ភ្នំពេញ៖ ជាទូទៅមនុស្សធាត់គឺបណ្ដាលមកពី កត្តាជាច្រើនដូចជាការគ្រប់គ្រង របបអាហារមិនល្អ ក្នុងនោះរួមមានអ្នកនិយមញាំសាច់ច្រើន សារធាតុដែលមាន ជាតិផ្អែមខ្លាំង ជាតិហ្គាសខ្លាំង ឬបន្លែផ្លែ ឈើដែលឥឡូវដូចដែលអ្នកបានដឹងស្រាប់ ហើយគឺសំបូរទៅដោយជាតិអ័រម៉ូនជាដើម។
មិនត្រឹមតែប៉ុណ្ណោះយើងម្នាក់ៗរវល់ក្នុងការងារ ប្រចាំថ្ងៃគា្មនពេលវេលាសម្រាប់ ហាត់ប្រាណ គ្រាប់គ្រាន់។ ទាំងនេះហើយនាំអោយវាកកស្ទះ ក្នុងរាងកាយយើង វាងាយប្រឈមនឹងភាពស្ពឹកស្រពន់ ភ្លេចភាំ្លង នឹងលើសពីនេះទៀត ពួកគេងាយនឹងកើត ជំងឺលើសឈាមដែលបណ្ដាល មកពីការកើត ឡើងនូវជាតិខ្លាញ់ក្នុងសសៃឈាម នឹងជំងឺខ្លាញ់រុំបេះដូងផងដែរ។
សូមឈប់បារម្ភពីបញ្ហា អស់ទាំងនេះទៅដោយលោកអ្នក គ្រាន់តែទទួលទាន Best Share Slimming Coffee មួយថ្ងៃមួយកែវ ឲ្យបានទៀងទាត់ ជាការស្រេច។ លោកអ្នកដឹងទេថាភាព អស្ចារ្យរបស់ Best Share Slimming Coffee គឺអាចកាត់បន្ថយជាតិខ្លាញ់ នៅក្នុងសរសៃឈាមបាន យ៉ាងល្អប្រសើរបំផុត ពោលគឺវាមិនបណ្តាល អោយមានផល់ប៉ះពាល់ រាគរូស ក្អួតចង្អោរ ឈឺក្បាល់ ញ័រទ្រូង នឹងមិនចាំបាច់ ហាត់កីឡា ឬតមអាហារទៀតឡើយ។ ផ្ទុយទៅវិញវាអាចចៀសផុត ពីកត្តាប្រឈម ទាំងឡាយទាំងពួង ដូចជាលើសឈាម ខ្លាញ់រុំបេះដូងដែលកំពុង កើតទ្បើងនៅក្នុងប្រទេស កម្ពុជាផងដែរ។
Best Share Slimming Coffee ជាផលិតផលរបស់សហរដ្ឋអាមេរិច, អាចកែប្រែរូបរាងធាត់របស់ អស់លោកអ្នកបានយ៉ាងល្អឥតខ្ចោះ។ ហើយអាច ទទួលទានបាន ទាំងបុរសនឹងស្រ្តីព្រមទាំងទទួលបាន ការគាំទ្រយ៉ាងខ្លាំងនៅជុំវិញ ពិភពលោកព្រោះវាឃើញ លទ្ធផលក្នុងរយៈពេលខ្លីគឺ 7-10 ថ្ងៃ ស្រកបាន 2-5គីឡូក្រាម ហើយមានរសជាតិ ឆ្ងាញ់មិនល្វីង។ សូមកុំបណ្តែតបណ្ដោយ អោយភាពធាត់របស់អ្នកមកយាយីក្នុង អារម្មណ៍ របស់លលោកអ្នក នឹងចូល ឲ្យ តម្លៃសុខភាពរបស់អ្នកតាមរយៈការទទួលទាន Best Share Slimming Coffee ពីថ្ងៃនេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ លោកអ្នកអាចទំនាក់ទំនង់ មកកាន់ក្រុមហ៊ុនយើងខ្ញុំតាមរយៈ
-អាស័យដ្ធាន: ផ្ទះលេខ#36Eo, ផ្លូវលេខ221, សង្កាត់ផ្សារដេប៉ូ2, ខណ្ឌទួលគោក, ភ្នំពេញ (ស្តុប DN ”ដេអិន”) ក្រោយបណ្ណាគារ IBC) ដែលមានឈ្មោះ Smile Salon (ស្មាយសាឡន)
-ទូរស័ព្ទលេខ: 070 677 773 / 093 306 616 / 088 767 7773 / 011 279 960
ប្រភពពី៖ ដើមអំពិល

ស្រី​ស្អាត​ដែល​គេ​ឃើញ​មាន​បី​កូន​មួយ​ជាប់​ខ្លួន​ម្នាក់ ឥឡូវ​នេះ​កំពុង​តែ​ធ្វើឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ ស្ទើរ​ឆ្កួត​វង្វេង​នឹង​ភាព​ស្រស់​ស្អាត សិចស៊ី​របស់​នាង។

កាលពី​​ថ្មីៗ​កន្លង​ទៅ មាន​អ្នក​គ្រូ​កាយសម្ព័ន្ធ​ម្នាក់​នៅ​​កូរ៉េ​ខាងត្បូង​ ត្រូវ​បាន​គេ​ស្គាល់​ថា​មុខមាត់​ស្រស់​ស្អាត​ល្អឥតខ្ចោះ ​និង​បាន​ធ្វើឲ្យ​អ្នក​និយម​លេង​អ៊ីនធឺណិត​ជ្រួលច្របល់​ដោយសារ​នាង។ តែ​ឥឡូវ​ជួប​អ្នក​ម្ដាយ Vicky Chen អាយុ​២១​ឆ្នាំ រស់នៅ​កោះ​តៃវ៉ាន់​ ដែល​ត្រូវ​បាន​អ្នក​និយម​លេង​អ៊ីនធឺណិត​គេ​ប្រសិទ្ធិនាម​ថា “ទេពធីតា​កំពូល​សម្រស់” ​ក៏​ស្អាត​មិន​ធម្មតា​ដែរ។ នៅ​ពេល​ដែល​នាង​បង្ហោះ​រូបថត​កំពុង​បីត្រកង​ទារក​ជា​លើក​ដំបូង​មនុស្ស​ជាច្រើន​បាន​គិត​ថា​នាង​គឺ​ជា​ម្ដាយ​របស់​ទារក​នោះ។ ទោះជា​យ៉ាងណា​នាង​បាន​បញ្ជាក់​ថា​នាង​ជា​ម្ដាយធម៌​របស់​ទារក​តែ​ប៉ុណ្ណោះ។


អ្នក​នាង Chen មាន​អ្នកFollow ក្នុង Facebook  ជាង​២៣ម៉ឺន​នាក់ ហើយ​រូប​នីមួយ​ៗ​របស់​នាង​ដែល​បាន​បង្ហោះ​​ ទៅ​ទាក់ទាញ​អ្នក​ចុច Like រាប់ពាន់​នាក់។
ចង់​ដឹង​ថា​នាង​មាន​​សម្រស់​ប៉ុណ្ណា​ បាន​ជា​អា​ច​ធ្វើឲ្យ​កក្រើក​អ៊ីនធឺណិត​បាន សូម​មើល​ដូច​ខាង​ក្រោម៖

 ฃ












 

សម្រស់​និស្សិត​កូរ៉េ​បាន​​​លេច​ផុស​ឡើង​កាន់​តែ​ស្រស់ស្អាត នៅ​ពេល​​ពួកគេ​យក​​ក្រមា​​​ជា​អត្ត​សញ្ញា​ណ​​ខ្មែរ​យក​ទៅ​​​បង់​ក ក្នុង​ពេល​ចូលរួម​កម្មវិធី​បង្ហាញ​និង​ប្រកួត​សមត្ថភាព​ក្នុង​គម្រោង​បង្កើត​រ៉ូបូត​របស់​និស្សិត​កម្ពុជា​កូរ៉េ​កាល​ពី​ម្សិលមិញ​នេះ។
​និស្សិត​ទាំង​នោះ​បាន​បង្កើត​ទិដ្ឋភាព​ដ៏​អស្ចារ្យ​​

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានបន្តស្នើដល់បណ្តាល ក្រុមហ៊ុនប្រេងឥន្ធនៈ ទាំងអស់នៅកម្ពុជា ធ្វើការបញ្ចុះតម្លៃ ប្រេងសាំង បន្ថែមទៀត ជូនដល់ប្រជាជន។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាស៊េរីលើកទី៤ រវាងក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗ ដែលធ្វើប្រតិបត្តិការនៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន SOKIMEX, TELA, PTT (កម្ពុជា), CALTEX, Bright Victory Mekong Petroleum, TOTAL, SAVIMEX, និងក្រុមហ៊ុន LHR។

នេះគឺជាកិច្ចប្រជុំលើកទី៤ហើយដើម្បីបន្តការពិនិត្យ និងពិភាក្សាបន្ថែមអំពី ថ្លៃប្រេងឥន្ធនៈបច្ចុប្បន្ន នៅកម្ពុជា ដែលទាក់ទងនឹងទីផ្សារពិភពលោក។ លោកទេសរដ្ឋមន្រ្តី បានសម្តែងការកោតសរសើររបស់ខ្លួន ដល់ក្រុមហ៊ុនទាំងឡាយ ដែលបានសហការល្អ និងចូលរួមចំណែកជាមួយកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលយកសំណើសុំបញ្ចុះថ្លៃប្រេងឥន្ធនៈ យកទៅពិចារណា ដើម្បីជួយផ្តល់ជាអត្ថប្រយោជន៍ ដល់ប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុនទាំងឡាយ គួរពិចារណាលើការបញ្ចុះថ្លៃប្រេងឥន្ធនៈ ដើម្បីធានាថាតម្លៃប្រេងនៅពិភពលោក ត្រូវបានឆ្លុះបញ្ចាំងតាមរយៈតម្លៃប្រេង ដែលដាក់លក់នៅក្នុងប្រទេសកម្ពុជា។
ឆ្លើយតបទៅនឹងសំណើរបស់ លោកទេសរដ្ឋមន្រ្តី តំណាងក្រុមហ៊ុន SOKIMEX និង TELA បានសម្រេចបញ្ចុះថ្លៃ ប្រេងសាំងធម្មតាពី ៣.៩០០រៀល មកនៅ ៣.៨០០រៀល ក្នុងមួយលីត្រ គិតចាប់ពីថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៥។

តំណាងរបស់ក្រុមហ៊ុនចែកចាយប្រេង បរទេសផ្សេងទៀត ដូចជា ក្រុមហ៊ុនCALTEX, TOTAL និង PTT នឹងបញ្ជាក់ពីការបញ្ចុះតម្លៃ បន្ទាប់ពីទទួលបានការឯកភាពពី ថ្នាក់ដឹកនាំប្រចាំតំបន់របស់ខ្លួន។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុន ដែលជាម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈ ទាំងអស់ គួរធានាដល់គុណភាព និងបរិមាណឲ្យបានត្រឹមត្រូវ ក្នុងការចែកចាយប្រេងឥន្ធនៈ ក្រោយពីការបញ្ចុះថ្លៃរបស់ខ្លួន។

បណ្តាក្រសួង និងតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈទាំងអស់ នឹងបន្តជួបប្រជុំជារៀងរាល់១០ថ្ងៃម្តង ដើម្បីបន្តពិនិត្យមើលថ្លៃប្រេងឥន្ធនៈ ដោយធានាថាតម្លៃប្រេងនៅពិភពលោក ត្រូវបានឆ្លុះបញ្ចាំងតាមរយៈ តម្លៃប្រេងដែលដាក់លក់នៅក្នុងប្រទេសកម្ពុជា៕

  • សារ​ព័ត៌​មាន​​បរ​ទេស​​កាលពី​​ថ្ងៃ​ទី​៧ មិថុ​នា ​​ឆ្នាំ​២០១៣​ ​ផ្សាយ​ថា នាង​​ប្រ៊ីត​​ថានី ម៉ៃ​​ឌ័រ ​និស្សិត​​ជនជាតិ​​អាមេរិក​​​ត្រូវ​គេ​​ហាម​ចូល​រួម​​ក្នុង​ពិធី​​រាំ​កម្សាន្ត​​របស់​និស្សិត​​ក្នុង​សាលា​​ ដោយ​សារ​​មាន​ដើម​ទ្រូង​​ធំ​ពេក ។នាង​​ប្រ៊ីត​​ថានី​និយាយ​​ថា ពិធី​​នោះ​បាន​ធ្វើ​ឱ្យ​​នាង​មាន​ក្តី​រំភើប​​ និង​ត្រៀម​​ឈុត​ដ៏​សម​ស្រប​សម្រាប់​ស្លៀក​​ពាក់​​​ចូល​រួម​ ប៉ុន្តែ​​បែរ​ជា​ត្រូវ​គេ​បដិ​សេធ​​មិន​ឱ្យ​​ចូល​រួម​ ព្រោះ​​​គេ​កំណត់​​ឱ្យ​អ្នក​ចូល​រួម​​ត្រូវ​ស្លៀក​ពាក់​​ឈុត​រឹប​ដើម​ទ្រូង​​ និង​មិន​ឱ្យ​​​បង្ហាញ​​សុដន់​​ទេ ។

    គេ​​កំណត់​​ថា ឈុត​​ដែល​ធូរ​រលុង​បិទ​ដើម​ទ្រូង​​អាច​ស្លៀក​​ចូល​បាន​​ ប្រសិន​បើ​​មិន​បង្ហាញ​​សុដន់ ដូច្នេះ​នាង​យល់​​ថា ប្រហែល​​ជា​គិត​​ថា នាង​បង្ហាញ​ទ្រង់​ទ្រាយ​​សុដន់​​ធំពេក ទើប​គេ​​ហាម​ឃាត់​​នាង ។ ក្រុម​គ្រួសារ​​របស់​នាង​​ប្រ៊ីត​​ថានី មិន​ពេញ​ចិត្ត​​ចំពោះ​ឥរិយា​បថ​​របស់​សាលា​នោះ​ទេ និង​ទាម​ទារ​ឱ្យ​សាលា​​សុំ​ទោស​កូន​ស្រី​របស់​ខ្លួន​​ ។ក្រុម​គ្រួសារ​​របស់​នាង​​ប្រ៊ីត​​​ថានី​​និយាយ​​ថា ស្ត្រី​​មិន​មែន​កើត​មក​​មាន​លក្ខណៈ​ដូច​គ្នា​​គ្រប់​រូប​ឡើយ​ ដូច្នេះ​​សាលា​មិន​គួរ​កំណត់​ពីសរី​រាង្គ​កាយ​របស់​និស្សិត​ទេ ៕

តាម​ប្រភព​ព័ត៌​មាន​គេ​ហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​១១​ មិថុនា​ ឆ្នាំ​២០១៣​ បាន​ឱ្យ​ដឹង​ថា​ តារា​ចម្រៀង​វ័យ​២០​ឆ្នាំ​ សេ​ឡេ​ណា​ ហ្គោ​មេស​ មាន​គម្រោង​ចាក​ចេញ​ពី​​អាជីព​អ្នក​ចម្រៀង​មួយ​រយៈ​ ដើម្បី​​មាន​ពេល​វេលា​គ្រប់​គ្រាន់​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ថត​ខ្សែ​ភាព​យន្ត​វិញ​ ។
តា​រា​សម្តែង​ដែល​មាន​ទេព​កោ​សល្យ​ខ្ពស់​ និង​ជា​​សំណព្វ​ចិត្ត​របស់​ចា​ស្ទីន​ ប៊ី​ប៊ើរ​ ដែល​ទើប​តែ​ផ្សះ​ផ្សា​បេះ​ដូង​លើក​ទី​២​បាន​ជោគ​ជ័យ​ បាន​និយាយ​ថា​ «ខ្ញុំ​នឹង​ឈប់​សម្រាក​ពី​វិថី​សិល្បៈ​ចម្រៀង​ បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​ទេស​ចរណ៍​ Stars dance របស់​ខ្ញុំ​ចប់​សព្វ​គ្រប់​នៅ​រដូវ​ក្តៅ​ខាង​មុខ​នេះ​» ។
ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​ដែល​បាន​ចោទ​សួរ​នាង​ថា​ តើ​នាង​នឹង​បញ្ឈប់​អាជីព​ជា​អ្នក​ចម្រៀង​ជា​រៀង​រហូត​ឬ​? នាង​បាន​ឆ្លើយ​ដោយ​ញញឹម​ថា​ «​ជា​ការ​ពិត​ខ្ញុំ​គ្រាន់​តែ​ផ្អាក​មួយ​រយៈ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ខ្ញុំ​ចង់​ផ្តោត​អារម្មណ៍​ឱ្យ​ច្រើន​ក្នុង​ការ​ថត​ខ្សែ​ភាព​យន្ត​ ជំនួស​វិញ​ និយាយ​រួម​ខ្ញុំ​ចង់​បាន​បទ​ពិសោធន៍​ថ្មី​ៗ​បន្ថែម​ទៀត​​ក្រៅ​ពី​​ច្រៀង​​ ហើយ​មុជ​ឱ្យ​​ជ្រៅ​ចូល​ទៅ​ក្នុង​ពិភព​ខ្សែ​ភាព​យន្ត​វិញ​»​៕
ប្រភពពី៖ ព្រះអាទិត្យ





ខេត្ត​ស្វាយ​រៀង ៖ រថយន្ត​ដឹកឈើ​ប្រណី​តមួយ​គ្រឿងក្រ​ឡាប់ផ្ងា​ជើងឡើង​លើ បណ្តាល​ឲ្យអ្នក​រួមដំ​ណើរ​ចំនួន​៥នាក់​រងរបួស​ស្រាល​លុះព្រឹក​ឡើង​ស្រាប់​តែធ្លាយ​ផ្ទះ​លាក់​​ឈើ​ប្រណីត​រាប់រយ​ម៉ែត្រ​គូប​ផ្សេង​ទៀត​ផ្អើល​​ដល់​មេព្រៃ​សង្កាត់​រដ្ឋាបាល​ព្រៃឈើ​ស្វាយរៀង​បានត្រឹមម​កឈរ​មើល ។ បើតាម​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យដឹង​ថារ​ថ​យន្ត​ក្រឡាប់​ក្អួតឈើ​ប្រណីត​នេះកើត​ឡើង ​កាលពី​វេលា​ម៉ោង១​រំលង​អាធ្រាត​ថ្ងៃទី២៩ មករា ឈាន​ចូល​ថ្ងៃ​ទី​៣០ មករា២០១៥  នៅចំណុច​ផ្លូវលំស្ថិត​នៅក្នុង​ភូមិស្វាត ​សង្កាត់ចេក ​ក្រុងស្វាយរៀង  ។
រថយន្តដែល​ក្រឡាប់​ឈើនេះ​ម៉ាក់ហ៊ីយ៉ាន់​​​ដាយពាក់ស្លាក់លេខ​ស្វាយរៀង 3A-​0643 រហូត​មកដល់​ម៉ោង​១១​និង១៨​នាទី​ព្រឹក​ថ្ងៃទី​ ៣០​ខែមករា​ ឆ្នាំ២០១៥​ក៏មាន​មន្រ្តីកង​រាជអាវុធ​ហត្ថ​ខេត្ត​ស្វាយ​រៀង​ម្នាក់​​ដែលគេ​ស្គាល់​ថាឈ្មោះ​ឈឿន បានមកអះ​អាងថាឈើ​ប្រណី​តទាំងនេះ​ដឹកយក​ទៅធ្វើបន្ទាយ​កងរាជ​អាវុធហត្ថ ។ ហើយ​ដឹក​វង្វេងផ្លូវ​ទើបមក​ក្រឡាប់​ដូចច្នេះ​ក៏ប៉ន្តែ​ក្រុម​កម្មករ​តាម​រថយន្ត​និយាយ​ថាឈើ​ប្រណីតនេះ​គឺដឹក​ទៅដាក់​ផ្ទះ​​ក្បឿងនៅខាងជើង​កន្លែង​រថយន្តក្រឡាប់​ប្រហែល​មួយរយម៉ែត្រ​ដែលស្ថិត​នៅ ក្នុងភូមិស្វាត ​សង្កាត់ចេក ក្រុង​ស្វាយរៀង ។
ទាក់ទិន​ករណីខាង​លើនេះដែរ​លោក យូ​ វៃ​ ប្រធាន​ផ្នែករដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀងបាន​ឲ្យដឹង​ថាលោក​កំពុង​ស្រា​វជ្រាវ​រកម្ចាស់ ​ឈើឲ្យមកទ​ទួលខុសត្រូវ​ និងអង្កេត​មើលក្រែង​គេមានច្បាប់​អនុញ្ញាត្តិ​ឈើច្រើន​បែបនេះ ។ មិនមែន​ដូចមន្រ្តី​កងរាជ​អាវុធហត្ថ ​អះអាងនោះ​ទេម្នាក់​ថាឈើ​នេះយក​ទៅធ្វើ​បន្ទាយ ឯម្នាក់​ទៀត​និយាយ​ថា​យក​ទៅ​ធ្វើផ្ទះ ​ហើយ​ឈើច្រើន​បែបនេះ​មិនដឹងថា ​គេយក​ទៅណា​ឲ្យពិត​ប្រាកដនោះ​ឡើយ ។រីឯមហាជន​និ​យាយថារ​ថយន្តដឹក​ឈើទាំងនេះ​គឺបាន​ដឹកបំផ្លាញ​ផ្លូវលំ និងស្ពាន​លូ ហើយរ​ថយន្ត​ដែល​ក្រឡាប់​នេះ​គឺមកពី​ របាក់ដីបែក​លូកាត់ថ្នល់​​ទើបក្រឡាប់ ហើយក៏ធ្លាយ​ផ្ទះស្តុកឈើ​ប្រណីតមាន ​ឈើសុក្រម ​និងបេង នាងនួន​ឡៅ​ជាក្តាងឿ ​ប្រវែង២ម៉ែត្រ ​ទទឹង១ម៉ែត្រ ក​ម្រាស់១តឹក​និងសរសរ​ ននងរាប់រយ​ម៉ែត្រគូប​ ហើយ​សមត្ថកិច្ច​មេ​ព្រៃនិងន​គបាលសេដ្ឋ​កិច្ចស្នងការ​នគបាល​ខេត្តបានចុះ​ទៅពិនិត្យ​រថយន្តដែល​ក្រឡាប់​តែមិនហ៊ាន​ចូល ទៅ​ពិនិត្យផ្ទះ​ដែលស្តុក​ឈើនោះ​ទេបានត្រឹម​តែឈមើល​ពីចម្ងាយប៉ុណ្ណោះ ។
ព័ត៌មាន​លម្អិតនឹង​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិភាព​

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣០ មក​រា មាន​មនុស្ស​ប្រុស​ស្រី​ប្រមាណ​១២​នាក់ ដែល​អះអាង​ថា ជា​ប្រជា​ពលរ​ដ្ន​ក្នុង​សហគមន៍​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បាន​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​២​គ្រឿង និង​ម៉ូតូ​២​គ្រឿង ទៅ​កាន់​ទីស្នាក់ការ​កោះសន្តិភាព​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា  ដោយ​បាន​យក​លិខិត​១​ច្បាប់ មាន​ន័យ​ថា (​លិខិត​បដិសេធ )​ដើម្បី​ឲ្យ​កោះសន្តិភាព​ចុះ​ផ្សាយ​ឡើង​វិញ និង​ជួយ​កែតម្រូវ​ក្នុង​អត្ថបទ​មួយ​ដែល​កោះសន្តិភាព​បាន​យក​ព័ត៌មាន​នៅ​តុលាការ​ចេញផ្សាយ​ថា មិន​ត្រឹមត្រូវ​។ ក្រុម​មនុស្ស​១២​នាក់ ដែល​បាន​យក​លិខិត​ទៅ​កាន់​ស្នាក់​ការ​កោះ​សន្តិ​ភាព​នោះ មិន​បាន​ជួប​បុគ្គលិក​ប្រចាំការ​ទេ ព្រោះ​ដល់​ម៉ោង​សម្រាក​បាយ​ទឹក ដូច្នោះ​ស្នាក់​ការ​ត្រូវ​បិទទ្វារ ។ តែ​ទោះជា​យ៉ាងណា​កោះសន្តិភាព​បា​នប​ញ្ជួ​ន​ភ្នាក់ងារ​ឲ្យ​ទៅ​រង់ចាំ​ស្វាគមន៍​ទទួល​ក្រុម​ប្រជា​ពលរ​ដ្ន​នោះ មិន​ឲ្យ​ខកបំណង​ទេ ។

 ប្រជាពលរដ្ឋ​១២​នាក់​ដែល​អះអាង​ថា ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៥០​គ្រួសារ​ក្នុង​សហគមន៍​បឹង​ឈូក បាន​ជួប​ភា្ន​ក់​ងារ​កោះសន្តិភាព​ដោយ​បាន​ប្រគល់​លិខិត​១​ច្បាប់ និយាយ​ទាំង​ទឹកមុខ​រីករាយ​សង្ឃឹមថា ពិតជា​កោះសន្តិភាព​នឹង​ចេញផ្សាយ​នូវ​អ្វី​ដែល​ពួក​គាត់​ចង់បាន​នេះ​វិញ ។

ពួក​គាត់​មាន​សម្ដីសំដៅ​និយាយ​ស្តី​ត្រឹមត្រូវ​ល្អ​ទៅ​កាន់​ភ្នា​ក់កោះ​សន្តិភាព​មិន​ច្រ​ង៉េ​ង​ច្រងាង​ទេ ហើយ​ភ្នាក់ងារ​កោះសន្តិភាព​ក៏​បាន​ទទួលយក​លិខិត​ដែល​ប្រជាពលរដ្ឋ​សុំ​ឲ្យ​មានការ​បំភ្លឺ​វិញ​ដែរ ។ ក្នុង​លិខិត​បដិសេធ​នោះ​បាន​បញ្ជាក់​ថា យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បឹង​ឈូក ស្ថិត​នៅ​ក្នុង​ក្រុម​ទី​៣ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​៦ ខាងកើត​ផ្លូវ​១៨០០ ក្បែរ​តំបន់​អភិវឌ្ឍ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ យើងខ្ញុំ​សុំ​បដិសេធ​ទាំងស្រុង​នៅ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​កាសែត​កោះសន្តិភាព​ឆ្នាំ​ទី​៤៨ លេខ​៨៣៧៤ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី​៦ មក​រា ២០១៤ នៅ​ទំព័រ​មុខ​ក្រោម​ចំណងជើង​ថា (​ព្រះ​ស​ង្ឍ និង​អ្នក​ភូមិ​បឹង​ឈូក​គាំទ្រ​ជន​៤​នាក់ នៅ​តុលាការ​) ។ ដោយនៅ​ក្នុង​ខ្លឹមសារ​នៃ​អត្ថបទ​ចុះ​ផ្សាយ​មាន​៣​ចំណុច ដែល​បាន​ចោទប្រកាន់​យើងខ្ញុំ ជា​ពិសេស​មក​លើ​មនុស្ស​៤​នាក់ ដូច​ជា ១-​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត ២-​បាន​រស់នៅ​លើ​ដី​គេ ហើយ​ប្រើ​អំពើ​ហិង្សា​វាយតប់​ទៅ​លើ​ម្ចាស់​ដី និង​៣-​ឆ្នាំ​២០១៤ ភាគី​ពីរ​បាន​ប៉ះ​ពាក្យ​សំដី បណ្តាល​ឲ្យ​មានការ​វាយតប់​គ្នា ទើប​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ដាក់​ពាក្យ​ប្តឹង​អ្នក​ទាំង​៤ ហើយ​ក៏​ត្រូវ​បាន​តុលាការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ។ ខ្លឹមសារ​ចោទប្រកាន់​ទាំង​៣​ចំណុច​ខាងលើ គឺ​ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង ។ ក្រោយ​ពី​បាន​ប្រគល់​លិខិត​បដិសេធ​នោះ​ដល់​ដៃ​ភ្នាក់ងារ​កោះសន្តិភាព និង​បាន​រៀបរាប់​ប្រមាណ​១០​នាទី ក្រុម​អ្នក​ភូមិ​បឹង​ឈូក​បាន​លា​កោះសន្តិភាព​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញ​ទៅ​វិញ​អស់​ទៅ ។

គួរ​បញ្ជាក់​ថា កាល​ព្រឹក​ពី​ថ្ងៃ​ទី​៥ មក​រា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អ្នក​ភូមិ​បឹង​ឈូក​៤​នាក់ ពាក់ព័ន្ធ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចិ​រត ក្នុង​នោះ​មាន​ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​បាន​បង្ហាញខ្លួន​នៅ​មុខ​ក្រចកសេះ ១-​ឈ្មោះ​បូ ម៉េ​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ២-​ឈ្មោះ​កុ​ល សុធា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៣-​ឈ្មោះ​កង សា​រ៉េ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង​៤-​ឈ្មោះ​ខៀវ ចិន្តា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។ ពួក​គាត់​រង​នូវ​បណ្តឹង​របស់​ឈ្មោះ​ចាន់ សុបិន ឈ្មោះ​ជួន ស៊ី​ដេ​ត និង​ឈ្មោះ​ហឹ​ង សែន​។ កោះសន្តិភាព​បាន​ផ្សាយ​ព័ត៌មាន​តាម​អ្វី​ដែល​សាលាដំបូង​បាន​លោក​យក​សំណុំរឿង​នោះ​មក​បើក​សវ​ការ​ការ ដោយ​មិន​បាន​ធ្វើការ​ចោទប្រកាន់​បងប្អូន​ប្រជាពលរដ្ឋ​៤​នាក់​នោះ​ទេ ។
ប្រភពពី ៖ ចន្ទ្រគ្រាស











សារព័ត៌មាន​វៀតណាម​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ មក​រា​ថា នាវា​កា​ហ្គោ​១​គ្រឿង​ដែល​ដឹក​នាវាមុជទឹក​ធុន KILO ទី​៣ បាន​មក​ដល់​ឆក​កាំ​រ៉ា​ញ់​នៃ​ខេត្ត​ជាប់​សមុទ្រ KHANH HOA របស់​វៀតណាម​ហើយ ។

កាសែត​កងទ័ព​ប្រជាជន​វៀតណាម​គូសបញ្ជាក់​ថា ក្រោយ​ពី​ធ្វើ​ដំណើរ​រយៈពេល​១​ខែ​កន្លះ​ពី​ទីក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ​របស់​រុ​ស្ស៊ី​មក នាវា​កា​ហ្គោ​ឈ្មោះ ROLLDOCK SEA បាន​មក​ដល់​ឆក​កាំ​រ៉ា​ញ់​ប៉ុ​ន្មា​ន​ថ្ងៃ ហើយ​រង់ចាំ​ការ​លើក​នាវាមុជទឹក​ដែល​ដឹក​លើ​នាវា​នេះ​ដាក់​ចូល​ទឹកសមុទ្រ ។

កាសែត​នេះ​រាយការណ៍​ទៀត​ថា នាវាមុជទឹក​នោះ​មាន​ប្រវែង​៧៣,៨​ម៉ែត្រ ហើយ​មាន​ចំណុះ​ពី​៣.០០០ ទៅ​៣.៩៥០​តោន ។ វា​អាច​ធ្វើ​ប្រតិបត្តិការ​ក្នុង​ជម្រៅ​ទឹក​៣០០​ម៉ែត្រ ហើយ​មាន​ល្បឿន​២០​ម៉ា​យ​ក្នុង​១​ម៉ោង​ជាមួយ​សមាជិក​ក្រុម​នាវិក​៥២​នាក់ ។

ការ​មក​ដល់​នៃ​នាវាមុជទឹក​ថ្មី​នេះ ជា​ផ្នែក​មួយ​នៃ​នាវាមុជទឹក​ធុន KILO ចំនួន​៦​គ្រឿង​ដែល​វៀតណាម​បញ្ជា​ទិញ​ពី​រុ​ស្ស៊ី ។ ក្នុង​ឱកាស​នៃ​ពិធី​មួយ​កាលពី​ឆ្នាំ​២០១៤ ទទួល​នាវាមុជទឹក​ធុន KILO ២​គ្រឿង​ដំបូង​ដែល​មួយ​គ្រឿង​មានឈ្មោះ​ថា HQ-182 HANOI ហើយ​១​គ្រឿង​ទៀត​មានឈ្មោះ HQ-183 HO CHI MING-VILLE នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក​ង្វៀ​ន តាន់​យ៉ុ​ង ឱ្យ​ដឹក​ថា ការ​ទទួល​នាវាមុជទឹក​ទាំងនេះ​កំណត់​ពី​ដំណាក់កាល​ថ្មី​មួយ​នៃ​ការ​អភិវឌ្ឍ​របស់​កងទ័ព និង​កង​ម៉ា​រី​ន​វៀតណាម ៕
 ប្រភពពី៖ ចន្ទ្រគ្រាស


    មានការ​វាយប្រហារ​ភេរវកម្ម​៣​ស្ទើរតែ​ដំណាលគ្នា​ប្រកាស​ទទួលខុសត្រូវ​ដោយ​សាខា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អេ​ហ្ស៊ី​ប កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា សំដៅលើ​ប៉ូលិស និង​កងទ័ព​អេ​ហ្ស៊ី​ប​នៅ​ភាគ​ខាងជើង​តំបន់​ស៊ី​ណៃ​អីុ ។ ការ​ផ្ទុះ​អំពើ​ហិង្សា​នេះ​ជួន​ពេល​គ្នា​ជាមួយ​ខួប​នៃ​បដិវត្តន៍​ដែល​ធ្វើ​កាលពី​ឆ្នាំ​២០១១ ផ្តួលរំលំ​លោក​ហូ​ស្នី មូ​បា​រ៉ា​ក់ ។
យោង​តាម​តុល្យការ​ផ្លូវការ និង​បណ្តោះអាសន្ន​ថា សមាជិក​កងកម្លាំង​សន្តិសុខ​អេ​ហ្ស៊ី​ប​យ៉ាងតិច​២៧​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា ដោយសារ​ការ​វាយប្រហារ​នានា​ដែល​ធ្វើ​ដំណាលគ្នា​ប្រឆាំង​ប៉ូលិស និង​ទាហាន​។ នៅ AL ARICH ការ​វាយប្រហារ​ទាំងនេះ​ធ្វើ​ឡើងជា​មួយ​ការ​បាញ់​គ្រាប់​រុ​៉​ក្កែ​ត និង​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​លើ​បណ្តា​អគារ​របស់​កងកម្លាំង​ប៉ូលិស និង​កង​យោធា ព្រមទាំង​តំបន់​រស់នៅ​មួយ​របស់​ពួក​នាយទាហាន​ដោយ​សម្លាប់​ទាហាន​២៥​នាក់ ។

នៅ​រ៉ា​ហ្វា​ហ៍ ជា​ចំណុច​ឆ្លងកាត់​មួយ​ជាមួយ​ដែនដី​ប៉ា​ឡេ​ស្ទី​ន គឺ​មេបញ្ជាការ​កងទ័ព​ម្នាក់​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​នៅ​ត្រង់​បុ​៉​ស្តិ៍​ត្រួតពិនិត្យ​មួយ ចំណែក​ភ្នាក់ងារ​ប៉ូលិស​ម្នាក់​ស្លាប់​ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​តាម​ចិញ្ចើមថ្នល់​នៅ​ស៊ុ​យ​អេ ។ យោង​តាម​ទូរទស្សន៍​រដ្ឋ​ថា ការិយាល័យ​របស់​កាសែត​រដ្ឋាភិបាល AL AHRAM ក៏​រង​ការ​បំផ្លាញ​ដោយសារ​ការ​ផ្ទុះ​ដែរ ។

ការ​វាយប្រហារ​ទាំងនេះ​ដែល​កើត​មាន​ជួន​ពេល​គ្នា​ជាមួយ​ខួប​នៃ​បដិវត្តន៍ ដែល​នាំ​ទៅ​ដល់​ការ​ផ្តួលរំលំ​លោក​មូ​បា​រ៉ា​ក់​នា​ឆ្នាំ​២០១១ កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា ត្រូវ​បាន​ប្រកាស​ទទួលខុសត្រូវ​ដោយ​សាខា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អេ​ហ្ស៊ី​ប ។

កាលពី​ខែតុលា​កន្លង​មកនេះ ទាហាន​អេ​ហ្ស៊ី​ប​៣០​នាក់​បាន​ត្រូវ​ស្លាប់​រួច​ហើយ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​នៅ​ជិត​ក្រុង AL-ARICH ទីប្រជុំជន​ខេត្ត​ស៊ី​ណៃ​អីុ​ខាងជើង ។ ការ​វាយប្រហារ​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​តំបន់​មួយ​លាតសន្ធឹង​ពី​ក្រុង AL-ARICH ដល់​ក្រុង​រ៉ា​ហ្វា​ហ៍ ជាប់​ព្រំដែន​ជាមួយ​ជ្រោយ​ហ្គា​ហ្សា​ប៉ា​ឡេ​ស្ទី​ន ។ ការ​ប្រកាស​អាសន្ន​នេះ​ត្រូវ​បាន​ពន្យារពេល ហើយ​រហូត​ដល់​មាន​បម្រាម​គោចរ​ចាប់ពី​ម៉ោង​១៧ ទៅ​ម៉ោង​៤​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក ។ ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ក្នុង​តំបន់​នេះ អាជ្ញាធរ ក៏​ជំរុញ​ផង​ដែរ​បំផ្លាញ​ចោលផ្ទះ​ច្រើន​រយ​ខ្នង​ក្នុង​គោលដៅ​បង្កើត​តំបន់ទ្រនាប់​មួយ​នៅ​តាម​បណ្តោយ​ព្រំដែន ហើយ​កម្ទេច​បណ្តា​ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​រត់ពន្ធ​រវាង​រ៉ា​ហ្វា​ហ៍ និង​ជ្រោយ​ហ្គា​ហ្សា ។

បន្ទាប់​ពី​ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា កងទ័ព​អេ​ហ្ស៊ី​ប​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ចាត់​ទុក​អំពើ​ហិង្សា​ទាំងនេះ​ថា ជា​ការ​តបត​វិញ​ចំពោះ​បណ្តា​ប្រតិបត្តិការ​យោធា​ប្រកបដោយ​ជោគជ័យ​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​អ៊ិ​ស្លា​ម​និយម​ក្នុង​តំបន់​នោះ ។ ទោះបី​យ៉ាងណា ប្រជាជន​នៅ​ខេត្ត​ស៊ី​ណៃ​អុ​ី​ខាងជើង​ក្លាយជា​ចំណាប់ខ្មាំង​នៃ​ការ​ភ័យ​ខ្លាច​ទាំង​ពី​សំណាក់​ពួក​ជី​ហា​ដ​ទាំង​ភាព​កាច​សាហាវ​របស់​កងទ័ព​ដែរ ៕
ប្រភពពី ៖ ចន្ទ្រគ្រាស



ខេត្ដកណ្ដាល ៖  លោក លឹ​ម សុ​គុ​ន្ថា អតីតចៅក្រម​ស៊ើបសួរ ត្រូវ​បាន​ប្រកាស​តែងតាំង​ និងចូល​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដកណ្ដាល ជំនួស​លោក អ៊ុ​ក គឹ​ម​សិទ្ធ ដែលត្រូវ​​ផ្ទេរ​ទៅ​កាន់តំណែង​ជា​អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល ។
ពី​ធី​ប្រកាសតែងតាំង និង​ចូល​កាន់​មុខ​តំណែង​​នេះ​ប្រារព្ធ​ធ្វើ កាល​រសៀល​ពី​ថ្ងៃ​ទី​២៩ មក​រា នៅ​សាលាដំបូង​ខេត្តកណ្ដាល ក្រោម​អធិបតីភាព​លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌ ដោយមានការ​ចូលរួម​ពី​លោកស្រី ចាន់ សុទ្ធា​វី រដ្ឋ​លេខាធិ​ការ​ក្រសួងយុត្ដិធម៌ លោក​ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​កណ្ដាល លោក​អ៊ុំ សា​រិ​ទ្ធ សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ចៅក្រមព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​រង ក្រឡាបញ្ជី ព្រមទាំង​សមត្ថកិច្ច មន្ដ្រីរាជការ ថ្នាក់ដឹកនាំ​តាម​មន្ទីរ​ជុំវិញ​ខេត្ដ ៕
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព



រាជ​ធានី​ភ្នំពេញ​ ៖ ​លោក​គួ​ច ចំរើន អភិបាល​នៃ​គ​ណៈអភិបាល​ខណ្ឌដូនពេញ លោក​ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​អមដំណើរ​ដោយ​អភិបាលរង មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​បើកការ​ដ្ឋា​ន​ដាក់​ប្រព័ន្ធ​លូ​ដែល​ជា​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០១៤ ​របស់​រដ្ឋបាល​ខណ្ឌដូនពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​មករា ​២០១៥​ ដែល​រៀបចំ​ឡើង​នៅ​មុខ​ផ្សា​រប៉ារ៉ាហ្គ​ន ផ្លូវ​លេខ​២១៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូន​ពេញ​។
នៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​នេះ​លោក​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ខណ្ឌដូនពេញ​ទាំងអស់ ត្រូវ​មាន​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត​ចំពោះ​អ្នក​ល្មើស​ទៅ​នឹង​គោលការណ៍​ថែទាំ​ផ្លូវ​របស់​សាលា​រាជធានី​ភ្នំពេញ​។ ​ការ​បើក​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​តាម​ដងផ្លូវ​ទាំង​២​ខ្សែ​នេះ មាន​សារសំខាន់​ណាស់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ថ្នាក់​ក្រោម​ជាតិ ពិសេស​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​រំដោះ​ទឹក​កខ្វក់​ចេញពី​ភូមិសាស្ត្រ ក៏​ដូច​ជា​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ព្រោះ​តាម​ការ​កត់សម្គាល់​ឃើញ​ថា នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ធ្វើ​ឲ្យ​តំបន់​ក្រោយ​ព្រះ​បរមរាជវាំង​ផ្លូវ​លេខ​១៩​នេះ​មានការ​លិចលង់ បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍ និង​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។
​ប្រព័ន្ធ​លូ​ដែល​ត្រូវ​ដាក់​នេះ​មាន​ប្រវែង​សរុប​៨៧២​ម៉ែត្រ មាន​ទំហំ​១​ម៉ែត្រ ក្នុង​នោះ​ដាក់​នៅ​តាម​ផ្លូវ​លេខ​១៩ ចាប់ពី​ផ្លូវ​លេខ​១៨៤ ដល់​ផ្លូវ​លេខ​២៤០ មាន​ប្រវែង​៤៦២​ម៉ែត្រ ​ដាក់​អណ្ដូង​លូ​ចំនួន​១៩​អណ្តូង និង​ផ្លូវ​លេខ​១៨៤ ចាប់ពី​ផ្លូវ​លេខ​១៩ ដល់​ផ្លូវ​លេខ​០៣ មាន​ប្រវែង​៤១០​ម៉ែត្រ ​ដាក់​អណ្ដូង​លូ​១៧​អណ្តូង អនុវត្ត​ដោយ​ក្រុមហ៊ុន​BBE ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន​១.១១៤.0៤២.០០០​រៀល (​មួយ​ពាន់​មួយ​រយ​ដប់​បួន​លាន បួន​ម៉ឺន​ពីរ​ពាន់​រៀល​)​៕
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កា



ខេត្តកំពង់ឆ្នាំង៖ យុវជន​ និង​យុវនារី​២​នាក់បាន​រង​របួសធ្ងន់ ​​ដោយ​សារ​ជិះម៉ូតូ​បុក​សត្វគោដើរ​ឆ្លង​ថ្នល់ជាតិ កាល​ពី​វេលា​ម៉ោង​១១ ​និង​១០​នាទី​ព្រឹក ​ថ្ងៃ​ទី​៣០ ​មករា ​២០១៥ លើ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ។
​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យដឹង​ថា​​ ​មុន​ពេល​កើតហេតុ​គេ​បានឃើញជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ស៊េរី​២០០៥ ព​ណ៌​ខ្មៅ ក្នុង​ល្បឿន​យ៉ាង​លឿនតាម​បណ្តោយ​ផ្លូវ​ជាតិ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​សត្វគោ​ឈ្មោល​១​ក្បាលដើរ​ឆ្លងកាត់​ពី​កើត​ទៅ​លិច ដោយសារ​ម៉ូតូ​មាន​ល្បឿន​លឿន​ពេកក៏​បាន​បុក​គោពេញទំហឹង បណ្តាល​ឱ្យពួក​គេ​ដួល​បោក​​ក្បាល​នឹង​ថ្នល់ជាតិ​ទាំង​២​នាក់​បែក​មួក​សុ​វត្ថិភាព​ និង​បែកក្បាល​រ របួស​ធ្ងន់ធ្ងរ​តែ​ម្តង ចំណែក​ម៉ូតូ​របស់​គេ​ក៏​ខូចខាត​មួយ​កំណាត់​មុខ​ធ្ងន់​ផង​ដែរ​។
ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់ត្រូវ​បាន​រថយន្ត​​សង្គ្រោះដឹក​ទៅមន្ទីរ​ពេទ្យ​ភ្លាមៗ​ដែរ ប៉ុន្តែ​យុវជន​ដែល​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​ពេក ក្រុម​គ្រួសា​រ និងពេទ្យ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅមន្ទីរពេទ្យ​ក្រុងភ្នំពេញ​​។​ ចំណែក​យុវនារី​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​របស់​គ្រូពេទ្យ​ខេត្ត ដោយ​មិន​ទាន់​ឃើញ​គ្រួសារ​មក​មើលថែ​​នៅឡើយទេ ។
​សមត្ថកិច្ច​មូលដ្ឋាន​បាន​និយាយ​ថា ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​មានឈ្មោះ សុខ សំ​ណា​ល់ អាយុប្រហែល​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ជា​សន្តិសុខ​វិទ្យុ​ឯកជន​មួយ នៅ​ក្នុង​ក្រុងកំពង់ឆ្នាំង​។​ចំណែក​នារី​រង​គ្រោះ​មានឈ្មោះ​អ៊ី​ន លក្ខណា ឆ្នាំ​កំណើត​១៩៩៦ ជា​និ​ស្សិតពាណិជ្ជកម្ម រស់នៅ​ក្នុង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ (​ផ្អែក​តាម​អត្តសញ្ញាណ​ប​ណ្ឌ័​ជាប់​ខ្លួន​) ។
ដោយ​ឡែកសត្វ​គោ​បង្ក​គ្រោះថ្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ទុក​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​មូលដ្ឋា​ន​រក្សា​ទុកជា​មួយ​ម៉ូតូ​ជន​រង​គ្រោះ ដើម្បី​កសាង​សំណុំរឿង​តាម​ផ្លូវច្បាប់ និង​ស្រាវជ្រាវ​រក​ម្ចាស់ដែលលែងគោ​ឱ្យ​ដើរ​​អណា​ធិ​បតេ​យ្យ​​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ជាមួយ​ជន​រង​គ្រោះ​៕
ប្រភពពី៖ ផ្កាយព្រឹក