Home » » គណបក្ស​ឆ្វេងនិយម​ជ្រុល SYRIZA ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ក្រិ​ក

គណបក្ស​ឆ្វេងនិយម​ជ្រុល SYRIZA ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ក្រិ​ក


នាយក​រដ្ឋមន្ត្រី​ក្រិ​ក​លោក​អា​តូ​នី​ស សា​ម៉ា​រ៉ា​ស កាលពី​យប់​ថ្ងៃ​ទី​២៥ មក​រា បាន​ទទួលស្គាល់​ពី​បរាជ័យ​នៃ​គណបក្ស​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត​សភា ដែល​ជ័យជម្នះ​បាន​ទៅ​លើ​គណបក្ស​ឆ្វេងនិយម​រ៉ា​ឌី​កាល់ SYRIZA ក្រោយ​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​ដំបូង​នៃ​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​នោះ​មក ។

មេដឹកនាំ​អភិរក្សនិយម​រួប​នេះ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ប្រជាជន​ក្រិ​កបាន​ធ្វើការ​ជ្រើសរើស​ហើយ ។ យើង​គោរព​រាល់​ការ​ជ្រើសរើស​របស់​ម្ចាស់​ឆ្នោត ។ លោក​បាន​ជួប​តាម​ទូរស័ព្ទ​ជាមួយ​លោក ALEXIS TSIPRAS ប្រមុខ​គណបក្ស SYRIZA ដើម្បី​សម្តែង​ការ​អបអរសាទរ​ជូន​ចំពោះ​លោក​ហើយ ។

គណបក្ស SYRIZA ដែល​ប្រឆាំង​នឹង​ផែនការ​ជួយ​សង្គ្រោះ​ក្រិ​ក​ជា​អ្នក​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ជិត​៣៥,៨% ទល់​នឹង​២៨,៣% សម្រាប់​គណបក្ស​លទ្ធិប្រជាធិបតេយ្យ​ថ្មី ND ។ នេះ​ជា​លទ្ធផល​ផ្លូវការ​ដំបូង​ផ្តល់​ដោយ​ក្រសួងមហាផ្ទៃ ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​ហើយ​ជាង​៥១% ៕

ប្រភពពី ៖ ចន្ទ្រគ្រាស
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น