Home » » ជិះម៉ូតូ​លឿន​បុក​សត្វ​គោដើរ​ឆ្លង​ថ្នល់​របួសធ្ងន់​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​និ​ស្សិត​ពាណិជ្ជកម្ម

ជិះម៉ូតូ​លឿន​បុក​សត្វ​គោដើរ​ឆ្លង​ថ្នល់​របួសធ្ងន់​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​និ​ស្សិត​ពាណិជ្ជកម្ម


ខេត្តកំពង់ឆ្នាំង៖ យុវជន​ និង​យុវនារី​២​នាក់បាន​រង​របួសធ្ងន់ ​​ដោយ​សារ​ជិះម៉ូតូ​បុក​សត្វគោដើរ​ឆ្លង​ថ្នល់ជាតិ កាល​ពី​វេលា​ម៉ោង​១១ ​និង​១០​នាទី​ព្រឹក ​ថ្ងៃ​ទី​៣០ ​មករា ​២០១៥ លើ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ។
​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យដឹង​ថា​​ ​មុន​ពេល​កើតហេតុ​គេ​បានឃើញជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ស៊េរី​២០០៥ ព​ណ៌​ខ្មៅ ក្នុង​ល្បឿន​យ៉ាង​លឿនតាម​បណ្តោយ​ផ្លូវ​ជាតិ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​សត្វគោ​ឈ្មោល​១​ក្បាលដើរ​ឆ្លងកាត់​ពី​កើត​ទៅ​លិច ដោយសារ​ម៉ូតូ​មាន​ល្បឿន​លឿន​ពេកក៏​បាន​បុក​គោពេញទំហឹង បណ្តាល​ឱ្យពួក​គេ​ដួល​បោក​​ក្បាល​នឹង​ថ្នល់ជាតិ​ទាំង​២​នាក់​បែក​មួក​សុ​វត្ថិភាព​ និង​បែកក្បាល​រ របួស​ធ្ងន់ធ្ងរ​តែ​ម្តង ចំណែក​ម៉ូតូ​របស់​គេ​ក៏​ខូចខាត​មួយ​កំណាត់​មុខ​ធ្ងន់​ផង​ដែរ​។
ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់ត្រូវ​បាន​រថយន្ត​​សង្គ្រោះដឹក​ទៅមន្ទីរ​ពេទ្យ​ភ្លាមៗ​ដែរ ប៉ុន្តែ​យុវជន​ដែល​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​ពេក ក្រុម​គ្រួសា​រ និងពេទ្យ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅមន្ទីរពេទ្យ​ក្រុងភ្នំពេញ​​។​ ចំណែក​យុវនារី​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​របស់​គ្រូពេទ្យ​ខេត្ត ដោយ​មិន​ទាន់​ឃើញ​គ្រួសារ​មក​មើលថែ​​នៅឡើយទេ ។
​សមត្ថកិច្ច​មូលដ្ឋាន​បាន​និយាយ​ថា ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​មានឈ្មោះ សុខ សំ​ណា​ល់ អាយុប្រហែល​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ជា​សន្តិសុខ​វិទ្យុ​ឯកជន​មួយ នៅ​ក្នុង​ក្រុងកំពង់ឆ្នាំង​។​ចំណែក​នារី​រង​គ្រោះ​មានឈ្មោះ​អ៊ី​ន លក្ខណា ឆ្នាំ​កំណើត​១៩៩៦ ជា​និ​ស្សិតពាណិជ្ជកម្ម រស់នៅ​ក្នុង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ (​ផ្អែក​តាម​អត្តសញ្ញាណ​ប​ណ្ឌ័​ជាប់​ខ្លួន​) ។
ដោយ​ឡែកសត្វ​គោ​បង្ក​គ្រោះថ្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ទុក​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​មូលដ្ឋា​ន​រក្សា​ទុកជា​មួយ​ម៉ូតូ​ជន​រង​គ្រោះ ដើម្បី​កសាង​សំណុំរឿង​តាម​ផ្លូវច្បាប់ និង​ស្រាវជ្រាវ​រក​ម្ចាស់ដែលលែងគោ​ឱ្យ​ដើរ​​អណា​ធិ​បតេ​យ្យ​​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ជាមួយ​ជន​រង​គ្រោះ​៕
ប្រភពពី៖ ផ្កាយព្រឹក




                                                  
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น