កងទ័ពស៊ីរីសម្លាប់ពួកឧទ្ទាម117នាក់នៅភាគខាងត្បូងប្រទេស
Posted by Unknown
Posted on 09:16
with No comments
ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA រាយការណ៍ កាលពីថ្ងៃទី២៤ មករាថា កងទ័ពស៊ីរីបានសម្លាប់ពួកឧទ្ទាមជ្រុលនិយម១១៧នាក់ ក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នាទាំងឡាយនៅភាគខាងត្បូងប្រទេស ។
កងទ័ពរដ្ឋាភិបាលស៊ីរីសម្លាប់ពួកយុទ្ធជននៃក្រុមរណសិរ្សអាល់នូស្ត្រា មានទំនាក់ទំនងជាមួយអាល់កៃដា ៤៧នាក់នៅទីក្រុងម៉ាសារា ខេត្តអាល់គូណា អីុតឺវ៉ា (ភាគខាងត្បូងប្រទេស)។ ពួកឧទ្ទាម៧០នាក់ទៀតត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នានៅខេត្តដារ៉ាអា ។ SANA បន្តថា ការប្រយុទ្ធគ្នានានាកើតមាននៅទីក្រុងអេបតា និងក្រុងដាអែរេ ។
ចំណែកពួកប្រឆាំងវិញ អង្គការសិទ្ធិមនុស្សស៊ីរី OSDH ស្និទ្ធពួកបះបោររាយការណ៍កាលពីថ្ងៃទី២៤ មករាថា មនុស្ស៨៤នាក់ក្នុងនោះមានពួកឧទ្ទាម១៨នាក់ បានត្រូវស្លាប់កាលពីថ្ងៃទី២៣ មករា ក្នុងតំបន់ជាច្រើនរបស់ស៊ីរីដោយសារការទម្លាក់គ្រាប់បែកឬការប៉ះទង្គិចគ្នាជាមួយកងទ័ពរដ្ឋាភិបាល ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น