Home » » ឃាត់ខ្លួន​បុរស​ញៀន​ថ្នាំ ដែល​ចាប់រំលោភ សិស្សសាលា ៩​នាក់ ពេល​ចេញពី​រៀន​

ឃាត់ខ្លួន​បុរស​ញៀន​ថ្នាំ ដែល​ចាប់រំលោភ សិស្សសាលា ៩​នាក់ ពេល​ចេញពី​រៀន​


ខេត្តបន្ទាយមានជ័យ ៖ សម​ត្ថ​កិច្ច​​នគរ​បាល ខេត្ដ​​​ប​ន្ទាយ​​មាន​ជ័យ បាន​​ស្រាវ​ជ្រាវ​​ចាប់​ខ្លួន​​ជន​ល្មើស​​ម្នាក់ ដែល​​តែង​តែ​​ធ្វើ​​ស​កម្ម​ភាព ចាប់​រំ​លោភ និង​​ប៉ុន​ប៉ង​រំ​លោភ លើ​​ក្មេង​​សិស្ស​សា​លា ទាំង​ស្រី​​ទាំង​ប្រុស ពេល​​ចេញ​ពី​​រៀន កាល​ពី​​វេ​លា​​ម៉ោង ១២ ថ្ងៃត្រង់ ទី​២៦ ខែមករា ឆ្នាំ​២០១៥ នៅ​ឃុំ​ចំណោម ស្រុក​មង្គលបុរី ។​

​ក្រោយពី​នគរបាល ធ្វើតេស្ដ​ទឹកនោម​ជនល្មើស​រួច បានបង្ហាញ​លទ្ធផល​ថា មាន​សារធាតុ​ញៀន ហើយ​បើ​ចាប់ខ្លួន មិនបាន​នោះទេ នឹងធ្វើ​ឱ្យមាន​វិប្បដិសារី ចំពោះ​ក្មេងស្រី ក្មេងប្រុស​ទាំងឡាយ ដែល​ត្រូវបាន​ជននេះ ប្រ​ព្រឹ​ត្ដ​នូវ​អំពើ​ដ៏​ថោកទាប ស្មោកគ្រោក​បែបនេះ​។ ប្រតិ​ប​ត្ដិ​ការ តាម​ចាប់​ជនដៃដល់ ដែល​បានធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ លើ​ក្មេង​មិនទាន់​គ្រប់​អាយុ រហូត​ទៅដល់ ៩​នាក់ ចាប់តាំងពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៥ បន្ទាប់ពី​ជននេះ បាន​ប៉ុនប៉ង ចាប់រំលោភ ក្មេងស្រី​សិស្សសាលា​ម្នាក់ទៀត មិនបាន​សម្រេច ស្ថិតនៅ​ចំណុច​ទំនប់​តាប៉ាង ប្រមាណ ១០០ ម៉ែត្រ ពី​វិទ្យាល័យ​រោង​គោ ខាងកើត​ភូមិ​តា​ប៊ុន ឃុំ​ចំណោម ស្រុក​មង្គលបុរី ។​

​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា ជនល្មើស​មានឈ្មោះ​មឿ​ន សេត ហៅ ក្រឹម អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​តា​សល់ ឃុំ​ចំណោម ស្រុក​មង្គលបុរី​។ នៅវេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី​២៦ ខែ មករា ឆ្នាំ​២០១៥ ក្មេងស្រី​រងគ្រោះ​ទី​៩ ឈ្មោះ ល​សវ អាយុ ១២​ឆ្នាំ បាន​ជិះ​កង់​តែម្នាក់ឯង ចេញពី​សាលា​តាម​ផ្លូវលំ សំដៅទៅ​ផ្ទះ លុះដល់​ចំណុច ខាងកើត​ទំនប់​តាប៉ាង ស្រាប់តែ​ជនល្មើស ស្ទុះ​ចេញពី​ក្នុង​គុម្ពោធ​ព្រៃ ដែល​សម្ងំ​ចាំទី​នោះ ដេញតាម​ចាប់ ក្មេងស្រី​រងគ្រោះ ហើយ​ក្មេងស្រី​រងគ្រោះ ដោយ​ភ័យ​ខ្លាំងពេក បាន​ធាក់​កង់​យ៉ាង​លឿន តែ​ត្រូវ​ជនល្មើស​រត់​ដេញទាន់ រួច​ក៏​ចាប់ដៃ​ចូលទៅ​ក្នុងព្រៃ ប៉ង​ចាប់រំលោភ។

​ពេលនោះ​ក្មេងស្រី​រងគ្រោះ បាន​ស្រែក​អង្វរ សុំ​ទៅយក​ទ្រនាប់ជើង ដែល​ជ្រុះ​តាមផ្លូវ ហើយ​ពេល​ជនល្មើស​លែងដៃ ក្មេងស្រី​រងគ្រោះ បាន​រត់​យ៉ាង​លឿន ចោល​កង់​ចោល​សៀវភៅ និង​ស្រែក​ឱ្យគេ​ជួយ ទើប​ជនល្មើស មិន​ហ៊ាន​ទៅតាម ក៏​គេចខ្លួន​មួយរយៈ ។ តាមរយៈ​ពាក្យបណ្ដឹង របស់លោក លី វ៉ាន់ ត្រូវជា​ឪពុក​ក្មេងស្រី​រងគ្រោះ ស្នងការ​នគរបាល ខេត្ដ​បន្ទាយមានជ័យ បាន​បញ្ជា​ឱ្យ​ការិយាល័យ​ជំនាញ សហការ​ជាមួយ នគរបាល​ស្រុក​មង្គលបុរី បើក​ការស្រាវជ្រាវ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក ក៏​ឈានទៅ​ចាប់ខ្លួន ជនដៃដល់​បាន​ដោយ​ជោគជ័យ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាពថា រូបគេ​ធ្លាប់បាន​ចាប់រំលោភ ក្មេងស្រី​ម្នាក់ កាលពី​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ ខាងលិច​វត្ដ​ដង​ត្រាង ចម្ងាយ ១៦០​ម៉ែត្រ ក្នុងភូមិ​ដង​ត្រាង ឃុំ​ចំណោម ព្រមទាំង​បាន​ចាប់រំលោភ និង​ប៉ុនប៉ង​រំលោភ លើ​ក្មេងប្រុស​ស្រី​ផ្សេងទៀត សរុប​ទាំងអស់​ចំនួន ៩ នាក់​។ ក្រោយពី​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​ដក ហូត ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ស៊េរី​២០០៥ ពណ៌​ខ្មៅ ដែល​តែងតែ ជិះ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ប្រុ​ស្រី ពេល​ចេញពី​សាលារៀន​៕

ប្រភពពី​៖ វត្តភ្នំ



Share this article :

0 ความคิดเห็น:

แสดงความคิดเห็น