Home » » រដ្ឋាករទឹកស្វយ័ត រាជធានីភ្នំពេញ បើកកិច្ចប្រជុំ រិះរកវិធីបញ្ចុះតម្លៃទឹក ជូនកម្មករ នៅដើមខែកុម្ភៈ (មានវីដេអូ)

រដ្ឋាករទឹកស្វយ័ត រាជធានីភ្នំពេញ បើកកិច្ចប្រជុំ រិះរកវិធីបញ្ចុះតម្លៃទឹក ជូនកម្មករ នៅដើមខែកុម្ភៈ (មានវីដេអូ)


ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលរបស់ខ្លួន រិះរកនូវវិធានការ ដើម្បី  ផ្គត់ផ្គង់ទឹកដល់កម្មករ និយោជិត និងសិស្សនិស្សិត ដូចតម្លៃរបស់រដ្ឋនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។ អគ្គនា  យករដ្ឋាករទឹកក្រុងភ្នំពេញ លោក ស៊ីម ស៊ីថា សម្តែងការរំពឹងថា ម្ចាស់ភាគហ៊ុនរដ្ឋាករទឹកទាំងអស់ នឹងមានការ  យោគយល់ និងឯកភាព ចំពោះការបញ្ចុះតម្លៃទឹកក្នុងអត្រាសមរម្យមួយ សម្រាប់កម្មករ និយោជិត និង សិស្ស និស្សិត ដែលកំពុងស្នាក់នៅរាជធានីភ្នំពេញ។
នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និ  ស្សិតនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែមករា កន្លងទៅនេះ បានជំរុញឲ្យមន្រ្តីរដ្ឋាករទឹករិះរកវិធីតបណ្តាញ ទឹកជូនដល់កម្មករ និយោជិត និង សិស្សនិស្សិត ឲ្យពួកគេបានប្រើប្រាស់នូវទឹកស្អាតបានគ្រប់គ្រាន់ និង ក្នុងតម្លៃ មួយដូចការកំណត់របស់រដ្ឋ ដើម្បីជួយកាត់បន្ថយការចំណាយរបស់ពួកគេ។
ឆ្លើយតបទៅនឹងការជំរុញរបស់នាយករដ្ឋមន្រ្តីនេះ លោក ស៊ីម ស៊ីថា ក្នុងជំនួបផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយ  លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥បាន មានប្រសាសន៍ឲ្យដឹងថា រូបលោក រួមនិងក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបើកកិច្ចប្រជុំ  វិសាមញ្ញមួយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដើម្បីពិភាក្សា និងស្នើសុំក្តីអនុគ្រោះពីម្ចាស់ភាគហ៊ុនទាំងអស់  ទៅលើវិធានការមួយចំនួន ជួយឲ្យកម្មករបានប្រើប្រាស់តម្លៃទឹកដូចការកំណត់របស់រដ្ឋ។
លោក ស៊ីម ស៊ីថា បានបង្ហាញថាការតបណ្តាញទុយោ ឬកុងទ័រទៅតាមបន្ទប់កម្មករនីមួយៗ មានផលលំបាកមិន ដូចតបណ្តាញអគ្គិសនីនោះទេ ព្រោះត្រូវជីកដីខ្វាត់ខ្វែងច្រើន។ ដូច្នេះរដ្ឋាករទឹកគ្រោងនឹងរក្សាបណ្តាញទុយោ របស់ម្ចាស់ផ្ទះជួល ឬបន្ទប់ជួលឲ្យនៅដដែល តែរដ្ឋាករទឹកនឹងលក់ទឹកដល់ម្ចាស់ផ្ទះ និងម្ចាស់បន្ទប់ជួលក្នុងតម្លៃ អនុគ្រោះរបស់រដ្ឋ ត្រឹមតែ១.០៣០រៀលក្នុងមួយម៉ែត្រគូប ហើយទុកលទ្ធភាពម្ចាស់ផ្ទះ ឬ បន្ទប់លក់បន្តទៅឲ្យ កម្មករ ក្នុងតម្លៃមួយសមរម្យ។
បើតាម លោក ស៊ីម ស៊ីថា ការបញ្ចុះតម្លៃទឹកជូនម្ចាស់ផ្ទះ និងបន្ទប់ជួល ដែលមានចំនួនប្រមាណ៤.៣៥៦ទីតាំង មកនៅត្រឹម ១.០៣០រៀលនេះ នឹងធ្វើឲ្យរដ្ឋាករទឹក ត្រូវខាតបង់ប្រាក់ប្រមាណជា ១៥.០០០ដុល្លារ ក្នុងមួយខែ ។ លោក ស៊ីម ស៊ីថា បានបញ្ជាក់ថា បញ្ហានេះ ត្រូវតែសុំការព្រមព្រៀងពីម្ចាស់ភាគហ៊ុន ព្រោះរដ្ឋាករទឹកបាន  ដាក់វិនិយោគក្នុងទីផ្សារភាគហ៊ុន មិនដូចអគ្គិសនីកម្ពុជានោះឡើយ។
តែទោះជាយ៉ាងណា អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ រំពឹងថា នឹងមានការយោគយល់អធ្យាស្រ័យពីម្ចាស់  ហ៊ុន ដើម្បីចូលរួមជួយដល់កម្មករ និយោជិត សិស្សនិស្សិត ដែលមានមានការលំបាកក្នុងជីវភាព។ លោក ស៊ីម  ស៊ីថា បានថ្លែងយ៉ាងដូច្នេះថា «ជាគំនិតខ្ញុំផ្ទាល់ ខ្ញុំជឿថាអ្នកទាំងគ្នានៅក្នុងរដ្ឋាករទឹកនេះ បងប្អូនវិនិយោគិន ក៏ គាត់យល់ពីទុក្ខលំបាករបស់កម្មករដែរ។ ដូច្នេះអ្វីយកមកជជែកនៅថ្ងៃទី០៥ ខែកុម្ភៈនេះ ខ្ញុំសង្ឃឹមថា គាត់ពិតជា  ចូលរួមជាមួយ មិនពិបាកជជែកគ្នានោះទេ។ គាត់ប្រាកត់ជាយល់ព្រម»។
លោក ស៊ីម ស៊ីថា ក៏បានឲ្យដឹងផងដែរថា នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នេះ រដ្ឋាករទឹកមានអតិថិជនជា ម្ចាស់ផ្ទះជួល ឬបន្ទប់ជួលចំនួន ៤.៣៥៦កន្លែង នៅក្នុងក្រុងតាខ្មៅ ខណ្ឌពោធិ៍សែនជ័យ ដង្កោ មានជ័យ សែន សុខ ឬស្សីកែវ ទួលគោក និងចំការមន។ តម្លៃទឹកសម្រាប់អតិថិជនជាម្ចាស់ផ្ទះជួលនេះ ក៏មានអត្រាតម្លៃខុសៗ  គ្នាទៅតាមតំបន់នីមួយៗផងដែរ ក្នុងនោះនៅក្រុងតាខ្មៅ មានតម្លៃ ១.៥០០រៀលក្នុងមួយម៉ែត្រគូប, ខណ្ឌពោធិ៍  សែនជ័យ ដង្កោ សែនសុខ និងឬស្សីកែវ តម្លៃ ២.៥០០រៀល ក្នុងមួយម៉ែត្រគូប, ខណ្ឌមានជ័យ ចំការមន និង ទួលគោក តម្លៃ ២.០០០រៀលក្នុងមួយម៉ែត្រគូប។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនៅក្នុងឆ្នាំ២០១៥នេះ បាននិងកំពុងដាក់ ចេញនូវវិធានការជាច្រើន ដើម្បីជួយសម្រាលបន្ទុកការចំណាយ និងលើកកម្ពស់ជីវភាបរបស់កម្មករ និយោជិត  ដែលកំពុងបម្រើការងារលើវិស័យនានាក្នុងរាជធានីភ្នំពេញ។ វិធានការដែលគេមើលឃើញថាជាការយកចិត្តទុក  ដាក់ ទៅលើសុខទុក្ខរបស់កម្មករ និយោជិតនេះ មានដូចជា ការដំឡើងប្រាក់ខែគោលដល់ ១២៨ដុល្លារ, ការដំ  ឡើង អត្រាប្រាក់ខែ ដែលត្រូវជាប់ពន្ធចាប់ពី ៥០ម៉ឺនរៀល ដល់ ៨០ម៉ឺនរៀល, ការតបណ្តាញអគ្គិសនី ដើម្បីផ្ត ល់លទ្ធ ភាពឲ្យការចំណាយថ្លៃថាមពលអគ្គិសនីត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់ រួមទាំងការបញ្ចុះតម្លៃទឹកផងដែរ៕
​​ប្រភពពី៖​ ដើមអម្ពិល

វីដេអូកិច្ចសម្ភាសន៍រវាងលោក សយ សុភាព និងលោក ស៊ឹម ស៊ីថា ពីបញ្ហាផ្គត់ផ្គង់ទឹកស្អាតដល់កម្មករ និយោជិត សិស្សនិស្សិតវគ្គ១

វីដេអូកិច្ចសម្ភាសន៍រវាងលោក សយ សុភាព និងលោក ស៊ឹម ស៊ីថា ពីបញ្ហាផ្គត់ផ្គង់ទឹកស្អាតដល់កម្មករ និយោជិត សិស្សនិស្សិតវគ្គ២ (បញ្ចប់)
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น