សមត្ថកិច្ចចុះទៅបង្ក្រាប សង្វៀនជល់មាន់ដុះស្លែក្បែរព្រំដែន ត្រូវអ្នកញៀនល្បែងតដៃ
Posted by Unknown
Posted on 04:18
with No comments
ខេត្តកំពត ៖ សមត្ថកិច្ចខេត្តកំពត បានចុះទៅបង្ក្រាប សង្វៀនជល់មាន់មួយកន្លែង នៅព្រំដែនវៀតណាម កាលពីវេលាម៉ោង ២និង៣០ នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ នៅក្នុងភូមិត្នោត ឃុំត្នោតចុងស្រល់ ស្រុកបន្ទាយមាស ជាប់ខ្សែបន្ទាត់ព្រំដែន ដែលបានលួចបើកសង្វៀនបញ្ជល់មាន់ដ៏ធំ និងមានបង្កប់ ល្បែងអាប៉ោងផងដែរ។
អ្នកដែលញៀនល្បែង ភាគច្រើនគឺជាជនជាតិវៀតណាម ដែលមានគ្នាប្រមាណ ១៥០នាក់ ជិះសុទ្ធតែម៉ូតូ ហើយផ្លូវចូល ទៅកាន់ទីតាំងនោះ មានការលំបាក តែអាចជិះម៉ូតូ ចូលទៅបាន។កម្លាំងសមត្ថកិច្ច ដែលចូលទៅបង្ក្រាប មិនហ៊ានលើកគ្នា ចូលព្រោងព្រាតទេ ខ្លាចក្រុមអ្នកលេងល្បែង ទាំងនោះដឹងខ្លួណ គឺបញ្ជូនទៅត្រឹម ៧-៨នាក់ប៉ុណ្ណោះ ឯកម្លាំងធំ ដែលមានគ្នាជិត ២០នាក់ទៀត ត្រូវចូលទៅតាមក្រោយ។
ក្នុងការបង្ក្រាប សង្វៀនបញ្ជល់មាន់នេះ មានការចូលរួម ពីសំណាក់ព្រះរាជអាជ្ញារង អមសាលាដំបូងផងដែរ ហើយក៏មានការតដៃ ពីពួកអ្នកលេងល្បែង ទើបសមត្ថកិច្ច ផ្ទុះអាវុធខ្លីដើម្បីគំរាម ឈានដល់ចាប់វ៉ៃខ្នោះ អ្នកញៀនល្បែងបាន ៦ទៅ៧ នាក់ផងដែរ។ ក្នុងនោះអ្នកញៀនល្បែង បានប្រើដំបងវាយប្រហារ មកលើសមត្ថកិច្ច និងបំផ្លាញម៉ូតូមួយគ្រឿង ឡើងខ្ទេចខ្ទីរផងដែរ។
សូមបញ្ជាក់ថា នៅចំណុចនោះ ជាតំបន់ការពារព្រំដែន របស់វរសេនាតូចលេខ៣០២ របស់យោធា និងវរនគរបាល ការពារព្រំដែនគោក លេខ៦០១ ដែលទំនងជា មានសំណែន ពីពួកអ្នកលេងល្បែងទាំងនោះ ទើបគេអាចចូលមកលេង បានម៉ាសេរី។ តាមព័ត៌មានចុងក្រោយ បុរសម្នាក់ ជាកូនកាត់វៀតណាម នៅតំបន់តន់ហន់ ត្រូវបានចាប់ខ្លួន ព្រោះគេដឹងថា ជាមេខ្លោងបើកវង់ល្បែងស៊ីសង ហើយម៉ូតូ ៣គ្រឿង ក៏ត្រូវបានចាប់រឹបអូសផងដែរ៕
ដោយ វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น