មីយ៉ាន់ម៉ាត្រៀមរៀបពិព័រណ៍BuildTech Yangon 2015 ឆ្លើយតបការលូតលាត់វិស័យសំណង់
Posted by Unknown
Posted on 08:45
with No comments
ប្រទេសសិង្ហបុរី ៖ BuildTech Yangon គឺជាការតាំងពិព័រណ៍ពាណិជ្ជកម្មដែលប្លែកពីគេសម្រាប់ការអភិវឌ្ឍវិស័យអគារ និងសំណង់ ហើយឆ្នាំនេះការតាំងពិព័រណ៍ដ៏ធំមួយនឹងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ មេសា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសន្និបាតប្រទេសមីយ៉ាន់ម៉ា ក្នុងទីក្រុងYangon ។
ពិព័រណ៍នេះរៀបចំដោយក្រុមហ៊ុន Sphere Exhibits សាខានៃអង្គភាពសារព័ត៌មានសិង្ហបុរី និងរៀបចំរួមគ្នាដោយសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ាក្នុងគោលបំណងជួយអភិវឌ្ឍន៍វិស័យសំណង់របស់ប្រទេសមីយ៉ាន់ម៉ាផ្ដោតការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធអគារស្នាក់នៅ និងអគារពាណិជ្ជកម្ម ការដឹកជញ្ជូន ការផលិត និងការធ្វើជំនួញ ។ លើសពីនេះទៀត ការតាំងពិព័រណ៍នេះនឹងមានរៀបចំសិក្ខាសាលាស្ដីពីអាជីវកម្ម និងវគ្គសិក្សាអំពីការរៀបចំបណ្ដាញជាបន្តបន្ទាប់ដើម្បីជំរុញឱ្យមានការចែករំលែកចំណេះដឹង និងលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាអគារ និងសំណង់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
លោក U Tha Hthay ប្រធានសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ាបានមានប្រសាសន៍ថា ពិព័រណ៍BuildTech Yangon ជាការតាំងពិព័រណ៍ពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មសំណង់អគារដើម្បីផ្ដល់ចំណេះដឹងចាំបាច់ឱ្យអ្នកមានជំនាញក្នុងស្រុក និងបណ្តុះបណ្តាលឱ្យមានជំនាញខ្ពស់ ជាពិសេសក្នុងវិស័យនានា ដូចជា សំណង់អគារខ្ពស់ៗ ។ ជាមួយនឹងការតាំងពិព័រណ៍ពាណិជ្ជកម្មនេះ យើងមានបំណងបង្កើនការអនុវត្តបច្ចេកវិទ្យា និងសម្ភារសំណង់ថ្មីៗដែលនឹងធ្វើឱ្យបទដ្ឋាន និងលើកកម្ពស់ជំនាញការងារផ្នែកឧស្សាហកម្មសំណង់របស់យើងឱ្យប្រសើរឡើងនិងពន្លឿនដល់ការអភិវឌ្ឍបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗលំនៅឋានថ្មី រោងចក្រ និងទីក្រុងរណបនៅប៉ុន្មានឆ្នាំក្រោយ។
ការតាំងពិព័រណ៍ពាណិជ្ជកម្មនឹងមានការតាំងពិព័រណ៍លើផ្ទៃដី១២.០០០ម៉ែត្រការេ ដែលផ្តោតលើគ្រឿងចក្រថ្មីបំផុត សម្ភារថ្មីៗ ព្រមទាំងគ្រឿងអគ្គិសនី និងមេកានិចមកពីក្រុមហ៊ុនជាង ១៥០នៅជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជាសេដ្ឋកិច្ចដ៏រឹងមាំនេះគឺដោយសារតែមានកំណើនជាបន្តបន្ទាប់ក្នុងវិស័យសំណង់ ។ កាលពីឆ្នាំ២០១៣ វិស័យនេះបានកើនឡើងនូវមូលធនវិនិយោគចំនួន៣១ភាគរយ ។ ក្នុងឆ្នាំដដែលនេះមានការអនុម័តសម្រាប់សំណង់ជាង១.៦៤០ គម្រោងដែលទឹកប្រាក់សរុប២.៨ពាន់លានដុល្លារ ។
លោក Chua Wee Phong ប្រធានក្រុមហ៊ុន Sphere Exhibits បានមានប្រសាសន៍ថា បណ្ដាប្រទេសនៅក្នុងអនុតំបន់អាស៊ី ដូចជាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ត្រូវបានរំពឹងទុកថា មានការរីកចម្រើនដោយបោះជំហានលឿនបំផុតរហូតដល់ឆ្នាំ២០១៨ ។ បន្ទាប់ពី ទទួលបានជោគជ័យលើការតាំងពិព័រណ៍ពាណិជ្ជកម្មលើកដំបូងកាលពីឆ្នាំមុន យើងកំពុងឃើញមានការចាប់អាម្មរណ៍ជាច្រើនពីម្ចាស់ឧស្សាហកម្មសំណង់ និងអគារក្នុងការនាំយកមកនូវដំណោះស្រាយផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ព្រមទាំងស្វែងរកដៃគូអាជីវកម្មថ្មីៗនៅក្នុងពិព័រណ៍ BuildTech Yangon ឆ្នាំ ២០១៥ ។ ខណៈពេលដែលយើងពង្រឹងទំនាក់ទំនងរបស់យើងជាមួយសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា យើងក៏មានផែនការរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្មជាបន្តបន្ទាប់អំពីBuildTech ទៅកាន់តំបន់ផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅពេលឆាប់ៗដើម្បីដោះស្រាយការអភិវឌ្ឍផ្នែកឧស្សាហកម្មយ៉ាងខ្លាំក្លា ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น