លោកស្រីយីងទ្បាក់ ត្រូវសភាថៃដកសិទ្ធិប្រទ្បូកក្នុងនយោបាយរយៈពេល5ឆ្នាំព្រោះរឿងទិញស្រូវ
Posted by Unknown
Posted on 09:21
with No comments
កាសែតថៃកាលពីថ្ងៃទី២៣ មករា ផ្សាយថា ក្នុងកិច្ចប្រជុំតាមសំណើរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើពុករលួយ សភាថៃបានសម្រេចដកលោកស្រីយីងទ្បាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ចេញពីឆាកនយោបាយលើរឿងក្តីគម្រោងការទិញស្រូវ ក្នុងសំទ្បេង១៩០ទល់១៨ ដោយហាមលោកស្រីចូលប្រទ្បូកក្នុងនយោបាយរយៈពេល៥ឆ្នាំ ចាប់ពីពេលនេះតទៅ ។ ចំណែកលោក នីគុម វ៉ាយ៉ារ៉ាតណារិច អតីតប្រធានព្រឹទ្ធសភា សម្រេចមិនដកចេញពីតំណែងនយោបាយក្នុងសំទ្បេង១២០ទល់៩៥ ។ រីឯលោក ស៊ុមសាក កៀតស៊ូរ៉ានុន អតីតប្រធានសភា បានសម្រេចមិនដកចេញពីឆាកនយោបាយក្នុងសំទ្បេង១១៥ទល់១០០ ។
ករណីដែលលោកស្រីយីងទ្បាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី ត្រូវសម្រេចដកចេញពីឆាកនយោបាយនេះ លោកស្រីក្លាយជាអតីតអ្នកនយោបាយដំបូងគេ ដែលសភាបានសម្រេចបែបនេះ ព្រោះសភាមិនធ្លាប់ដកសិទ្ធិនយោបាយពីនរណាម្នាក់ទ្បើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ មករា អតីតនាយករដ្ឋមន្ត្រីរូបនេះ បានចូលខ្លួនក្នុងសភាដើម្បីបកស្រាយលើរឿងក្តីទិញស្រូវ ខណៈពេលលោកស្រីនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ។ ក្រោយពីបញ្ចប់ការបកស្រាយនេះ សភាសម្រេចបោះឆ្នោតលើការដកសិទ្ធិនយោបាយរបស់លោកស្រី នាថ្ងៃទី២៣ មករា ហើយសម្រេចចុងក្រោយហាមឃាត់លោកស្រីប្រទ្បូកក្នុងនយោបាយរយៈពេល៥ឆ្នាំ ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น