ជិះម៉ូតូបុកគ្នាលាន់ដូចរន្ទះ ស្លាប់ម្នាក់ពេលបញ្ជូនទៅពេទ្យ និងម្នាក់ទៀតជាប់ទ្រុង
Posted by Unknown
Posted on 05:15
with No comments
ជនរងគ្រោះដែលស្លាប់ឈ្មោះ ផល សោភ័ណ្ឌ អាយុ ២១ឆ្នាំ ស្នាក់នៅ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BA-4582 ក្នុងទិសដៅពីលិចទៅកើត ។ ចំណែកអ្នកជិះម៉ូតូ មួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-6412 ឈ្មោះ ហ័រ អៀក អាយុ ២៥ឆ្នាំ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីកើតទៅលិច។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសទាំង ២នាក់ ជិះម៉ូតូម្នាក់មួយ គ្រឿង ក្នុងទិសដៅបញ្ច្រសទិសគ្នា ក្នុងល្បឿនលឿន នៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ស្រាប់តែមកដល់ ផ្លូវកែងលេខ១០៩ ក៏ជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ ស្មាស់របួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង បានស្លាប់មុនពេល បញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតជិះម៉ូតូហុងដា រងរបួសស្រាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា៕
ប្រភពពី វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น