Home » » តារាចម្រៀង​ចិន នាង Yao Beina ស្លាប់​ដោយ​មហារីក​សុដន់ បរិច្ចាគ​កែវភ្នែក​ទាំង​គូ​របស់​ខ្លួន​ជួយ​បុរស​2​នាក់

តារាចម្រៀង​ចិន នាង Yao Beina ស្លាប់​ដោយ​មហារីក​សុដន់ បរិច្ចាគ​កែវភ្នែក​ទាំង​គូ​របស់​ខ្លួន​ជួយ​បុរស​2​នាក់




គេហទំព័រ​អាស៊ី​វ័ន​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា តារាចម្រៀង​ចិន​រូប​ស្រស់​វ័យ​៣៣​ឆ្នាំ នាង Yao Beina បាន​បរិច្ចាគ​កែវភ្នែក​ទាំង​គូ​របស់​នាង​បន្ទាប់​ពី​ស្លាប់​ដោយសារ​ជំងឺមហារីក​សុដន់​កាលពី​ថ្ងៃ​ទី​១៦ មក​រា ឆ្នាំ​២០១៥ ក្នុង​ខេត្ត​គ័ង​ដុ​ង ប្រទេស​ចិន​។ 

នាង Yao Beina ដែល​កើត​នៅ​ថ្ងៃ​ទី​២៦ កញ្ញា ឆ្នាំ​១៩៨១ ក្នុង​ខេត្ត Hubei បាន​កើត​ជំងឺមហារីក​សុដន់​នៅ​ឆ្នាំ​២០១១ ។ ប៉ុន្មាន​ឆ្នាំ​បន្ទាប់​មក​សុដន់​ខាងឆ្វេង​របស់​នាង​ត្រូវ​គ្រូពេទ្យ​កាត់​ចេញ ។ 

កែវភ្នែក​របស់​នាង Yao Beina ជួយ​សង្គ្រោះ​ដល់​បុរស​វ័យ​២៣​ឆ្នាំ​ម្នាក់​នៅ​តំបន់ Liangshan និង​ម្ខាង​ទៀត​ផ្តល់​ឱ្យ​បុរស​វ័យ​២៥​ឆ្នាំ​នៅ​ទីក្រុង Shenzhen ៕

ប្រភពពី ៖ ចន្ទ្រគ្រាស
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น