ឡានកុងតឺន័រផែស្ងួត អូល័រវើលវ៉ាយដ៍ បើកបុកនិងកិនអ្នកជិះម៉ូតូ រយះប្រអប់ជើង
Posted by Unknown
Posted on 04:20
with No comments
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួស ដាច់រយះសាច់ប្រអប់ជើង ដោយសាររថយន្តកុងតឺន័រ ផែស្ងួតមួយគ្រឿង បើកបរឆ្លងផ្លូវ មិនមើលមុខមើលក្រោយ បានជ្រុលមកបុកពេញទំហឹង កាលពីវេលាម៉ោង ៩និង១០ នាទីយប់ ថ្ងៃទី២១ ខែមករាឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផែស្ងួត អូល័រវើលវ៉ាយដ៍ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នា២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-0692 ធ្វើដំណើរពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តកុងតឺន័រ ១គ្រឿង មិនចាំស្លាកលេខ ដែលជារបស់ក្រុមហ៊ុនផែស្ងួត អូល័រវើលវ៉ាយដ៍ បើកបរក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន ហើយឆ្លងផ្លូវ បុកនិងកិន បណ្ដាលឲ្យដាច់រយះ សាច់ប្រអប់ជើង រងរបួសយ៉ាងធ្ងន់ធ្ងរ៕
ប្រភពពី វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น