Home » » លោក​​ស្នង​ការ​រង សៅ សាវ៉ាត ប្រើ​អំ​ណាច​​ចាត់​តាំង​​ សាច់​ញាតិ និង​​បក្ខ​ពួក ឲ្យ​​កាន់​តំ​ណែង​​និង​​ប៉ុស្តិ៍​​ខ្លាញ់ ស្រួល​​រក​លុយ​​ច្រក​​ហោ​ប៉ៅ​

លោក​​ស្នង​ការ​រង សៅ សាវ៉ាត ប្រើ​អំ​ណាច​​ចាត់​តាំង​​ សាច់​ញាតិ និង​​បក្ខ​ពួក ឲ្យ​​កាន់​តំ​ណែង​​និង​​ប៉ុស្តិ៍​​ខ្លាញ់ ស្រួល​​រក​លុយ​​ច្រក​​ហោ​ប៉ៅ​


​ខេត្តមណ្ឌលគិរី ៖ លោក សៅ សា​វ៉ាត ប​ច្ចុប្ប​ន្ន​​ជា​​ស្នង​ការ​រង ទទួ​ល​ប​ន្ទុក​​កា​រិ​យា​ល័យ ហិ​រញ្ញ​វត្ថុ​​និង​​ភ​ស្តុ​ភារ នៃ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល ខេត្ត​ម​ណ្ឌល​គិរី ត្រូវ​បាន​មន្ត្រី​ក្រោម​ឱ​វាទ រិះ​គន់​​យ៉ាង​​ចាស់​ដៃ ពី​​អំ​ពើ​ពុក​រលួយ កាល​​នៅ​​កាន់​តំ​ណែង​​ជាប្រធានការិយាល័យ​បុគ្គលិក ហើយ​ចំណែក​ការប្រឡង ជ្រើសរើស​ក្របខណ្ឌ​មន្ត្រីនគរបាល កាលពី​ចុងឆ្នាំ​២០១៤ កន្លងទៅ​ថ្មីៗ​នេះ​វិញ គឺ​សុទ្ធសឹងតែ​មានការ រៀបចំ​ទុក​ទាំងអស់ ពោលគឺ​បេក្ខជន ដែល​ដាក់ពាក្យ​ប្រឡង បើ​មាន​លុយ ឬ​ជា​សាច់ញាតិ គឺ​ប្រឡង​ជាប់​ទាំងអស់ ដោយ​មិន​ខ្វល់​ពី​រឿង​ធ្លាក់​ឡើយ​។​

​ក្រុមមន្ត្រី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ពេល​នៅ​កាន់​ជា ប្រធានការិយាល័យ​បុគ្គលិក លោក សៅ សាវ៉ាត បាន​ប្រព្រឹត្ត អំពើពុករលួយ​ជាច្រើន ដូច​ជា​តម្លើង​ឋា​ន្ត​រ​ស័ក្តិ និង​ការចាត់ចែង​ប៉ុស្តិ៍ ដោយ​តម្លើង​ឋា​ន្ត​រ​ស័ក្តិ និង​ប្រគល់​ប៉ុស្តិ៍​សំខាន់ៗ ឲ្យ​តែ​បក្ខពួក និង​បងប្អូន​សាច់ញាតិ របស់ខ្លួន​តែប៉ុណ្ណោះ​។ ក្នុងនោះ ប្រពន្ធ​របស់លោក ក៏ដូចជា​ប្រពន្ធ​របស់លោក ញ៉ែម វ៉ាន់​នី ស្នងការ​នគរបាល ខេត្តមណ្ឌលគិរី ត្រូវ​លោក​ដាក់បញ្ចូល ក្នុង​ក្របខណ្ឌ​ប៉ូលិស ដោយមាន​ឋា​ន្ត​រ​ស័ក្តិ​ខ្ពស់ និង​មិនដែល​មក​ធ្វើការ​សោះ គឺ​ឃើញ​យូរៗ​ម្តង​ប៉ុណ្ណោះ​។​

​ដោយឡែក​ប្អូនស្រី និង​កូនប្រុស ដែលមាន​ឈ្មោះ អាន ចាន់​តុ​ន និង​ឈ្មោះ ស៊ុន បញ្ញា ក៏ត្រូវ​បាន​លោក សៅ សាវ៉ាត ដាក់បញ្ចូល ទៅក្នុង​ក្របខណ្ឌ ជា​មន្ត្រី​នគរបាលជាតិ ខេត្តមណ្ឌលគិរី​ដែរ ដោយ​មិនដែល​ឃើញ មក​ធ្វើការ​នោះទេ ពោលគឺ​បច្ចុប្បន្ន​ពួកគេ នៅ​រាជធានី​ភ្នំពេញ​។ ក្នុងនោះដែរ បងប្អូន​ដែលជា សាច់​ញាតិ​ជាប់សាច់​ឈាម មកពី​ស្រុក​ជាមួយគ្នា ក៏ត្រូវ​លោក សៅ សាវ៉ាត ដាក់បញ្ចូល និង​មាន​តួនាទី​ល្អ​ផងដែរ ដូចជា​អធិការ​ស្រុក​ពេ​ជ្រា​ដា អធិការ​ស្រុក​កែវ​សី​ម៉ា ជាដើម ក្នុងនោះ​មិនទាន់ រាប់ទាំង​មេ​ប៉ុស្តិ៍ និង​អនុ​ប៉ុស្តិ៍​ជាច្រើន​ទៀត ដូចជា​ប៉ុស្តិ៍​ដាក់​ដាំ ណាំ​លៀរ និង​ប៉ុស្តិ៍​ឡា​បា​ខេ គឺ​សុទ្ធសឹងតែ​ជា​បងប្អូន កូនក្មួយ ជីដូនមួយ​របស់លោក សៅ សាវ៉ាត ទាំងអស់​៕      

​​​​​​​ប្រភពពី៖ វត្តភ្នំ
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น