ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកសួរលោកអ៊ុច បូររិទ្ធ រឿងអ្នកភូមិបឹងកក់ និងសកម្មជន CNRP ជាប់ពន្ធនាគារ
Posted by Unknown
Posted on 08:03
with No comments
រាជធានីភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២៧ មករា ២០១៥ នៅទីស្តីការក្រសួង លោក Daniel Russel ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងពាក់ព័ន្ធនឹងបញ្ហាបឹងកក់ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិដែលលោកបានដឹងតាមប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន តើបញ្ហានេះកម្ពុជាយល់យ៉ាងណា ចំពោះការធ្វើបាតុកម្មតវ៉ារឿងដីធ្លី បញ្ចេញមតិរហូតឈានជាប់ពន្ធនាគារ នេះជារូបភាពមួយដែលមិនសូវល្អសម្រាប់កម្ពុជា ។
ពាក់ព័ន្ធបញ្ហានេះ លោករដ្ឋលេខាធិការបានបញ្ជាក់ជូនឧបការីថា ការអនុវត្តសិទ្ធិរបស់បុគ្គលម្នាក់ៗ គឺតម្រូវឱ្យនៅក្នុងក្របខណ្ឌច្បាប់ ហើយបញ្ហានេះ មិនមែនតែកម្ពុជាទេ គឺមានច្បាប់នៅទូទាំងពិភពលោក ហើយការអនុវត្តច្បាប់នោះ គឺមានរហូតដល់សេចក្តីប្រកាសជាសាកស សិទ្ធិមនុស្ស គឺមានចែងក្នុងការប្រើប្រាស់សិទ្ធិដែរ ហើយសិទ្ធិនេះ គឺត្រូវតែមានកំរិត មិនមែនចេះតែប្រើប៉ាតណាប៉ាតណីនោះទេ ។
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น