Posted by Unknown
Posted on 04:53
with No comments
ខេត្តមណ្ឌលគិរី ៖ បុរស ២នាក់ បានរងរបួសធ្ងន់និងស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើង ដោយសាររថយន្តតាកូម៉ា ក្រឡាប់ជាច្រើនត្រលប់ កាលពីវេលាម៉ោង ៣និង៣០ នាទីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៧៦ ត្រង់ចំណុច ចំណោតអូរងើយ ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង។
បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ច បានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ខាងលើ អាចបណ្តាលមកពី បើកបរ ក្នុងល្បឿនលឿន មិនអាចគ្រប់គ្រងចង្កូចបាន ហើយប្រហែលជាតៃកុងរថយន្ត មិនដែលដឹងពីស្ថានភាពផ្លូវ តំបន់នេះឡើងចុះ និងមានផ្លូវកោងច្រើន។ ព្រោះអ្នកជួបគ្រោះថ្នាក់នេះ ជាអ្នកដំណើរមកពីខេត្តក្រចេះ មានការធ្វេសប្រហែស ទើបជួបគ្រោះអកុសល បែបនេះតែម្តង។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សាន បូណា ភេទប្រុស អាយុ ២៨ឆ្នាំ បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ សី ភេទប្រុស អាយុ ៣៣ឆ្នាំ តៃកុងរថយន្ត រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅរាជធានីភ្នំពេញ ហើយទាំងពីនាក់ រស់នៅស្រុកឆ្លូងខេត្តក្រចេះ ជិះរថយន្តម៉ាកតាកូមា ពណ៌ក្រហម មិនមានស្លាកលេខ៕
ប្រភពពី វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น