Home » » ក្បួន​រថយន្ត​ទេសចរណ៍​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​២៣​គ្រឿង

ក្បួន​រថយន្ត​ទេសចរណ៍​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​២៣​គ្រឿង


តាម​នគរបាល​ទេសចរណ៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បានប្រាប់​ថា ​ក្បួន​ទេសចរណ៍​នេះ​ជា​របស់​ក្រុមហ៊ុន​ថៃ​(​ខា​រ៉ា​វ៉ា​ន់​)​មាន​រថយន្ត​ចំនួន​២៣​គ្រឿង​ និង​មនុស្ស​៦៩​នាក់​។​ នគរបាល​ទេសចរណ៍​បន្ត​ថា​ ក្បួន​រថ​យន្ត​​ និង​អ្នក​ទេសចរ​នេះ​នឹង​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៣​ថ្ងៃ​។​ ​
​គោលដៅ​ដំបូង​ទៅ​ក្រុងភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៥ ​ហើយ​បន្ត​ទៅ​ខេត្តសៀមរាប​តាម​ផ្លូវជាតិ​លេខ​៦​ និង​ចេញ​ទៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដដែល​នេះ​។ ​លោក​អា​ន វ​ណ្ណៈ ​ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ​ក្រៅពី​ក្បួន​រថយន្ត​ទេសចរណ៍​ខាងលើ​ក្នុង​ព្រឹក​តែ​មួយ​នេះ​ក៏មាន​រថរ​យន្ត​ថៃ​២០​គ្រឿង​ និង​ជនជាតិ​ថៃ​ចំនួន​៤០​នាក់​ផ្សេង​ទៀត​បាន​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​ដើម្បី​ទៅ​តាំង​ពិ​ព័រណ៌​ពាណិជ្ជកម្ម​នៅ​ឯ​វេទិកា​ក្បែរ​សាលា​ខេត្តបន្ទាយមានជ័យ​ផង​ដែរ​។​
ជុំវិញ​បញ្ហា​ខាងលើ​នេះ​លោក​ជង់​ ឡឹម ​ប្រធាន​មន្ទីរ​ទេសចរណ៍​ និង​ជា​អនុប្រធាន​ក្រុមការងារ​ច្រក​ទ្វារ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​ជាប់រវល់​រហូត​៕​
ប្រភពពី៖ ផ្កាយព្រឹក




    Share this article :

    0 ความคิดเห็น:

    แสดงความคิดเห็น