កូរ៉េខាងជើង ស្នើរុស្ស៊ីឲ្យជួយ តបណ្ដាញ អគ្គិសនីថ្មី ឡើងវិញ
Posted by Unknown
Posted on 21:39
with No comments
ព្យុងយ៉ាង ៖ យោងតាម សេចក្ដីរាយការណ៍ ពីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង កំពុងស្វែងរកជំនួយ ពីសំណាក់សម្ព័ន្ធមិត្តរបស់ខ្លួន គឺរុស្ស៊ី ឲ្យជួយត បណ្ដាញខ្សែចម្លង ចរន្តអគ្គិសនី ថ្មីរបស់ខ្លួនឡើងវិញ ដើម្បីបន្ដផ្ដល់អគ្គិសនីដល់ ប្រទេសជិតខាងមួយនេះ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ នេះឲ្យដឹងថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី កំពុងពិភាក្សាគ្នាស្ដីពីការជំនួសបណ្ដាញខែភ្លើងចាស់របស់រុស្ស៊ី ទៅកាន់កូរ៉េខាងជើង ដើម្បីផ្ដល់នូវចរន្ដអគ្គីសនីថ្មីឡើងវិញ។ ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ ប្រទេសកូរ៉េខាងជើងបានបញ្ជូន ក្រុមជំនាញវិស្វកម្ម ផ្នែកអគ្គិសនីទៅកាន់ប្រទេសរុស្ស៊ី កាលពីដើមខែមករា នេះផងដែរ ដើម្បីសិក្សាពី គម្រោងនានា។
រយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បាននឹងកំពុងផ្សាភ្ជាប់ទំនាក់ទំនង ទ្វេភាគីឲ្យបាន កាន់តែប្រសើរឡើងហើយ។ លោក ចាវ រ៉ុងហេ មន្រ្តីជាន់ខ្ពស់នៃគណបក្ស ពលករកូរ៉េ បានទៅទស្សនកិច្ច នៅរុស្ស៊ីកាលពីក្នុងខែវិច្ឆិកា ក្នុងនាមជាតំណាងប្រេសិត កំពូលរបស់លោក គីម ជុងអ៊ុន។
ក្នុងនោះដែរលោក ចាវ បានជួបជា មួយនឹងប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន និងបានថ្លែង ពីសាររបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងទៅកាន់រូប លោកផងដែរ។ ពីរថ្ងៃក្រោយការជួបពិភាក្សា នេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ក៏បានបញ្ជាក់ពីការព្រមព្រៀង របស់ខ្លួនថាប្រទេសទាំងពីរ បានត្រៀមរួចជាស្រេចក្នុងជួបពិភាក្សានៅគ្រប់ជាន់ថ្នាក់ និងគ្រប់ពេលទាំង អស់៕
ប្រភពពី៖ (DAP)-ID:011
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น