Home » » ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​កៀរ​គ្នា​តាមផ្លូវ ជ្រុល​បុក​បង្គោល​ភ្លើង ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​កៀរ​គ្នា​តាមផ្លូវ ជ្រុល​បុក​បង្គោល​ភ្លើង ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​





​ខេត្ដ​ក្រចេះ ៖ បុរស​​ម្នាក់​​ក្នុង​ចំ​ណោ​ម ២​​នាក់ បាន​​ស្លាប់​​យ៉ា​ង​​អា​ណោ​ច​អា​ធ័ម ពេល​​នាំ​ទៅ​​ស​ង្គ្រោះ នៅ​​មន្ទីរ​ពេទ្យ​ប​ង្អែក​​ខេត្ដ និង​​ម្នាក់​ទៀត​​រង​របួស​​ធ្ងន់ ប​ន្ទាប់​ពី​ជន​រង​គ្រោះ ទាំង ២​​នាក់ បាន​​ជិះ​​ម៉ូតូ​​ម៉ាក​​ហុង​ដា ឌ្រី​ម យ៉ាង​​​លឿន ហើយ​​កៀរ​​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា​ស្គូ​ពី ក៏​រេ​ចង្កូត​ទៅបុក​នឹង​បង្គោល​ភ្លើង កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៧៣ ក្រចេះ​-​ឆ្លូង ចំណុច​ផ្លូវបំបែក មុខ​មន្ទីរពេទ្យបង្អែក​ខេត្ដ ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ តូច ឡេង​ហួ អាយុ ២២​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ និង​អ្នករួមដំណើរ ម្នាក់ទៀត​ឈ្មោះ  ហង្ស រ៉ាន្នី អាយុ ១៨​ឆ្នាំ បាន​រងរបួស​ធ្ងន់ ជនរងគ្រោះ​ទាំង ២​នាក់ មាន​ទីលំនៅ ក្នុង​សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ​។ សាក្សី​បាន​និយាយថា បុរសរងគ្រោះ​ទាំង ២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ បាន​កៀរ​នឹង​ម៉ូតូ​ហុងដា​ស្គូ​ពី ដែល​កំពុង​ធ្វើ ដំណើរ​ស្រប​ទិស​គ្នា​។​

​ពេលនោះ​ជនរងគ្រោះ បាន​រេ​ចង្កូត​ទៅ បុក​នឹង​បង្គោល​ភ្លើង បណ្ដាលឱ្យ​ជនរងគ្រោះ​ថ្នាក់ ម្នាក់​ស្លាប់​និង​ម្នាក់ទៀត រងរបួស​ធ្ងន់​។ សមត្ថកិច្ច​នគរបាល ក្រុង​ក្រ​ចេះ បាន​បញ្ជាក់ថា ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ បាន​ចុះទៅ​វាស់វែង និង​បាន​នាំ​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ ហើយ​ចំណែក​ម៉ូតូ​ជន​រងគ្រោះ បាន​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ជំនាញ​បណ្ដោះអាសន្ន ។ រីឯ​ម៉ូតូ​ស្គូ​ពី ក្រោយពី​កើតហេតុ បាន​បន្ថែម​ល្បឿន ជិះ​រត់គេចខ្លួន​បាត់ស្រមោល ៕

​ប្រភពពី៖ វត្តភ្នំ
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น