អាជ្ញាធរថៃបញ្ជូនព្រះសង្ឃ ៧អង្គ តាមឡានទ្រុងដឹកពលករ ចូលតាមច្រកប៉ោយប៉ែត
Posted by Unknown
Posted on 06:07
with No comments
ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃខ្មែរ ៧អង្គ ត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាមរថយន្តទ្រុង ហាក់បីមិនគោរព សិទ្ធិព្រះសង្ឃ និងពុទ្ធសាសនា ដោយចោទប្រកាន់ពីបទ ស្នាក់នៅក្នុងទឹកដីថៃ មិនមានច្បាប់ទម្លាប់ត្រឹមត្រូវ កាលពីវេលាម៉ោង ៩និង៥៧ នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅក្នុងចំណតពលករ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ព្រះសង្ឃបានមានដីការថា ព្រះអង្គត្រូវអាជ្ញាធរថៃ ដឹកបញ្ជូនព្រះសង្ឃខ្មែរអង្គ ដែលបានឃាត់ព្រះកាយ នៅក្នុងទឹកដីថៃ នាំចូលពន្ធនាគារផងដែរ កាលពីប៉ុន្មានថ្ងៃកន្លងមក លុះព្រឹកនេះទើបនេះ គេបញ្ជូនពួកអាត្មា តាមរថយន្តទ្រុង ជាមួយនឹងឧបាសក ហាក់បីមិនគោរព ពួកអាត្មា មកទម្លាក់ នៅក្រុងប៉ោយប៉ែត និងចោទថា ពួកព្រះអង្គ គ្មានលិខិតស្នាមច្បាស់លាស់ ក្នុងការគង់នៅលើទឹកដីថៃ ទើបបញ្ជូនមកវិញ ។ ព្រះអង្គបន្តថា កាលទៅប្រទេសថៃ មិនមែនទៅ រកលុយកាក់នោះទេ គឺគោលបំណង ចង់ទៅសិក្សារៀនសូត្របន្ត និងស្វែងយល់ពីព្រះធម៌ នៅប្រទេសគេតែប៉ុណ្ណោះ និងមានឯកសារមួយចំនួន មានការអនុញ្ញាតិ ពីក្រសួងទាំង ២ថែមទៀតផង។
មន្ត្រីអន្តោរប្រវេសន៍ ច្រកទ្វារប៉ោយប៉ែត បានប្រាប់ថា ព្រះសង្ឃទាំង ៧អង្គ រួមមាន ទី១-ព្រះនាម ចាន់ មុន្នី ព្រះជន្ម ៣៣វស្សា គង់នៅវត្តចែង ខេត្តបាត់ដំបង ទី២-ព្រះនាម តាន់ យូ ព្រះជន្ម ៦២វស្សា គង់នៅវត្តកែវមុន្នី ខេត្តកែប ទី៣-ព្រះនាម ចាន់ ដានី ព្រះជន្ម ២៣វស្សា គង់នៅវត្ត ច្បារអំពៅ ខេត្តកំពត ទី៤-ព្រះនាម អ៊ីន សុធារ៉ា ព្រះជន្ម ៤៦វស្សា គង់នៅវត្តគីរីធំដោម ខេត្តតាកែវ ទី៥-ព្រះនាម ចាន់ សឺន ព្រះជន្ម ១៨វស្សា គង់នៅវត្តសំរោង ខេត្តព្រះសីហនុ ទី៦- ព្រះនាម ជួ ធឿន ព្រះជន្ម ៣៤វស្សា គង់នៅវត្តអង្គម៉ាក់ប្រាង ខេត្តកំពត និងទី៧-ព្រះនាម ស៊ី សាហុង ព្រះជន្ម ១៨វស្សា គង់នៅវត្តអង្គម៉ាក់ប្រាង ខេត្តកំពត ហើយក្រោយពី សមត្ថកិច្ចជំនាញ សាកសួររួចរាល់ ព្រះអង្គទាំងអស់ បាននិមិន្តទៅស្រុកកំណើត៕
ប្រភពពី៖ វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น