យន្តហោះអាមេរិក2គ្រឿងបង្ខំចុះនៅអាត្លង់តាក្រោយការគំរាមពីគ្រាប់បែក
Posted by Unknown
Posted on 08:37
with No comments
យោងតាមសារព័ត៌មានក្នុងស្រុកថា យន្តហោះជើងហោះហើរក្នុងស្រុក២គ្រឿងដែលអមការពារដោយបណ្តាយន្តហោះប្រដេញ បានចុះចតកាលពីថ្ងៃទី២៤ មករា នៅព្រលានយន្តហោះអន្តរជាតិ HARTSFIELD-JACKSON ក្រុងអាត្លង់តា បន្ទាប់ពីទទួលការគំរាមកំហែងគួរឱ្យជឿជាក់ពីការដាក់គ្រាប់បែកក្នុងយន្តហោះទាំងពីរនេះ ។ក្នុងចំណោមយន្តហោះទាំង២គ្រឿងនោះ ១គ្រឿងលេខហោះហើរ១១៥៦ នៃក្រុមហ៊ុនអាកាសចរណ៍ DELTA ហោះមកពី PORTLAND រដ្ឋអូរីហ្គោន ហើយ១គ្រឿងទៀតលេខហោះហើរ២៤៩២ របស់ក្រុមហ៊ុន SOUTHWEST ហោះមកពីក្រុង MILWAUKEE រដ្ឋវីស្កុនស៊ីន ។ យន្តហោះទាំង២គ្រឿងនោះទទួលបទបញ្ជាឱ្យទៅឈប់លើផ្លូវចរាចរណ៍ក្រោយពីចុះដោយមានសុវត្ថិភាព ហើយពួកអ្នកដំណើរជិះក្នុងយន្តហោះទាំងពីរត្រូវបានគេសួរចម្លើយ ហើយឆែកឆេរដោយកងឯកភាពប្រឆាំងគ្រាប់បែកនៃប៉ូលិសក្រុងអាត្លង់តា រដ្ឋចចជៀ មុនពេលយន្តហោះទាំងពីរនេះត្រូវអនុញ្ញាតឱ្យចាកចេញពីតំបន់នោះ ។
អាជ្ញាធរមូលដ្ឋានពុំបានលាតត្រដាងពីភាពលម្អិតនៃការគំរាមកំហែងគ្រាប់បែកនេះដែលចេញផ្សាយតាម TWITTER ឡើយ ៕ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น