Home » » ផ្លូវបេតុង មួយខ្សែ ត្រូវបិទទាំងស្រុង ដោយសារឈ្មួញ ដឹកទំនិញគីប យកធ្វើកន្លែងរៀប ទំនិញ

ផ្លូវបេតុង មួយខ្សែ ត្រូវបិទទាំងស្រុង ដោយសារឈ្មួញ ដឹកទំនិញគីប យកធ្វើកន្លែងរៀប ទំនិញ



បន្ទាយមានជ័យ៖ នៅវេលាម៉ោង៩ និង១២នាទីព្រឹក  ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ពលរដ្ឋរស់នៅ ចំណុចផ្លូវផ្កាយ៤ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានក្តៅក្រហាយ ជាមួយនិង ក្រុមឈ្មួញរកស៊ី ដឹកគីប ខោអាវជជុះ បានយកផ្លូវបេតុង ដែលពួកគាត់បានចូលរួម សហការជាមួយអាជ្ញាធរ ក្រុងដើម្បីសាងសង់ ធ្វើជាកន្លែងរៀបចំដាក់គីប ដាក់រទេះពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់រកផ្លូវចេញមិនកើត។
លោកសុ ផាត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានប្រាប់ថា ចំណុចខាងលើនេះ ជាប្រពៃណីក្រុមឈ្មួញ បានយកទំនិញគីប ដាក់គ្មានទើសក្បាលអ្នកណាសោះ អាងតែខ្លួនមានលុយកាក់ មានអំណាច បញ្ជាឲ្យកម្មករអូសរទេះ ទុករទះដាក់ត្រង់ណាក៏បានដែរ មិនចាំបាច់ខ្លាចក្រែងអ្នកណាឡើយ ។
គាត់បានបន្តថា ទាំងទំនិញគីប ទាំងរទេះ ដាក់ពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់បន្តិច ដូច្នេះ លោកបានសំណូមពរ ដល់សមត្ថកិច្ច ជំនាញមេត្តាមកត្រួតពិនិត្យ ខាងលើនេះផង ព្រោះពលរដ្ឋ ទាំងរស់នៅខាងលើនេះ សុទ្ធសឹងជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ និងជាផ្លូវសំរាប់ ធ្វើចរាចរណ៍ដើម្បីឆ្ពោះទៅធ្វើការងារ បែបជាមានការ រំខានដល់ពួកគាត់ ខ្លះដើរវាងផ្លូវនេះ ហួសម៉ោងធ្វើការងារក៏មានដែរ៕
ប្រភពពី៖ដើមអម្ពិល
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น