Suzuki Address ចំណងដៃឆ្នាំថ្មីពី ក្រុមហ៊ុន អូ អឹម ស៊ី
Posted by Unknown
Posted on 23:44
with No comments
ភ្នំពេញ៖ ចំណងដៃឆ្នាំថ្មីពីក្រុហ៊ុន អូ អឹម ស៊ី គឺ Suzuki Address ដែលត្រូវបានយកមកបង្ហាញ ជូនអស់លោក- លោកស្រីដែលជាអ្នកលក់បន្ត ព្រមទាំងអតិថិជន កាលពីព្រលប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះនៅសណ្ឋាគារ Juliana ក្រោមអធិបតីភាព របស់លោកឧកញ៉ា ស៊ីវ ថៃ នាយក ក្រុមហ៊ុន អូ អឹម ស៊ី និងលោកជំទាវ, លោក Nobuo Kidokuro នាយករោងចក្រ Cambodia Suzuki ប្រចំាប្រទេសកម្ពុជា ព្រមទាំងអ្នកជំនាញបច្ចេកទេស Suzuki មកពីប្រទេសជប៉ុនផ្ទាល់ និងមានការ ចូលរួមពីសំណាក់ភ្ញៀវ កិតិ្តយសយ៉ាងច្រើនកុះករ។
វត្តមាននៃម៉ូតូ Suzuki Address នៅពេលនេះគឺស្របពេលដែលម៉ូដែល ផ្សេងទៀតនៃគ្រួសារ Suzuki ដែលមានដូចជា Suzuki Let's និង Suzuki nex ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ អ្នកប្រើប្រាស់ដែល ជាអតិថិជនកម្ពុជា ដែលត្រូវបានទទួលស្គាល់ ថាជាប្រភេទស៊ីសាំងតិច ទំនើប ស៊ីវិល័យ ធនទៅនឹងការប្រើប្រាស់ ជាពិសេសតម្លៃសមរម្យបំផុត ធៀបទៅនឺងប្រភេទដូចគ្នា នៃម៉ាកផ្សេង។ ដោយមានជំនឿថាក្រោយ ការបង្ហាញវត្តមាន Suzuki Address នឹងទទួលបានជោគជ័យ លោកឧកញ៉ា ស៊ីវ ថៃ បានបង្ហាញពីចំនុចខ្លាំងរបស់ Suzuki Address ចំនួនប្រាំចំនុចរួមមាន៖
១- ឃ្លុបដាក់ឥវ៉ាន់ក្រោមកែប ធំទូលាយអាចដាក់មួកសុវត្ថិភាព បាននិងសំភារៈផ្សេងៗទៀត ២- ម៉ាស៊ីន ស៊ីសំាងតិច និងចំណុះធុងសាំងធំរហូតដល់ 5.2 លីត្រ ងាយស្រួលក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ ៣- គម្របសោរ កុងតាក់សុវត្ថិភាព ជាមួយនឹងកុងតាក់បើកកែប ៤- ទ្រនាប់ជើងធំទូលាយ និងផ្តល់ភាព ងាយស្រួល ៥- កែបត្រូវបានរចនាឡើងធំ និងវែង ធ្វើអោយការបើកបរមានលំនឹង និងផាសុកភាព ។
ថ្លែងប្រកបដោយមោទនភាព អំពីជីវប្រវត្តិរបស់ Suzuki Address លោក Nobuo Kidokuro បាន ឲ្យដឹងថាកាលពី ២៩ឆ្នាំមុនរោងចក្រ Suzuki បានផលិតម៉ូដែល Address នេះឡើងនៅក្នុង ប្រទេសជប៉ុន។ អត្ថន័យរបស់ពាក្យថា "Address" គឺបាន មកពីពាក្យថា "add បន្ថែម" និងពាក្យថា " dress សំលៀកបំពាក់" ដែលអត្ថន័យនេះសំដៅលើ គ្រោងម៉ាស៊ីនដែលរចនាដោយអាវ ផ្លាស់ស្ទីក បង្កើតបានជាម៉ូតូ "Suzuki Address" ដែលយើងនឹងឃើញនារាត្រីនេះ។ ហើយកាលណោះ "Address" លក់ចេញបានប្រមាណ ៦៤០,០០០ គ្រឿង ។
លោកបានបន្ថែមថាទស្សនៈទាននៃផលិតផលនេះគឺ "ការធ្វើដំណើរកាន់តែងាយស្រួល" ។ អ្នកអាចធ្វើដំណើរទៅ គ្រប់កន្លែងដែលអ្នកចង់ ទៅបានជាមួយ យាន្តជំនិះដ៏ស្អាត សង្ហារ ទំនើប ស៊ីវិល័យលើសពីអ្វីដែលអ្នកបានគិតជាមួយ "Suzuki Address" ។ ជាមួយគ្នានោះដែរ លោកក៏បានបញ្ជាក់ថា ក្នុងនាម Suzuki ជប៉ុន យើងខ្ញុំនឹងបន្តអភិវឌ្ឈន៍ ម៉ូដែលផ្សេងៗ ទៀតអោយបានច្រើនប្រភេទ និងពង្រីក ស្រឡាយ ផលិតផលអោយបានកាន់តែច្រើន ។ ទន្ទឹមនោះយើងត្រូវទទួលយកអ្វី ដែលជាសំណូមពរ របស់អតិថិជន ពីគ្រប់ស្រទាប់អ្នកប្រើប្រាស់ ក៏ដូចជាចាប់ ឲ្យបាននូវស្ថានភាពប្រែប្រួល នៃទីផ្សារដើម្បី បង្កើននូវសក្តានុពលរបស់ Suzuki ក្នុងទីផ្សារប្រទេសកម្ពុជាកាន់តែខ្លាំងឡើង ។
សូមបញ្ជាក់ថា Suzuki Address គឺជាម៉ូដែលថ្មីមួយទៀត ប្រភេទលេខអូតូដែលក្រុមហ៊ុន អូ អឹម ស៊ី សហការ ជាមួយរោងចក្រ Suzuki ប្រចាំប្រទេសកម្ពុជានាំចូល មកកាន់ទីផ្សារស្របពេលដែលតម្រូវ ការនៃការប្រើប្រាស់ម៉ូតូលេខអូតូ មានកំនើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សង្ឃឹមថា វត្តមាននៃ Suzuki Address នៅពេលនេះនឹងជំរុញកំណើនទីផ្សារ Suzuki នៅក្នុងប្រទេស កម្ពុជាអោយមានសន្ទុះខ្លាំងក្លាមួយកម្រិតទៀត។
ដោយៈ ដើមអម្ពិល
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น