Home » » មហាក្សត្រ​ថ្មី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​សន្យា​បន្ត​នយោបាយ​ដែល​មាន​ស្រាប់

មហាក្សត្រ​ថ្មី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​សន្យា​បន្ត​នយោបាយ​ដែល​មាន​ស្រាប់


ព្រះមហាក្សត្រ​ថ្មី​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត សាល់​ម៉ា​ន ប៊ី​ន អាប់​ឌុ​ល អា​ហ្ស៊ី​ស​អាល់ សា​អ៊ូ​ដ សន្យា​បន្ត​នយោបាយ​របស់​ព្រះមហាក្សត្រ​មុន​អាប់​ដាល់​ឡា​ហ៍ ដែល​ចូល​ទិវង្គត​កាលពី​យប់​ថ្ងៃ​ទី​២២ មក​២៣​មក​រា  ។

ព្រះមហាក្សត្រ​ថ្មី​អង្គ​នោះ​សន្យា​បែប​នេះ​ក្នុង​សុន្ទរកថា​របស់​ព្រះ​អង្គ​តាម​ទូរទស្សន៍​ពេល​ព្រះរាជាណាចក្រ​សំបូរ​ប្រេងកាត​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើបុណ្យ​ព្រះ​សព​របស់​ព្រះមហាក្សត្រ​ដែល​ទើប​សោយ​ទិវង្គត​ក្រោយ​ទ្រង់​ដឹកនាំ​ប្រទេស​រយៈពេល​ជិត​២​ទស​វត្ស​មក ។

ព្រះមហាក្សត្រ​សាល់​ម៉ា​ន មាន​ព្រះរាជ​បន្ទូល​ថា យើង​នឹង​បន្ត​នយោបាយ​ដ៏​ត្រឹមត្រូវ​ដែល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​អនុវត្ត​ពី​ដើម​រៀង​មក ។ ព្រះ​អង្គ​ក៏​ទ្រង់​លើក​ឡើង​ផង​ដែរ​ពី​សភាពការណ៍​ច្របូក​ប្រច​ល់​នៅ​ម​ជ្ឈឹ​ម​បូ​ពា ដោយសារ​ការ​រាលដាល​នៃ​អំពើ​ហិង្សា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។  ព្រះ​អង្គ​បន្ត​ថា អា​រ៉ាប់​និង​ពិភព​អ៊ិ​ស្លា​ម​ត្រូវការ​ជា​បន្ទាន់​នូវ​សាមគ្គីភាព​និង​ការ​រួបរួម​គ្នា ។

ម្យ៉ាងវិញទៀត ព្រះមហាក្សត្រ​សាល់​ម៉ា​ន ទ្រង់​តែងតាំង​អ្នក​បន្តវេន​នា​ពេល​អនាគត​និង​ជ្រើសតាំង​មនុស្ស​មួយ​ចំនួន​សម្រាប់​តំណែង​គន្លឹះ​ទាំងឡាយ​របស់​រដ្ឋាភិបាល ។ ទ្រង់​បាន​ជ្រើសតាំង​ក្មួយ​ប្រុស​ព្រះ​អង្គ​ម្ចាស់​ម៉ូ​ហា​ម៉េ​ដ​ប៊ី​ន​ណា​យេ​វ រដ្ឋមន្ត្រី​មហាផ្ទៃ ជា​រាជទាយាទ​ទី​២ ហើយ​ជ្រើសតាំង​ចៅ​ព្រះមហាក្សត្រ​ស្ថាបនិក​ព្រះរាជាណាចក្រ​បញ្ចូល​ក្នុង​ខ្សែ​រាជទាយាទ​ជា​លើក​ដំបូង​ដែរ ។ ទ្រង់​ក៏​លើក​ព្រះ​បុត្រា​ព្រះ​អង្គ​ម្ចាស់​ម៉ូ​ហា​ម៉េ​ដ​ប៊ី​ន សាល់​ម៉ា​ន ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស និង​ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​ទី​មួយ មូ​គ្រី​ន ជា​ឧបនាយករដ្ឋមន្ត្រី​ទី​មួយ ។ ព្រះមហាក្សត្រ​ទាំងអស់​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ជា​បុត្រា​របស់​ព្រះមហាក្សត្រ​ស្ថាបនិក​ព្រះរាជាណាចក្រ គឺ​ព្រះមហាក្សត្រ​អាប់​ឌុ​ល​ឡា​ហ្ស៊ី​ស ដែល​គេ​ក៏​និយម​ហៅ​ព្រះ​អង្គ​ផង​ដែរ​ថា អុ​ី​ប សា​អ៊ូ​ដ ចាប់តាំងពី​ព្រះ​អង្គ​ចូល​ទិវង្គត​ពី​ឆ្នាំ​១៩៥៣​មក ។

ព្រះមហាក្សត្រ​សាល់​ម៉ា​ន កាន់​តំណែង​ជា​អភិបាលក្រុង​រី​យ៉ា​ដ តាំងពី​ទ្រង់មាន​វ័យ​២០​ព្រះ​វស្សា និង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ក្នុង​ឆ្នាំ​២០១១ ៕

ប្រភពពី ៖ ចន្ទ្រគ្រាស
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น