Home » » ប៉េអឹម​ស្រាវជ្រាវ​ឃាត់ខ្លួន បក្ខពួក​មេក្លោង​គ្រឿងញៀនបាន ៣​នាក់​ទៀត នៅក្នុង​ផ្ទះជួល​

ប៉េអឹម​ស្រាវជ្រាវ​ឃាត់ខ្លួន បក្ខពួក​មេក្លោង​គ្រឿងញៀនបាន ៣​នាក់​ទៀត នៅក្នុង​ផ្ទះជួល​


រាជធានី​ភ្នំពេញ ៖ កង​រាជ​អាវុធ​ហត្ថ ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ ប​ន្ទាប់​ពី​​ធ្វើ​ការ​​ប​ង្ក្រាប មេ​ក្លោង​​ជួញ​​ដូរ​​គ្រឿង​ញៀន​​ដ៏​​ធំ បាន​រហូត​​ជិត​​ក​ន្លះ​​គី​ឡូ​ក្រាម និង​​កាំ​ភ្លើង​​កែ​ច្នៃ​មួយ​​ដើម រួម​​និង​​ដាវ​​សាំ​​ម៉ូ​រ៉ៃ មួយ​​ដើម​​ផង​​នោះ បាន​​បន្ត​​ស្រាវ​ជ្រាវ យ៉ាង​​យក​ចិត្ត​ទុកដាក់ រហូត​ឈានទៅ​ឃាត់ខ្លួន បក្ខពួក​បាន​ចំនួន ៣​នាក់ បន្ថែមទៀត កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន បន្ថែម​នោះ​ទី​១-​ឈ្មោះ ហ៊ូ ម៉េង​ខេង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​២-​ឈ្មោះ ស៊ី ឡូ​ហ្សា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខ​មិន​ពិតប្រាកដ និង​ទី​៣-​ឈ្មោះ ស៊ុម ប៊េ​រី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​៣ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​ឃាត់ខ្លួន មេក្លោង​ជួញដូរ​ថ្នាំញៀន​បាន​នោះ  កម្លាំង​កងរាជអាវុធហត្ថ បានធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្ត​ទុក ដើម្បី​ស្វែងរក​បក្ខពួក រហូតដល់​ល្ងាច​ថ្ងៃទី​២៥ ខែមករា ទើប​ដឹងថា បក្ខពួក​របស់គេ កំពុងតែ​លាក់ខ្លួន នៅក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ ក៏​ចុះ ទៅ​ឃាត់ខ្លួន​ដល់ផ្ទះ​ជួល ក្នុងភូមិ​សង្កាត់ កើតហេតុ​តែម្តង ក្នុងនោះ​សមត្ថកិច្ច បានធ្វើ​ការឆែកឆេរ រកឃើញ ថ្នាំញៀន​ជិត កន្លះ​គីឡូក្រាម កាំភ្លើងខ្លី​មួយ​ដើម និង​ម៉ូតូ​មួយគ្រឿង ម៉ាក​ភី​ស៊ី​អ៊ិ​ច​។

​គួរ​បញ្ជាក់ដែរថា កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥ កម្លាំង​ក​រាជ​អាវុធហត្ថ បានធ្វើការ​ស្រាវជ្រាវ រហូត​ឈានទៅ​ឃាត់ខ្លួន បុរស​ម្នាក់​ឈ្មោះ មាស សុ​វណ្ណា ហៅ​ចិន អាយុ ៤៩​ឆ្នាំ រស់នៅក្នុង​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សេន​ជ័យ ក្នុងនោះ​កម្លាំង​កងរាជអាវុធហត្ថ បានធ្វើ​ដកហូត​ម្ស៉ៅ ក្រាម​ពណ៌​ស ជិត​កន្លះ​គីឡូក្រាម និង​កាំភ្លើង​កែច្នៃ ១​ដើម ដាវ​សាំ​ម៉ូ​រ៉ៃ ១​ដើម រួម​និង​សម្ភារៈ មួយចំនួនទៀតផង​ដែរ​៕

ប្រភពពី៖  វត្តភ្នំ
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น