ប៊ែលធី សហការរៀបចំ ពិព័រណ៍អប់រំ ជាមួយសាកលវិទ្យា ល័យ ចំនួន២៣មកពីខេត្ត Guangxi នៃសាធារណៈរដ្ឋ ប្រជាមានិតចិន
Posted by Unknown
Posted on 23:26
with No comments
ភ្នំពេញ ៖ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ ទួលស្លែង ស្ថិតនៅអគារលេខ២១ ផ្លូវ៣៦០ សង្កាត់បឹង កេងកង៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥នេះ បានរៀបចំពិធីតាំង ពិព័រណ៍អប់រំ Guangxi 2015 ជាមួយ សាកល វិទ្យាល័យចំនួន២៣ មកពីខេត្តGuangxi នៃសាធារណៈរដ្ឋប្រជាមានិតចិន និងពិធីចុះ ហត្ថលេខា លើអនុស្សារណៈយោគយល់ ជាមួយនឹងសាកលវិទ្យាល័យចំនួន ២ គឺ មកពីខេត្ត Guangxi ក្រោមអធិបតីភាព របស់ លោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ។
តាមរបាយការណ៍លោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ មន្ទីរអប់រំ ខេត្តGuangxi នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក NING Lin អគ្គាធិការមន្ទីរអប់រំ និងគណៈប្រតិភូចំនួន៤៤នាក់ មកពី២៣ សាកលវិទ្យាល័យ ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានសហការរៀបចំពិព័រណ៍អប់រំ ក្នុង គោលបំណងបង្កើនកិច្ចសហប្រតិបត្តិការនិងដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពី កម្មវិធីសិក្សា វគ្គសិក្សា ទីតាំង ឈ្មោះ សាកលវិទ្យាល័យ ស្ថានភាពរស់នៅ ការចំណាយផ្សេងៗ និងសេចក្តីលម្អិត ដទៃទៀត ជូនចំពោះ សិស្សានុសិស្ស មាតាបិតាអាណាព្យាបាល ទាំងអស់ ដែលមានបំណងបញ្ជូនបុត្រធីតារបស់ខ្លួនទៅបន្តការសិក្សានៅទីនោះ។
លោក បានបន្ថែមទៀតថា កន្លងមក ប៊ែលធីបាន ចុះអនុស្សរណៈយោគយល់ ជាមួយអង្គការ និងសាកល វិទ្យាល័យមួយចំនួនដូចជាប្រទេសអង់គ្លេស រួមមាន សាកលវិទ្យាល័យRegent’s University London -សាកល វិទ្យាល័យYork Saint John University-មហាវិទ្យាល័យCambridge Tutors College-Springboard4 Cambodia សហរដ្ឋអាមេរិកៈមហាវិទ្យាល័យ Shoreline Community Collegeប្រទេសម៉ាឡេស៊ីៈ-សាកលវិទ្យា ល័យ Kuala Lumpur University-សាកលវិទ្យាល័យ Taylor University ប្រទេសសឹង្ហបុរីៈ វិទ្យាស្ថាន EASB ប្រទេសកូរ៉េៈ អង្គការសម្ព័ន្ធយុវជនអន្តរជាតិIYF និងមាន មជ្ឈមណ្ឌលតេស្តអន្តរជាតិ២គឺ TOEFL ពីស្ថាប័ន ETSសហរដ្ឋអាមេរិក និងIELS ពី British Council UK ។
ជាលទ្ធផល ប៊ែលធី បានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេស សរុបចំនួន២២នាក់ ថ្នាក់បរិញ្ញាបត្រ ១៩នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ០៣នាក់ ក្នុងនោះទៅចក្រភពអង់គ្លេស ០៩នាក់ និងប្រទេសសឹង្ហបុរីចំនួន ១៣នាក់ ហើយនៅពេលនេះ ប៊ែលធី បានការចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ០២ បន្ថែមទៀតគឺ សាកលវិទ្យាល័យGuangxi University for Nationalitiesនិងសាកលវិទ្យាល័យ Guangxi University of Foreign Languages។
បន្ទាប់មកលោក NING Lin អគ្គាធិការមន្ទីរអប់រំខេត្ត Guangxi បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ និងកោតសេសើរ ចំពោះ ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការពង្រឹងគុណភាណអប់រំ ទាំងផ្នែក ឯកជន និងរដ្ឋ និងដោយមើលឃើញការរីកលូតលាស់យ៉ាងឆាប់រហ័ស របស់ ប៊ែលធី មន្ទីរអប់រំខេត្ត Guangxi បាន សម្រេចចិត្ត ដឹកនាំគណៈប្រតិភូចំនួន ២៣សាកលវិទ្យាល័យ មកធ្វើពិព័រណ៍អប់រំ Guangxi 2015 នៅ ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។
លោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើន របស់ ប៊ែលធីគ្រុប ក៏ដូចជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការខិតខំប្រឹងប្រែងលើកស្ទួយគុណភាពអប់រំ រួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ។
លោក បានបន្តទៀតថា កម្មវិធីតាំងពិព័រណ៍អប់រំ Guangxi 2015 និងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សហការរៀបចំជាមួយមន្ទីរអប់រំ ខេត្តGuangxi នៃសាធារណៈរដ្ឋប្រជាមានិតចិន នាពេលនេះ បង្ហាញឲ្យកាន់តែច្បាស់ថែមទៀតអំពីការរីកចំរើនផ្នែកគុណភាព លើវិស័យអប់រំ នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស គុណភាពផ្នែកឧត្តមសិក្សា ដែលជាឱកាសល្អ សម្រាប់សិស្ស-និស្សិត របស់ប៊ែលធី ក៏ដូចជាសិស្ស-និស្សិតដ៏ទៃទៀត អាចបន្តការសិក្សានៅសាកលវិទ្យាល័យនានា នៅសាធារណៈរដ្ឋប្រជាមានិតចិន ដ៏ដូចជាប្រទេសនានា លើពិភពលោកផងដែរ ៕
ដោយ ៖ ដើមអម្ពិល
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น