី​ដែល​ជុំវិញ ផ្សារ​បាន​លុង គឺ​ត្រូវ​ឲ្យ​អាជ្ញាធរ​ក្រុង ជា​អ្នកគ្រប់គ្រង​ជំនួស​វិញ​។ គួរ​រំលឹក​ផងដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១០ បាន​យល់ព្រម​តាម​សំណើ របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាម​លិខិត​លេខ ១២១៦ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី សុំ​រក្សា​ដី​ទទឹង ៩,៥០​ម៉ែត្រ និង​បណ្តោយ ៩០​ម៉ែត្រ ជា​កន្លែង​ផ្ញើ​រកង់​ម៉ូតូ ដែលមាន​នៅក្នុង​ប្លង់​ស្រាប់ ជៀសវាង​ការកកស្ទះ​តាមផ្លូវ ច្រកចូល​ផ្សារ និង​គ្រោះ​អគ្គិភ័យ​ដោយ​យថាហេតុ ណាមួយ​។​

​សូម​រំលឹកថា ដី​ដែលមាន​លក្ខណៈ ចម្រូងចម្រាស់​នេះ មានតម្លៃ​ខ្ពស់​ណាស់ ពីមុន​មាន​លោក​លី ហុង​ស៊ីន ប្រធាន​ក្រុមហ៊ុន តាយសេង ធ្លាប់​វិនិយោគ ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​អង្កន់​ដី​នោះ លក់​ធ្វើជា​ផ្ទះល្វែង ប៉ុន្តែ​ដោយសារតែ ការតវ៉ា​របស់​ឧកញ៉ា តា​យ សេង មិនបាន​សម្រេច​ក៏បាន​ឃុបឃិត ជាមួយ​អាជ្ញាធរ ហើយ​អោយ​អាជ្ញាធរ ចាត់ចែង​ជំនួស​វិញ​៕ ដោយ បាន​លុង​

ប្រភពពី៖ វត្តភ្នំ



Share this article :

0 ความคิดเห็น:

แสดงความคิดเห็น