បបួលក្មេងស្រីទៅបេះផ្លែឈូក នៅអាងត្រពាំងថ្ម ហើយចាប់រំលោភ រហូតបានសម្រេច
Posted by Unknown
Posted on 05:10
with No comments
ខេត្តបន្ទាយមានជ័យ ៖ ជនល្មោភកាមម្នាក់ ត្រូវបាននគរបាល ស្រុកភ្នំស្រុក ឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីជនល្មោភកាម បានទៅល្បួងក្មេងស្រី មិនទាន់គ្រប់អាយុម្នាក់ យកទៅរំលោភ រហូតបានសម្រេច កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេន សុផាន ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយចំណែក ក្មេងស្រីរងគ្រោះមានឈ្មោះ សណល អាយុ ១៤ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ជនសង្ស័យបានបបួលក្មេងស្រីរងគ្រោះ ទៅបេះផ្លែឈូក នៅអាងទំពាំងថ្ម ក្រោយពីនិយាយត្រូវគ្នាហើយ ក៏បានដឹកដៃ ជនរងគ្រោះសំដៅទៅ កន្លែងបេះផ្លែឈូក ដែលមានសភាពស្ងាត់។
ពេលទៅដល់ទីនោះ ជនសង្ស័យក៏បានធ្វើសកម្មភាព ចាប់ក្មេងស្រីរំលោភ ទាល់តែបានសំរេច ទើបបេះឈូកឲ្យជនរងគ្រោះ ហើយដឹកដៃគ្នា ត្រឡប់មកផ្ទះវិញ។ ក្រោយមកស្រាប់តែ បែកការណ៍ដល់ម្តាយ ក៏បានរត់ទៅប្តឹង នគរបាលស្រុក ហើយដោយមានបទបញ្ជា ពីលោក ឡុង ជៀប ព្រះរាជអាជ្ញារង សាលាដំបូង ខេត្តបន្ទាយមានជ័យ កំលាំងនគរបាល បានចុះទៅចាប់ជនសង្ស័យបាន នៅកន្លែងកើតហេតុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដាក់ទោសទៅតាមផ្លូវច្បាប់៕
ប្រភពពី វត្តភ្នំ
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น