កីឡាករប្រេស៊ីល Ramos ឈ្នះដំណាក់ទី6 ប្រណាំងកង់ Tour de San Luis
Posted by Unknown
Posted on 08:32
with No comments
Kleber Ramos បាននាំមកនូវភាពរីករាយជូនក្រុម Funvic-Sao Jose dos Campos របស់ខ្លួនក្រោយពីបានយកឈ្នះដំណាក់ទី៦ព្រឹត្តិការណ៍ប្រណាំងកង់ Tour de San Luis នៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃសៅរ៍ ទី២៤ ខែមករាកន្លងមកនេះ ។
Ramos បានបញ្ចប់ដំណាក់មានចម្ងាយផ្លូវ១១៧,៥គីឡូម៉ែត្រ ចេញដំណើរពីទីក្រុង Achiras (Córdoba) ឆ្ពោះទៅកាន់ទីក្រុង Filo Sierras Comechingone ដោយប្រើអស់ថិរវេលា ៣ម៉ោង១០នាទីនិង៥៥វិនាទី នាំមុខកីឡាករកូឡុំប៊ី Rodolfo Torres ជិះឱ្យក្រុម Colombia ដែលប្រើថិរវេលាច្រើនជាង២វិនាទី និងនាំមុខកីឡាករម្ចាស់ផ្ទះដែលជាមិត្តរួមក្រុម Daniel Diaz ក្នុងថិរវេលា៦វិនាទី ។
យ៉ាងណាក៏ដោយ ជ័យជម្នះលើកនេះពុំអាចជួួយឱ្យ Ramos ទទួលបានលទ្ធភាពនាំមុខនៅលើតារាងជើងឯកពិភពលោកបានទេ ដ្បិត Diaz ដែលជាមិត្តរួមក្រុមរបស់គេនៅតែបន្តគ្រប់គ្រងតារាងនេះ ។
ឆ្លងកាត់ការប្រណាំងអស់៦ដំណាក់មកនេះ Diaz ប្រើអស់ថិរវេលាសរុបតិចជាងគេ គឺ២០ម៉ោង៣នាទីនិង៣៨វិនាទី នាំមុខកីឡាករកូឡុំប៊ី Rodolfo Torres ដែលប្រើថិរវេលាច្រើនជាង១នាទីនិង៥វិនាទី ខណៈកីឡាករកូឡុំប៊ីម្នាក់ទៀត Nairo Quintana ស្ថិតនៅលំដាប់ទី៣ ។
គួរកត់សម្គាល់ថា Diaz បាននាំមុខលើតារាងថិរវេលាសរុប២-៣ដំណាក់ជាប់ៗគ្នាមកហើយ ។ ពេលនេះ គេបានជ័យជម្នះពានជើងឯកជាបណ្តើរៗហើយខណៈ នៅសល់មួយដំណាក់ទៀតការប្រណាំងនឹងត្រូវបញ្ចប់នោះ ។ គេបាននិយាយថា ៖ «ដំណាក់នេះពិតជាយ៉ាប់ខ្លាំងណាស់ ដ្បិតផ្លូវដែលជិះឡើងទួលមានរយៈចម្ងាយឆ្ងាយ ។ មួយវិញទៀត កម្លាំងខ្យល់បក់ក៏ខ្លាំង ។ យ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានជំនួយពីមិត្តរួមក្រុម គឺកីឡាករ Kleber Ramos ខ្ញុំមានភាពងាយស្រួលច្រើន ។ ចុងក្រោយ ខ្ញុំក៏អាចរក្សាបានការនាំមុខបន្តទៀត» ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ Tour de San Luis ឆ្នាំ២០១៥នេះ មាន៧ដំណាក់លើចម្ងាយផ្លូវសរុប៩៤៨,២គីឡូម៉ែត្រ។ ដំណាក់ទី៧ ដែលជាដំណាក់ផ្តាច់ព្រ័ត្រ មានចម្ងាយផ្លូវ១២២,៤គីឡូម៉ែត្រ ដោយការប្រណាំងធ្វើឡើងជុំវិញទីក្រុង San Luis ប្រទេសអាហ្សង់ទីន ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Sport News
0 ความคิดเห็น:
แสดงความคิดเห็น