Home » » ក្រុមហ៊ុន Samsung សម្ពោធ​លក់​ជា​ផ្លូវការ​ទូរស័ព្ទ​ស៊េរី Galaxy A នៅ​កម្ពុជា

ក្រុមហ៊ុន Samsung សម្ពោធ​លក់​ជា​ផ្លូវការ​ទូរស័ព្ទ​ស៊េរី Galaxy A នៅ​កម្ពុជា


រាជធានី​ភ្នំពេញ​៖ Samsung ដែល​ជា​ក្រុមហ៊ុន​ទូរ​ស័​ទ្ទ​លេខ 1 ក្នុង​ពិភពលោក និង​លេខ​1​នៅ​ក្នុងប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី 23 មក​រា នៅ​សណ្ឋាគារ កាំ​បូ​ឌី​យ៉ា​ណា ក្រុមហ៊ុន​បាន​រៀបចំ​សន្និសីទ កាសែត​អំពី​ការ​ដាក់​សម្ពោធ និង​លក់​ជា​ផ្លូវការនូវ​ទូរស័ព្ទ​ជំនាន់​ថ្មី Samsung Galaxy A ដែល​មាន 3​ម៉ូ​ដែល​គឺ  Galaxy A3, Galaxy A5 និង Galaxy A7​។ 
ទូរស័ព្ទ Samsung Galaxy A ជា​ទូរស័ព្ទ​កាលី​ប​បំផុត​សម្រាប់​យុវវ័យ ជាមួយ​រូបរាង​តួ​លោហៈ ស្លី​ម  មានកម្ម​វិធី​ថតរូប Selfie ប្លែក​ៗ​ច្រើន​ម៉ូ​ដ ជាមួយ​អេ​ក្រង់ Super AMOLED ច្បាស់​ដូច​ធម្មជាតិ ជាមួយនឹង ស៊ី​ម Hybrid ។ ក្នុង​ថ្ងៃ​នោះ​ដែរ​យើង​ឃើញ​មាន​យុវវ័យ​ជា​ច្រើន​ក្រុម​ចូលរួម​ធ្វើតេស្ត​ប្រើ សាកល្បង និង​ប្រៀបធៀប Samsung Galaxy A ទាំង 3 ស៊េរី ដែល​ក្រុមហ៊ុន​បាន​ដាក់​បង្ហាញ​។ អ្នកខ្លះ​កាន់ Samsung Galaxy A7 នៅ​មុខ​កញ្ចក់​ដើម្បី​ដឹង ថា​តើ​វា​ស័ក្តិសម និង​កាលី​ប​ប៉ុណ្ណា ហើយ  អ្នកខ្លះ​នាំ​គ្នា សាក​ថតរូប Selfie ស្ទីល​ប្លែក​ៗ​ជាមួយ​កាមេរ៉ា​មុខ​ទំហំ​ដល់ ទៅ 5MP ដែល​មានកម្ម​វិធី Selfie ច្រើន​ម៉ូ​ដ​។ 
ក្នុង​ឱកាស​នោះ លោក ជា សុ​ជាតិ បានឱ្យ​ដឹង​ថា ដូច​អ្វី​ដែល​បាន​ប្តេជ្ញា​ក្នុង​ការ​ស្វែងរក​បច្ចេកវិជ្ជា​ច្នៃប្រឌិត ថ្មី​ដើម្បី​បំពេញតម្រូវការ​របស់​អ្នក​ប្រើប្រាស់​ដើម្បី​ធ្វើ​ឲ្យ​ជិ​វីត​កាន់តែ​ប្រសើរ​នោះ Galaxy A  បាន លេច​ចេញ​ជា​រូបរាង​ជាមួយនឹង​ការ​រចនា​យ៉ាង​ផ្ចិតផ្ចង់​លើ​រូបរាង​ស្លី​ម​ស្រស់​ស្អាត ជាមួយ​តួ​លោហៈ
ដ៏​រឹង​មាំ  អេ​ក្រង់ super AMOLED  ច្បាស់​ឥត​ខ្ចោះ ជាមួយ​កម្មវិធី Selfies ប្លែក​ៗ​ច្រើន​ម៉ូ​ដ​ដើម្បីផ្សា​ភ្ជាប់​អ្នក​ទៅ​នឹង​សង្គម ស៊ី​វិ​ល័យ​ជា​ពិសេស​មនុស្ស​ជំនាន់​ថ្មី​ដែល​ចូល​ចិត្ត​បង្ហាញ​ស្ទីល​កាលី​ប​ប្លែកៗ​របស់​ខ្លួន​។
Galaxy A3, A5 និង A7​មាន​អេ​ក្រង់​ទំហំ​អេ​ក្រង់ Galaxy A3 = 4.5 អ៊ី​ញ​, A5 = 5 អ៊ី​ញ  និង A7= 5.5 អ៊ី​ញ ដោយ​បំពាក់​ជាមួយ​បច្ចេកវិជ្ជា អេ​ក្រង់ Super AMOLED ច្បាស់​ឥត​ខ្ចោះ​ដូច​ធម្មជាតិ និង​ផ្តល់​ភាព​ងាយស្រួល​ទោះបី​ស្ថិត​ក្រោម ពន្លឺ​ថ្ងៃ​។
ការ​រចនា​ម៉ូ​ដ​រូបរាង​កាលី​ប​ទាន់សម័យ រាងស្តើង និង​មាន​តួ​លោហៈ ពិតជា​អាច​បង្ហាញ​នូវ​ស្ទីលជីវិត​ដ៏​រីករាយ​។ Galaxy A3 មាន​កម្រាស់​ត្រឹម 6.7 ម​.​ល​, A5 កម្រាស់ 6.9 ម​.​ល និង A7 កម្រាស់ 6.3 ម​.​ល ដែល​ស៊េរី​ទូរស័ព្ទ​ស្តើង​ជាង គេ​បំផុត​របស់ Samsung​។
ថតរូប Selfie បែប​ថ្មី​ទទួលយក​បទ​ពិសោធន៍​ថតរូប Selfie បែប​ថ្មី​ល្អ​ដាច់​គេ​ជាមួយ​កាមេរ៉ា​មុខ​ទំហំ 5 មេ​ហ្គា​ភិ​ក​សែ​ល និង​មានកម្ម​វ​ធី​ថតរូប Selfie ថ្មី​ប្លែក​ដូច​ជា Wide Selfie, Palm Selfie, Animated GIF, Beauty Face Features, Rear-cam Selfie ដែល​អនុញ្ញាត​ឲ្យ​អ្នក​ថតរូប Selfie បាន​ច្បាស់ និង​ទំហំ​រូបភាព​ធំ​។​Samsung ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​លើស​ពី​ការ​រំពឹង​ទុក​ក្នុង​ពិភព​ស្មា​ត​ហ្វូ​ន ដែល​ក្រុមហ៊ុន Samsung សង្ឃឹមថា​ទូរស័ព្ទ Galaxy A ទាំង​បី​ស៊េរី​នេះ នឹង​ក្លាយជា​ទូរស័ព្ទ​ដែល​ពេញ​និយមជាងគេ​បំផុត ក្នុង​ស្រទាប់​យុវវ័យ​៕
 ប្រភពពី៖  ៖ ចន្ទ្រគ្រាស



Share this article :

0 ความคิดเห็น:

แสดงความคิดเห็น