ផឹកស្រាស្រវឹងវង្វេងស្មារតី ឡើងទៅដេកលើផ្លូវដែក ត្រូវរថភ្លើងកិន ដាច់ដៃដាច់ជើង
Posted by Unknown
Posted on 07:51
with No comments
ខេត្ដព្រះសីហនុ ៖ បុរសម្នាក់ស្រវឹងបានទៅដេក នៅក្បែរផ្លូវរថភ្លើង ក៏ត្រូវរថភ្លើងចេញដំណើរ ពីក្រុងព្រះសីហនុ មករាជធានីភ្នំពេញ ទៅដល់ចំណុចទំនប់រលក បានកិនបុរសរងគ្រោះ បណ្ដាលឱ្យដាច់ដៃស្ដាំ ១ កំណាត់ និងជើងស្ដាំ ១កំណាត់នៅវេលាម៉ោង ២៤និង៣០ នាទី ឈាន ចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ប្រជាពលរដ្ឋបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ដែន អាយុ ៣០ឆ្នាំ ជាអ្នកនេសាទ ស្នាក់ នៅមិនពិតប្រាកដ មុនពេលកើតហេតុ គេឃើញឈ្មោះ ដែន អង្គុយផឹកស្រានៅផ្ទះ អ្នកលក់ស្រាជិតនឹងផ្លូវរថភ្លើង អស់ជាច្រើនលីត្រ រហូតស្រវឹងមិនដឹងខ្លួន និងដើរស្រែកឡូឡាតាមផ្លូវរថភ្លើង។
បន្ដិចក្រោយមក ក៏មានរថភ្លើងរត់កាត់ និងឮអ្នកជិតខាងស្រែកថា ឈ្មោះ ដែន ត្រូវរថភ្លើងកិនដាច់ដៃដាច់ជើងហើយ តែមិនស្លាប់ទេ ហើយជនរងគ្រោះ បានដេកសន្លប់ នៅលើផ្លូវរថភ្លើង មើលទៅ គួរឲ្យរន្ធត់បំផុត។ ពេលនោះប្រជាពលរដ្ឋ បានទាក់ទងហៅ រថយន្ដសាមុយ មកដឹកដឹកជនរងគ្រោះ ទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកចំការចេក ខេត្ដព្រះសីហនុ តែម្ដង៕
ប្រភពពី៖ វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น