Home » » ក្រុមការងារថ្នាក់ជាតិ បើកវេទិការសាធារណៈ ដើម្បីស្វែងយល់ពីតម្រូវការ របស់ប្រជាពលរដ្ឋ

ក្រុមការងារថ្នាក់ជាតិ បើកវេទិការសាធារណៈ ដើម្បីស្វែងយល់ពីតម្រូវការ របស់ប្រជាពលរដ្ឋ

កណ្តាល ៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រុមការងារថ្នាក់ជាតិ បានបើកវេទិការសាធារណៈ ដើម្បីឲ្យអាជ្ញាធរថ្នាក់ មូលដ្ឋានបាន លើកឡើងអំពីកង្វះខាត នៅក្នុងមូលដ្ឋាន ពិសេសនោះ គឺប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានបាន បញ្ចេញមតិដោយផ្ទាល់អំពីក្តីកង្វល់ របស់ពួកគាត់ ឬក៏បញ្ហាសន្តិសុខ មួយ ចំនួនផងដែរ។
ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកបណ្ឌិត រស់ វណ្ណា អនុប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រធាន គណៈពង្រឹង ស្រុកអង្គស្នួល និងចូលរួមពីក្រុមការងារថ្នាក់កណ្តាល និងអាជ្ញាធរ ស្រុក-ក្រុម ប្រឹក្សា ស្រុក-ក្រុម ប្រឹក្សាឃុំ-និងសមត្ថកិច្ចនៃ មន្ទីរជុំនាញជុំវិញស្រុក ព្រមទាំង ប្រជាជន មានគ្នាសរុបចំនួន២០០នាក់។
ក្រោយពីស្តាប់ការលើកឡើង របស់តំណាងឃុំរួចមក លោកបណ្ឌិត រស់ វណ្ណា បានស្នើឲ្យ សមាជិកនៃអង្គប្រជុំ មានមតិពាក់ព័ន្ធ និងកង្វល់ឬកង្វះខាត របស់រដ្ឋអំណាចចំពោះបងប្អូន ជាប្រជាជន ឫក៏បញ្ហាផ្សេងៗ ដែលពាក់ពន្ធ័ និងការងាររស់នៅជាប្រចាំថ្ងៃ រួមទាំងសភាពការណ៏ ភូមិ-ឃុំ មានសុវត្ថិភាព ផងដែរ។
អង្គប្រជុំផ្តើមដោយមានការចូលរួមមតិ យ៉ាងផុលផុស ពីសំណាក់ប្រជាជនដែលជាសមាជិក អង្គប្រជុំបានលើកជុំវិញ បញ្ហាហេដ្ឋានរចនាសម្ព័ន្ធក្នុង ឃុំ/បញ្ហាធ្វើអត្តសញ្ណាប័ណ្ណ/ បញ្ហាបង្គោលភ្លើង/ បញ្ហាតបណ្តាញទឹក/ បញ្ហាលូបង្ហូរទឹក និងបញ្ហាប្លង់ដីជាដើម។ 
ឆ្លើយតបទៅ និងកង្វល់របស់ប្រជាពលរដ្ឋនោះ លោកបណ្ឌិត រស់ វណ្ណា បានមានមតិណែនាំ និងបំភ្លឺបន្ថែមព្រមទាំង ទទួលយកនូវសំណូមពរ ដើម្បីបន្តដោះស្រាយជូន ប្រជាជនដោយទាមទារ អោយមានការចូលរួមពីបងប្អូន ជាប្រជាជន និងជុំរុញអោយខិតខំដោះស្រាយ ព្រមទាំងប្រគល់ភារះកិច្ច ជូនភាគីពាក់ពន្ធ័មាន លោកអភិបាលស្រុក/ មេឃុំ និងនគរបាល ឃុំដើម្បីដោះស្រាយជាបន្តទៀត ជាពិសេស បញ្ហាធ្វើអត្តសញ្ញាណបណ្ណ័/ បង្គោលអគ្គីសនី និងតបណ្តាញទឹក។
លោកបណ្ឌិត រស់ វណ្ណា បានលើកពីសភាពការណ៏ ដែលទើបកើតមានថ្មីៗ ដើម្បីអោយប្រជាពលរដ្ឋ បានជ្រាបដូចជា ការការរៀបចំ សមាសភាពគណះកម្មារបោះឆ្នោត/ ការរៀបចំច្បាប់បោះឆ្នោត/ ការដោះស្រាយ នូវប្រាក់ខែកម្មករ ដែលប្រាក់ខែគោល អប្បបរមាចំនួន ១២៨ដុល្លាអាមេរិក/ បញ្ចុះតំលៃអគ្គីសនីត្រឹម៦១០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង និងបន្តបញ្ចុះតំលៃប្រេងសាំងព្រម ទាំងការរីកចំរើនជាច្រើនលើគ្រប់ វិស័យទូទាំងប្រទេស។ 
ឆ្លើយតប និងសំណូមពររបស់ប្រជាជនលោកបណ្ឌិត រស់ វណ្ណា បានឧបត្ថម្ភ ប្រេងម៉ាសូត ចំនួន ១០០លីត្រ ដល់ឃុំដើម្បីកាយប្រឡាយកប់លូនៅភូមិពងទឹក និងថវិកា ចំនួន ៣០០ ដុល្លារសំរាប់កាយប្រឡាយ ដាក់លូនៅភូមិព្រៃទន្លាប់ប្រវែង១៨៧ ម៉ែត្រផងដែរ៕
ដោយៈ ដើមអម្ពិល
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น