រថយន្តដឹកឈើក្រឡាប់ធ្លាយផ្ទះលាក់ឈើរាប់រយគូបនៅសង្កាត់ចេក
Posted by Unknown
Posted on 08:50
with No comments
ខេត្តស្វាយរៀង ៖ រថយន្តដឹកឈើប្រណីតមួយគ្រឿងក្រឡាប់ផ្ងាជើងឡើងលើ បណ្តាលឲ្យអ្នករួមដំណើរចំនួន៥នាក់រងរបួសស្រាលលុះព្រឹកឡើងស្រាប់តែធ្លាយផ្ទះលាក់ឈើប្រណីតរាប់រយម៉ែត្រគូបផ្សេងទៀតផ្អើលដល់មេព្រៃសង្កាត់រដ្ឋាបាលព្រៃឈើស្វាយរៀងបានត្រឹមមកឈរមើល ។ បើតាមសមត្ថកិច្ចបានបង្ហើបឱ្យដឹងថារថយន្តក្រឡាប់ក្អួតឈើប្រណីតនេះកើតឡើង កាលពីវេលាម៉ោង១រំលងអាធ្រាតថ្ងៃទី២៩ មករា ឈានចូលថ្ងៃទី៣០ មករា២០១៥ នៅចំណុចផ្លូវលំស្ថិតនៅក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ។
រថយន្តដែលក្រឡាប់ឈើនេះម៉ាក់ហ៊ីយ៉ាន់ដាយពាក់ស្លាក់លេខស្វាយរៀង 3A-0643 រហូតមកដល់ម៉ោង១១និង១៨នាទីព្រឹកថ្ងៃទី ៣០ខែមករា ឆ្នាំ២០១៥ក៏មានមន្រ្តីកងរាជអាវុធហត្ថខេត្តស្វាយរៀងម្នាក់ដែលគេស្គាល់ថាឈ្មោះឈឿន បានមកអះអាងថាឈើប្រណីតទាំងនេះដឹកយកទៅធ្វើបន្ទាយកងរាជអាវុធហត្ថ ។ ហើយដឹកវង្វេងផ្លូវទើបមកក្រឡាប់ដូចច្នេះក៏ប៉ន្តែក្រុមកម្មករតាមរថយន្តនិយាយថាឈើប្រណីតនេះគឺដឹកទៅដាក់ផ្ទះក្បឿងនៅខាងជើងកន្លែងរថយន្តក្រឡាប់ប្រហែលមួយរយម៉ែត្រដែលស្ថិតនៅ ក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ។
ទាក់ទិនករណីខាងលើនេះដែរលោក យូ វៃ ប្រធានផ្នែករដ្ឋបាលព្រៃឈើស្វាយរៀងបានឲ្យដឹងថាលោកកំពុងស្រាវជ្រាវរកម្ចាស់ ឈើឲ្យមកទទួលខុសត្រូវ និងអង្កេតមើលក្រែងគេមានច្បាប់អនុញ្ញាត្តិឈើច្រើនបែបនេះ ។ មិនមែនដូចមន្រ្តីកងរាជអាវុធហត្ថ អះអាងនោះទេម្នាក់ថាឈើនេះយកទៅធ្វើបន្ទាយ ឯម្នាក់ទៀតនិយាយថាយកទៅធ្វើផ្ទះ ហើយឈើច្រើនបែបនេះមិនដឹងថា គេយកទៅណាឲ្យពិតប្រាកដនោះឡើយ ។រីឯមហាជននិយាយថារថយន្តដឹកឈើទាំងនេះគឺបានដឹកបំផ្លាញផ្លូវលំ និងស្ពានលូ ហើយរថយន្តដែលក្រឡាប់នេះគឺមកពី របាក់ដីបែកលូកាត់ថ្នល់ទើបក្រឡាប់ ហើយក៏ធ្លាយផ្ទះស្តុកឈើប្រណីតមាន ឈើសុក្រម និងបេង នាងនួនឡៅជាក្តាងឿ ប្រវែង២ម៉ែត្រ ទទឹង១ម៉ែត្រ កម្រាស់១តឹកនិងសរសរ ននងរាប់រយម៉ែត្រគូប ហើយសមត្ថកិច្ចមេព្រៃនិងនគបាលសេដ្ឋកិច្ចស្នងការនគបាលខេត្តបានចុះទៅពិនិត្យរថយន្តដែលក្រឡាប់តែមិនហ៊ានចូល ទៅពិនិត្យផ្ទះដែលស្តុកឈើនោះទេបានត្រឹមតែឈមើលពីចម្ងាយប៉ុណ្ណោះ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น