ក្រុងព្រះសីហនុ ៖ មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើង បណ្តាលឱ្យឆាបឆេះផ្ទះជញ្ជាំងក្តារប្រក់ស័ង្កសីទំហំ៥ម៉ែត្រ គុណនិង៦ម៉ែត្រអស់ទាំងស្រុង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៩ កុម្ភៈ ២០១៥ នេះ ស្ថិតនៅចំណុចភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពបានឱ្យដឹងថា ម្ចាស់ផ្ទះត្រូវបានស្គាល់ឈ្មោះយ៉ន វ៉ុន អាយុ៤៤ឆ្នាំ ជាកម្មករដូងប្រេង មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពបន្តថា ចំណែកមូលហេតុត្រូវបានគេដឹងថា កើតឡើងដោយសារកូនប្រុសម្ចាស់ផ្ទះអាយុ១៣ឆ្នាំម្នាក់ បានលេងធ្វើកូនឡដុតធ្យូង ខណៈនោះក៏ត្រូវម្តាយស្តីបន្ទោសថា «កុំលេងប្រយ័ត្នឆេះផ្ទះគេ» ។ ពេលនោះកូនប្រុសបានពន្លត់ភ្លើង និងយករងើកភ្លើងនោះទៅទុកនៅចង្ក្រានក្នុងផ្ទះ ដោយនឹកស្មានថា រងើករលត់ហើយ តែរងើកមិនទាន់រលត់អស់បានហើរឡើង ក៏បណ្តាលឱ្យឆាបឆេះតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
មូលដ្ឋានគ្រឹះទាំង ៦ យ៉ាងអ្នកជំនាញទាំងបីផ្នែកកត់សម្គាល់ឃើញមានដូចជា៖
ទី១ ព្រាប សុវត្ថិ ទស្សនិកជនខ្មែរចាត់ទុកជាកំពូលតារាចម្រៀងប្រចាំប្រទេស កម្ពុជា។
ទី២ ព្រាប សុវត្ថិ លែងស្ទីលតុបតែងខ្លួនប្លែក និង ប្រែប្រួលគ្រប់ពេល គ្រប់កាលៈទេសៈ។
ទី៣ ព្រាប សុវត្ថិ អាចច្រៀងបត់បែនបានគ្រប់ស្ទីលទាំងអស់ ដែលតារាចម្រៀងផ្សេងទៀតធ្វើមិនទាន់បាន។
ទី៤ ព្រាប សុវត្ថិ មានអត្តចរិតស្លូតបូត រួសរាយរាក់ទាក់គួរឱ្យទស្សនិកជនគោរពស្រលាញ់។
ទី៥ ព្រាប សុវត្ថិ ជាតារាចម្រៀងចូលចិត្តគោរពពេលវេលា និង ឱ្យតម្លៃការងារអ្នកដទៃបំផុត។
ទី៦ ព្រាប សុវត្ថិ បើកចំហរឿងផ្ទាល់ខ្លួន រួមនឹងគ្រួសារ។
អ្នកគ្រប់គ្រងកម្មវិធី តន្ត្រីយុវវ័យស្ថានីយទូរទស្សន៍ បាយ័នលោក គង់ វិសាល ប្រាប់ថា អាកប្បកិរិយា ស្លូតបូត រួសរាយរាក់ទាក់គួរឱ្យគោរពរបស់ ព្រាប សុវត្ថិ ធ្វើឱ្យមហាជនខ្មែរនៅតែស្រលាញ់ពេញខ្លាំង។
លោក គង់ វិសាល បញ្ជាក់ដូច្នេះថា៖ “មិនថាតែមហាជនទេនៅឱ្យតម្លៃគាត់ សូម្បីតែតារាគ្នាឯង រួមនឹងអ្នកគ្រប់គ្រងផលិតកម្មវិធី ក៏ឱ្យតម្លៃគាត់ជាងគេដែរ”។
អ្នកគ្រប់គ្រងកម្មវិធីរូបនេះបន្តថា ការរៀបចំផែនការច្បាស់លាស់ទុកជាមុន ពេលចេញសម្ដែងកម្មវិធីម្ដងៗ ធ្វើឱ្យកំពូលតារាចម្រៀងខាងលើដិតជាប់អារម្មណ៍មហាជនជានិច្ច។
និយាយដោយគិតថាកម្រនឹងមានតារាផ្សេងអាចជែងប្រជាប្រិយភាពនឹង ព្រាប សុវត្ថិ បាន តន្ត្រីករល្បីឈ្មោះលោក រ៉េតធី ដូណា ឱ្យដឹងថា ចំណុចទាំង៦យ៉ាងខាងលើ គឺជាអាវុធដ៏រឹងម៉ាំ ធ្វើឱ្យតារារូបនេះអាចឈរលើកំពូលបានតទៅទៀត បើទោះបីជាបច្ចុប្បន្នបទចម្រៀងលោក ហាក់ធ្លាក់ចុះជាងមុនក៏ដោយ។
លោកបានលើកឡើងថា៖ “គាត់ក្រសោបបានអារម្មណ៍ទស្សនិកជនជាង ១០ ឆ្នាំ ទៅហើយ ដូច្នេះគេមិនងាយភ្លេចគាត់ទេ នៅតែគាំទ្រដដែលហ្នឹង ទោះជាចម្រៀងគាត់បច្ចុប្បន្នស្រុតចុះខ្លះក្ដី”។
ដោយឡែក លោក សេត គឹមសឿន អតីតអ្នកយកព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ ទើបចេញទៅផលិតកម្មវិធីនៅទូរទស្សន៍ CNC នាពេលថ្មីៗ និយាយថា ការបើកចំហព័ត៌មានផ្ទាល់ខ្លួន ដោយមិនលាក់លៀមជាមួយក្រុមអ្នកយកព័ត៌មាន ធ្វើឱ្យអ្នកយកព័ត៌មាននានាគោរព និងភាគច្រើនសរសេរតែរឿងល្អៗប៉ុណ្ណោះ។ ខុសប្លែកពីតារាផ្សេងទៀតតែងតែចូលចិត្តលាក់បាំងព័ត៌មានផ្ទាល់ខ្លួន។
រឿងដ៏សំខាន់មួយទៀតធ្វើឱ្យអតីតអ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ខាងលើចាប់អារម្មណ៍ខ្លាំងគឺ តម្លៃខ្លួនតារាចម្រៀង ព្រាប សុវត្ថិ នៅតែខ្ពស់ជាងតារាដទៃដាច់ ទោះជាបច្ចុប្បន្នមិនសូវមានអ្នកនិពន្ធណា និពន្ធបទចម្រៀងឱ្យល្បីដូចមុនក៏ដោយ។
ព្រាប សុវត្ថិ ឈរជាកំពូលតារាចម្រៀងជាង ១៥ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៩មក។ បទចម្រៀងចាស់ៗពីកំពូលតារាចម្រៀងរូបនេះនៅតែដិតជាប់ក្នុងអារម្មណ៍មហាជនខ្មែរ ទាំងចាស់ ទាំងក្មេង។ បច្ចុប្បន្នតារាចម្រៀងល្បីឈ្មោះរូបនេះ ហាក់ធ្លាក់ចុះបន្តិច ព្រោះបទចម្រៀងចេញលក់លើទីផ្សារមិនសូវផ្ទុះខ្លាំងដូចមុន៕
ป้ายกำกับ:
Star News
ป้ายกำกับ:
Khmer news
បើតាមការឲ្យដឹងពី លោក ឡោ កុសល អ្នកដឹកនាំក្នុងការថតនេះ បទចម្រៀងទាំង ៨០ បទ នេះ នឹងត្រូវចែកចេញជា ៤ វ៉ុល ដែលសុទ្ធសឹងតែជាបទតម្រូវរដូវចូលឆ្នាំប្រពៃណីខ្មែរ មានដូចជា រាំវង់ រាំក្បាច់ សាន់វ៉ាន់ ឡាំលាវ កន្ទ្រឹម ជាដើម។ ផលិតកម្មបុប្ផា បានប្រើពេលតែ ១ ថ្ងៃ ប៉ុណ្ណោះ ក្នុងការថតបទចម្រៀងទាំងអស់នេះ ដែលចាប់ផ្ដើមតាំងតែពីម៉ោង ៨ ព្រឹក រហូត ដល់ម៉ោង ៤ ទាបភ្លឺ ក្នុងទីអារាមមួយ នៅសង្កាត់ ស្ទឹងមានជ័យ។
ការថតបទចម្រៀងច្រើនប្រើពេលតែ១ថ្ងៃ មិនមែនជារឿងថ្មីឡើយ ជារៀងរាល់ឆ្នាំផលិតកម្មបុប្ផា ក៏ដូចជា ផលិតកម្មក្នុងស្រុកមួយចំនួនទៀត ក៏ធ្វើរបៀបនេះដូចគ្នា។ លោក ឡោ កុសល បានលើកឡើងថា តារាសម្ដែង ក៏ដូចជា តារាចម្រៀងមិនសូវមានពេលគ្រប់គ្រាន់ឲ្យឡើយ ទម្រាំណាត់បានមកថត ក្រុមការងាររបស់លោកបានប្រើពេលជាង ១ ខែ ដើម្បីអញ្ជើញមកចូលរួម។
លោក កុសល បានឲ្យដឹងទៀតថា ទាំងតារាចម្រៀងក៏ដូចជាតារាសម្ដែងរាំអមឆាក មានរហូតដល់ទៅជិត ១០០ នាក់ ត្រូវបានផលិតកម្មរបស់លោកអញ្ជើញមក។
ផលិតកម្មបុប្ផា ជាផលិតកម្មមួយ ត្រូវបានគេស្គាល់ថា ជាផលិតកម្មខ្មែរនៅក្រៅប្រទេស ដែលមាន កញ្ញា ឡោ បុប្ផា ជាចាងហ្វាង ។ កន្លងមកមានផលិតកម្មខ្មែរក្នុងស្រុក និង ក្រៅស្រុកច្រើនណាស់បង្កើតឡើង ប៉ុន្តែក្រោយមកក៏បិទទ្វារទៅវិញ ដោយសារតែការផលិតគ្មានគុណភាព និង មានការលូចចម្លងច្រើន។
លោក បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យផលិតកម្មមួយបិតទ្វាក៏ព្រោះតែបទចម្រៀងដែលផលិតហើយ ត្រូវបានជនខិលខូចចម្លងយកទៅលក់បន្ត ហើយដាក់លក់ ក្នុងតម្លៃថោក។ អ្នកដឹងនាំសម្ដែងរូបនេះបានលើកឡើងថា កុំថាឡើយនៅក្នុងស្រុក សូម្បីតែនៅអាមេរិកក៏ មានCD Copy ដែរ ដោយជនខិលខូចទាំងនោះ យកទៅលក់តាមផ្ទះបងប្អូនខ្មែរតែម្ដង ដោយគេលក់តែ១បន្ទះ គឺពី១-២ ដុល្លារ ប៉ុណ្ណោះ ខណៈដែល CD Original មានតម្លៃដល់ទៅ ៥ ដុល្លារក្នុងមួយបន្ទះ។ ជាមួយគ្នានោះដែរ YouTube ក៏ជាចំណុចដែលនាំឲ្យផលិតកម្មក្ស័យធនដែរ ព្រោះអ្នកទិញបានយកទៅចម្លងចូល ដូចនេះអតិថិជនដែលធ្លាប់ទិញ លែងទិញ បែរជាចាំមើល តាម YouTubeទៅវិញ។
ទោះបែបនេះក្ដី ដើម្បីសិល្បៈ ទំនៀមទម្លាប់ប្រពៃណីខ្មែរ ផលិតកម្មបុប្ផា នៅតែមានឆន្ទៈ បន្តការងាររបស់ខ្លួន រហូតដល់ដំណាក់កាលចុងក្រោយ។ ក្នុងនោះដែរ លោកសូមសំណូមពរ អតិជនទាំងអស់ មេត្តាជួយ ទិញ CD Original របស់ផលិតកម្មបុប្ផា ដើម្បីឲ្យផលិតកម្មចាស់វស្សាមួយនេះ អាចឈរជើងបម្រើអារម្មណ៍ទស្សនិកជនបន្តទៀត ៕
សូមទស្សនារូបភាព តារាប្រុស-ស្រី ចាស់ និង ថ្មី ដែលបានចូលរួមថត MV ឲ្យផលិតកម្ម បុប្ផា កាលពីម្សិលមិញនេះ។
ป้ายกำกับ:
Khmer news
អ្នកស្រី សោម រចនា ម្ដាយ កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី បានប្រាប់ Sabay ថា សាច់ញាតិបានស្ដីបន្ទោសអ្នកស្រីក៏ដូចជាកូនអ្នកស្រីជាខ្លាំង បន្ទាប់ពីបានឃើញសារព័ត៌មានចេញផ្សាយពីកូនអ្នកស្រី ដោយសាច់ញាតិបានចោទថា អ្នកស្រីបានស៊ុមគ្រលុំជាមួយកូន មិនចេះប្រដៅ និង បានធ្វើឲ្យខូចពូជខូចអំបូរអស់ ត្បិតអីស្ដាប់សម្ដីអូនម៉ី និយាយប្រៀបដូចជាចង់ហុចខ្លួនប្រាណឲ្យគេតែម្ដង ដើម្បីដោះដូរអ្វីមួយ។
ភ្លាមៗទាំង Facebook ក៏ដូចជា តាមទូរសព្ទ ត្រូវមិត្តភ័ក្ដិក៏ដូចសាច់ញាតិ call និង Chat មកជាច្រើនស្ទើរមិនមានពេលឆ្លើយតប អ្នកខ្លះសរសើរ អ្នកខ្លះស្ដីបន្ទោស។ តាមសម្ដីរបស់អ្នកស្រី សោម រចនា ចាប់តាំងពីពេលនោះមក អូនម៉ី មានការអៀនខ្មាសខ្លាំងណាស់ ព្រោះនាងទ្រាំមិនបានទៅនឹងការតិះដៀលពីមហាជន ហើយអ្នកស្រីបានព្យាយាមលើកទឹកចិត្តកូនអ្នកស្រី កុំឲ្យគិតច្រើនពេក។
ម្ដាយអូនម៉ីបានលើកឡើងថា អ្នកស្រីស្គាល់ច្បាស់ណាស់ពីប្រពៃណីខ្មែរ ហើយអ្នកស្រីក៏មិនបណ្ដោយឲ្យកូនស្រីដើរលើសគន្លងនោះទេ រាល់ការចេញទៅណាមកណាអ្នកស្រីទៅតាមជានិច្ចមិនបណ្ដោយឲ្យកូនទៅតែម្នាក់ឯងឡើយ ហើយអូនម៉ីមុនធ្វើអ្វីមួយតែងតែសុំការអនុញ្ញាតពីម្ដាយជានិច្ច។
អ្នកស្រីបានបន្តថា ធម្មតាទេរឿងសិល្បៈបញ្ចេញភាពសិចស៊ីតិចតួចវាមិនទៅបញ្ហាចោទធំដុំអ្វីឡើយ។ ម្យ៉ាងកូនអ្នកស្រីនៅក្មេង ការនិយាយស្ដីមិនដឹងគ្រប់ជ្រុងជ្រោយ ដូចនេះ សូមឲ្យសាច់ញាតិក៏ដូចជាទស្សនិកជនមេត្តាយោគយល់ផង។
ទោះបីជាមានចំណុចវិជ្ជមានរិះគន់លើភាពសិចស៊ីបែបនេះ ប៉ុន្តែទន្ទឹមនឹងនោះ ទីផ្សារសិល្បៈរបស់អូនម៉ី បែរជាកាន់តែឡើងខ្លះទៅវិញ ព្រោះតាមការឲ្យដឹងពី អ្នកស្រី សោម រចនា មួយរយៈចុងក្រោយនេះ មានអ្នកដឹកនាំរឿង ខារ៉ាអូខេ និង ស្ប៉តពាណិជ្ជកម្ម ជាច្រើនបានទាក់ទងថត ប៉ុន្តែ អ្នកស្រីមិនទាន់ទទួល ព្រោះបច្ចុប្បន្ន អូនម៉ី កំពុងតែជាប់កុងត្រាថត រឿងរហូតដល់ទៅ ៥ រឿង ក្នុងដៃឯណោះ ក្នុងនោះ មាន រឿង ខ្មោចទឹក មរណៈបេះដូង វិថីនារី និង រឿង ២ ទៀត ដែលអ្នកស្រីមិនចាំឈ្មោះ។
ម្ដាយអូនម៉ីបញ្ជាក់ជាថ្មីថា កូនអ្នកស្រីសិចស៊ី និងចង់ល្បីដូចតារារៀមច្បងក៏ពិតមែន ប៉ុន្តែរឿងដោះដូរខ្លួនប្រាណដើម្បីអ្វីមួយ គឺមិនអាចទៅរួចឡើយ ព្រោះក្រុមគ្រួសារអ្នកស្រីមានពូជអំបូរត្រឹមត្រូវខ្លាំងណាស់ មិនធ្វើរឿងថោកទាបនោះឡើយ៕
ป้ายกำกับ:
Star News
តារាចម្រៀងអាមេរិក Katy Perry បានបង្ហាញឈុតសម្ដែងយ៉ាងពិសេស ក្នុងកម្មវិធីបើកការប្រកួតបាល់ឱប Pepsi Super Bowl Halftime ឆ្នាំ២០១៥ ដែលបានរៀបចំឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ នៅទីក្រុង Glendale រដ្ឋ Arizona សហរដ្ឋអាមេរិក។
តារាចម្រៀងវ័យ៣០ឆ្នាំរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនលើខ្លាយន្តដ៏ធំមួយ រួមជាមួយឈុតសំលៀកបំពាក់ប្លែកៗជាច្រើនឈុត។ ក្នុងរយៈពេល ១២នាទីពេញ Katy Perry បានសម្ដែងបទចម្រៀងជាច្រើនបទ ដូចជា “Roar” , “Dark Horse”, និងបទ “I Kissed a Girl”។ លើសពីនេះ Katy បានច្រៀងជាមួយតារាចម្រៀង Lenny Kravitz សម្រាប់បទ “Teenage Dream” , “California Gurls” , “Get Your Freak On” និងបទ “Lose Control” ជាមួយ Missy Elliott និងបទចុងក្រោយគឺបទ “Firework”។
ป้ายกำกับ:
Khmer news
រាជធានីភ្នំពេញ៖ តារាចម្រៀង និងសម្តែង ដែលចូលចិត្តសម្ញែងភាពសិចស៊ី នាងប៊ុន ផៃលីន បានផ្ទុះជម្លោះជាមួយបុរសម្នាក់បែកផ្សែងរហូតកាត់ផ្តាច់ចំណងមិត្តភាព បន្ទាប់ពីមានការយល់ច្រឡំមួយកើតឡើងថា បុរសម្នាក់នោះជាប្រុសស្នេហ៍របស់នាង ដែលមានឋានន្តរសក្តិផ្កាយ៣ ហើយធ្វើឱ្យរញ្ជួយចិត្តប្រុសស្នេហ៍នៅអូស្ត្រាលលី ។
ប៊ុន ផៃលីន បានឡើងកម្តៅរាប់រយអង្សាចំពោះការចុះផ្សាយដោយសារព័ត៌មានមួយចំនួនថា បុរសម្នាក់នោះជាគូស្នេហ៍របស់នាង។ ការផ្សាយនោះបាននាំឱ្យនាងប្រកែកតឹងសរសៃកដាក់គ្នា និងបានកាត់ផ្តាច់មិត្តភាពរវាងនាង និងបុរសម្នាក់នោះថែមទៀតផង ។
ប៊ុន ផៃលីន បានកើតទុក្ខមិនសុខចិត្តចំពោះបញ្ហានោះបន្ទាប់ពីសារព័ត៌មាននៅក្នុងស្រុកចុះផ្សាយពីចំណងស្នេហ៍រវាងនាង ជាមួយបុរសប្លែកមុខម្នាក់ដែលបានអះអាងថា មានឋានន្តរសក្តិផ្កាយបី ដោយឃើញអ្នកទាំងពីរបណ្តើរគ្នាយ៉ាងត្រសងចូលរួមខួបកំណើតតារាសម្តែងនាងសេង សូណា កាលពីពេល ថ្មីៗនេះ។ បុរសម្នាក់នោះមានវ័យប្រមាណជាង៤០ឆ្នាំ បណ្តើរគ្នាជាមួយប៊ុន ផៃលីន ដោយមិនខ្វល់ពីភ្នែកមហាជន ខណៈពេលដែលនាងត្រូវគេដឹងថាកំពុងតែមានចំណងស្នេហ៍ជាមួយបុរសម្នាក់នៅអូស្ត្រាលីផងដែរនោះ ។
បន្ទាប់ពីការចុះផ្សាយពីចំណងស្នេហ៍ជាមួយបុរសម្នាក់នោះរួចមក ប៊ុន ផៃលីន ក្តៅចុងច្រមុះចំពោះព័ត៌មាននោះ ដោយនាងចាត់ទុកថាជាព័ត៌មានមួយធ្វើឲ្យនាងកើតជម្លោះយ៉ាងខ្លាំងជាមួយបុរសរូបនោះ ព្រមទាំងបានកាត់ផ្តាច់ចំណងមិត្តភាពជាមួយនឹងគ្នាថែមទៀតផង។
ប៊ុន ផៃលីន អះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីថ្ងៃទី២៦ មករា ២០១៥ថា ការចុះផ្សាយនោះផ្ទុយគ្នាទាំងស្រុងពីការសម្ភាសន៍ជាមួយនាង ដោយសារនាងបានបញ្ជាក់ច្បាស់ហើយថាបុរសម្នាក់នោះមិនមែនជាប្រុសស្នេហ៍របស់នាងឡើយ ពោលគឺគ្រាន់តែជាអ្នករាប់អានគ្នាធម្មតាប៉ុណ្ណោះ ហើយបានរួមដំណើរជាមួយគ្នាចូលរួមកម្មវិធី ។ អ្វីដែលធ្វើនាងកាន់តែហួសចិត្តខ្លាំងថែមទៀតនោះ គេសរសេរថា បុរសម្នាក់នោះមានឋានន្តរសក្តិថ្នាក់ផ្កាយ ប៉ុន្តែធាតុពិតគ្រាន់តែជាអ្នករកស៊ីធម្មតាប៉ុណ្ណោះ ។ ចំណុចនេះហើយដែលបណ្តាលឲ្យនាង និងបុរសនោះយល់ច្រឡំពីគ្នា និងប្រកែកគ្នាតឹងសរសៃក រហូតនាំឲ្យរូបនាង និងគេកាត់ផ្តាច់ការរាប់អានគ្នា ហើយស្ទើរតែក្លាយជាសត្រូវទៅវិញ ។
ប៊ុន ផៃលីន បន្ថែមថា ការចុះផ្សាយនោះមិនត្រឹមតែធ្វើឲ្យបុរសម្នាក់នោះខឹងតែម្នាក់ឯងឡើយ ប៉ុន្តែសម្រាប់បុរសនៅអូស្ត្រាលីក៏អាក់អន់ស្រពន់ចិត្ត និងបានស្តីបន្ទោសរូបនាងយ៉ាងចាស់ដៃ ។
ប៊ុន ផៃលីន បានសំណូមពរដល់ទស្សនិកជនកុំឲ្យមានការយល់ច្រឡំចំពោះបញ្ហាមួយនេះ ព្រោះនាង និងបុរសម្នាក់នោះមិនមានអ្វីលើសពីការរាប់អានគ្នាឡើយ ទើបតែរាប់អានរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះមិនអាចកើតចេញជាស្នេហាបានយ៉ាងរហ័សដូចការលើកឡើងឡើយ ។
ប៊ុន ផៃលីន បញ្ជាក់ថា ឆ្លងកាត់រឿងហេតុជាច្រើនបន្តបន្ទាប់នេះ នាងសូមប្រកាសមិនបើកកកាយពីរឿងស្នេហាទៀតឡើយ ហើយក្នុងខណៈពេលនេះនាងក៏មិនចង់មានស្នេហាទៀតដែរ ដើម្បីទុកពេលវេលាប្រកបអាជីពសិល្បៈឱ្យបានយូរទៅមុខទៀត
ប្រភពពី៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Star News
រាជធានីភ្នំពេញ ៖ ជារៀងរាល់ថ្ងៃសៅរ៍ ក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ស្ថានីយទូរទស្សន៍CTN តែងតែឃើញវត្តមានក្រុមកំប្លែងរបស់នាយពែរមីសម្តែងដើម្បីបង្កើតភាពសប្បាយរីករាយដល់ទស្សនិកជន ។ លោកពែរមីគឺជាតារាកំប្លែងមួយដួងដ៏មានប្រជាប្រិយភាព ដែលជាកូនកសិកររកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ប៉ុន្តែដោយសារតែលោកមានទេពកោសល្យក្នុងការសម្តែង ម៉្លេះហើយទើបធ្វើឱ្យរូបលោក និងគ្រួសារមានជីវភាពធូរធារ ហើយជាពិសេសនោះលោកកំពុងទទួលបានការគាំទ្រយ៉ាងច្រើននៅក្នុងពិភពសិល្បៈ ។
លោកចែម ចាន់ដារ៉ា ហៅនាយពែរមី ប្រាប់កោះសន្តិភាពឱ្យដឹងថា លោកជាកូនច្បងក្នុងចំណោមបងប្អូន៧នាក់(ប្រុស៥ស្រី ២)មានឪពុកឈ្មោះងួន សារឹម ជាកសិករ ម្តាយឈ្មោះស៊ឹម សីម៉ាន ជាកសិករ ។ ដោយសារតែជីវភាពក្រលំបាកពេក នាយសម្រេចចិត្តបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ នៅអនុវិទ្យាល័យជីភូ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយងាកមកបម្រើខាងព្រះពុទ្ធសាសនា បួសជាព្រះសង្ឃនៅវត្តសុវណ្ណរង្សី នៅស្រុកកំណើតរបស់ខ្លួន ។ បន្ទាប់ពីបួសបាន៣វស្សា លោកបានសឹកមកធ្វើការងាររោងចក្របាន១ឆ្នាំ ក៏ទៅធ្វើជាទាហាន នៅកងពលតូចអន្តរាគមន៍លេខ១ ឈរជើងនៅតំបន់លង្វែក ខេត្តកំពង់ឆ្នាំង ។ រយៈពេល២ឆ្នាំក្រោយ លោកឈប់ធ្វើជាទាហានមកធ្វើជាកម្មករសំណង់វិញ ។ ក្នុង១ថ្ងៃលោកទទួលបានប្រាក់កម្រៃតិចតួចបំផុត គឺបានតែ៦.០០០រៀលប៉ុណ្ណោះ ហើយមិនហ៊ានចាយវាយផ្តេសផ្តាសទេ ដោយនៅក្នុង១ថ្ងៃលោកចំណាយតែ២.០០០រៀល ដើម្បីទិញម្ហូបចំនួន២ពេល ហើយចំពោះប្រាក់ដែលនៅសល់លោកសន្សំទុកផ្ញើទៅឱ្យឪពុកម្តាយនៅឯស្រុក ។
នាយពែរមីឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០០៧ លោកបានជួបជាមួយភរិយារបស់លោកគឺនៅក្នុងពេលដែលលោកកំពុងធ្វើសំណង់ ។ កន្លែងធ្វើការនៅជិតកន្លែងស្នាក់នៅរបស់ភរិយាលោកធ្វើឱ្យលោកលួចស្រលាញ់នាង ហើយចែចូវរូបនាងតែម្តង។ ដោយសារតែចិត្តស្រលាញ់ខ្លាំងពេកលោកបានឱ្យឪពុកម្តាយចូលស្តីដណ្តឹងនាង ហើយគ្រួសារខាងស្រីបង្គាប់ថ្លៃទឹកដោះចំនួន៥០០ដុល្លារ ។ ព្រោះតែជីវភាពក្រីក្រលោកមានតែប្រាក់ចំនួន២៥០ដុល្លារ ក៏ខ្ចីមិត្តភក្តិចំនួន៥០ដុល្លារបន្ថែមទៀតទៅប្រគល់ឱ្យគ្រួសារខាងស្រី ដោយលោកជំពាក់ខាងស្រីចំនួន២០០ដុល្លារសិន ពេលរៀបការហើយលោកសងវិញ ។ លោកមិននឹកស្មានថាមង្គលការរបស់លោកអាចកើតឡើងបានទេ ដោយសារតែជីវភាពរបស់លោក ហើយគ្រួសារខាងភរិយារបស់លោកក៏មិនមែនជាគ្រួសារធូរធារដែរ តែទីបំផុតមង្គលការដ៏តូចតាចនេះក៏បានចប់ទៅយ៉ាងរលូនដោយមានការអញ្ជើញភ្ញៀវត្រឹមតែ៥តុប៉ុណ្ណោះ ។ បន្ទាប់ពីចាប់ដៃគ្នាជាប្តី-ប្រពន្ធហើយលោកនិងភរិយាបានត្រឡប់ទៅធ្វើការដូចកាលពីមុន ដោយភរិយារបស់លោកធ្វើជាកម្មការិនីរោងចក្រ ឯលោកធ្វើជាកម្មករសំណង់ ។
នៅក្នុងឆ្នាំ២០០៩ ដោយលោកពែរមីស្រលាញ់ខាងផ្នែកសិល្បៈ និងមាននិស្ស័យខាងសិល្បៈតាំងពីតូចមកម៉្លេះក៏ដាក់ពាក្យប្រឡងធ្វើជាតារាកំប្លែងនៅស្ថានីយទូរទស្សន៍ CTN ពេលជ្រើសរើសតារាកំប្លែង តាមរយៈកម្មវិធី«មហាកំប្លែង»។ នៅក្នុងការប្រឡងនេះនាយពែរមីបានឆ្លងកាត់ការជម្រុះចំនួន៥វគ្គ និងបានជោគជ័យ ហើយក៏បានក្លាយជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍CTN រហូតមកដល់សព្វថ្ងៃនេះ ។លោកឱ្យដឹងថា ជីវិតសិល្បៈគឺលោកបានចាប់ផ្តើមពីថ្ងៃទី១ មករា ឆ្នាំ២០១០ ហើយអាជីពជាកម្មករសំណង់ក៏បានបញ្ចប់នៅថ្ងៃនោះផងដែរ ។ ចំពោះក្រុមរបស់លោកសព្វថ្ងៃនេះស្ថិតក្រោមការដឹកនាំរបស់លោកតាវិចទ័រ ។ រឿងដែលលោកបានទទួលភាពល្បីល្បាញ ហើយមានគេទទួលស្គាល់នោះគឺរឿងថាំង ចេងចម្លងធម៌ ប៉ុន្តែរឿងនេះមិនមែនជារឿងដំបូងទេ មុនរឿងនេះលោកបានសម្តែងចំនួន៤រឿងមកហើយ ប៉ុន្តែមិនបានទទួលភាពល្បីល្បាញទេ ។
ក្រៅពីសម្តែងកំប្លែង ឆ្លៀតពេលខ្លះលោកនិពន្ធបទចម្រៀងប្លែកៗសម្រាប់សាច់រឿងកំប្លែង ដូចជាបទអង្វរម៉ែក្មេក អ្នកលក់ធ្យូង និងបទជាច្រើនទៀត ដែលបទនីមួយៗលោកបានទទួលការគាំទ្រច្រើន ។ តាមពិតលោកចេះតែនិពន្ធលេងៗប៉ុណ្ណោះ ដើម្បីបង្កើនការសប្បាយរីករាយ ហើយលោកត្រៀមបង្កើតបទជាច្រើនទៀត ប៉ុន្តែពេលនេះមិនមានពេលវេលាទេ ដោយសារលោកចូលភាគហ៊ុនបើកសម្អាងការជាមួយមិត្តភក្តិ និងទៅច្រៀងកាត់សក់ផងដែរ ។ យើងសង្កេតឃើញថាក្រៅពីនេះ លោកត្រូវផលិតកម្មមួយចំនួនទាក់ទងឱ្យទៅថតជាខារ៉ាអូខេ និងថតស្ប៉តពាណិជ្ជកម្មផងដែរ ។
តារាកំប្លែងរូបនេះបានបន្ថែមទៀតថា «កាលពីមុនខ្ញុំរកតែអង្ករច្រកឆ្នាំងសឹងតែមិនបាន តែពេលនេះដោយសារតែមានបងប្អូនលោកអាណិតអាសូររូបខ្ញុំ ហើយបានអញ្ជើញរូបខ្ញុំឱ្យទៅសម្តែង ដូច្នេះហើយទើបខ្ញុំអាចមានប្រាក់កាសដែលអាចធ្វើឱ្យជីវភាពគ្រួសារធូរធារ ជាងមុនអាចចិញ្ចឹមកូនប្រពន្ធ និងជួយបងប្អូន ឪពុកម្តាយទៀតផង» ។
បច្ចុប្បន្ននេះលោកពែរមី មានកូនចំនួន២នាក់ ស្រីអាយុ២ខួប និងកូនប្រុសអាយុ៣ខែ ។ នាយបានកើតនៅថ្ងៃទី១ កក្កដា ឆ្នាំ១៩៨១ នៅភូមិពពែត ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ៕
ប្រភពពី៖ ព្រះអាទិត្យ
ป้ายกำกับ:
Khmer news
ខេត្ដព្រះសីហនុ ៖ នេះគឺជាលើកទី២ហើយ ដែលលោកគ្រូ និងអ្នកគ្រូពេទ្យជាបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ បានបាចខិត្តប័ណ្ណបកអាក្រាតលោកសេង ណុង ប្រធានមន្ទីរពេទ្យ បន្ទាប់ពាក្យបណ្តឹងរបស់ពួកគាត់ហាក់ពុំមានចំណាត់ការពីថ្នាក់ដឹកនាំ។
ខិត្តប័ណ្ណទាំងនេះ ត្រូវបានគេប្រទះឃើញនៅតាមដើមឈើ តូបលក់ទំនិញ និងហាងកាហ្វេនានា នាព្រឹកថ្ងៃទី២៦ មករា ២០១៥ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពេញក្នុងខេត្ដព្រះសីហនុ ស្របពេលដែលគេដឹងថា ស្ថាប័ននីតិបញ្ញតិ (គណៈកម្មការទី១០ នៃរដ្ឋសភា) បានចុះទៅដល់ខេត្ដព្រះសីហនុ នៅល្ងាចថ្ងៃទី២៦ មករា ២០១៥ ដែលតាមប្រភពបង្ហើបថា គណៈកម្មការមួយនេះ អាចនឹងចុះទៅពិនិត្យរឿងមិនប្រក្រតីមួយចំនួននៅខេត្ដព្រះសីហនុ ជាពិសេសសាលាខេត្ត ។ ដោយនៅក្នុងខិត្តប័ណ្ណរបស់បុគ្គលិកនៃមន្ទីរពេទ្យមួយនេះ ក៏បានអំពាវនាវដល់គណៈកម្មការទី១០ នៃរដ្ឋសភាជួយរក ដំណោះស្រាយចំពោះករណីដែលលោកសេង ណុង ប្រធានមន្ទីរពេទ្យបានប្រព្រឹត្ដអំពើពុករលួយ និងបក្ខពួកនិយមផងដែរ។ ខ្លឹមសារបានលើកឡើងថា «យើងខ្ញុំជាវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុប្បដ្ឋាកយិកានៃមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ កើតទុក្ខមិនសុខចិត្ដនឹងភាពអយុត្ដិធម៌ ដោយសាររងនូវអំពើពុករលួយបក្ខពួកនិយម និងគ្មានតម្លាភាពដែលជាមូលហេតុធ្វើឱ្យពួកយើងខ្ញុំធ្វើពាក្យប្ដឹងទៅសាលាខេត្ដ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងសុខាភិបាលនូវកំហុសឆ្គងដែលលោកសេង ណុង បានប្រព្រឹត្ដ»។ នៅក្នុងលិខិតដដែលបានលើកឡើងទៀតថា «ទី១-អំពើពុករលួយ-បើកកង់ទីន និងកន្លែងផ្ញើកង់ ម៉ូតូក្នុងមន្ទីរពេទ្យ ដោយពុំមានការដេញថ្លៃដែលជាមូលហេតុធ្វើឱ្យបាត់បង់ចំណូលហិរញ្ញប្បទានសម្រាប់មន្ទីរពេទ្យ និងថវិកាជាតិដែលសេវានេះ កាលពីលោកប្រធានមន្ទីរពេទ្យមុនលោកវេជ្ជបណ្ឌិត ចាន់ វិបុល រកបានចំណូលពីសេវានេះ ២.០០០.០០០រៀលក្នុងមួយខែ។ បច្ចុប្បន្ននេះ លោកសេង ណុង គ្រប់គ្រងមន្ទីរពេទ្យបានចំនួន២៨ខែមកហើយ តែចំណូលពីសេវានេះត្រូវបានបាត់បង់ទាំងស្រុង ។ កាប់ដើមឈើធំៗក្នុងបរិវេណមន្ទីរពេទ្យចំនួន១៣ដើម ដែលមានអាយុមិនតិចជាង៥០ឆ្នាំ ហើយដើមឈើនីមួយៗមានអង្កត់ផ្ចិតពី១.២ម៉ែត្រ ទៅ២ម៉ែត្រយកទៅធ្វើជាសម្បត្ដិផ្ទាល់ខ្លួន និងបក្ខពួកផ្ទាល់ខ្លួនមួយចំនួនតូច។ ចំណាយថវិការហិរញ្ញប្បទានច្រើនហួសហេតុទៅលើការផ្គត់ផ្គង់ម្ហូបអាហារ សម្រាប់បុគ្គលិកយាមប្រចាំការដោយគ្មានការដេញថ្លៃ ហើយគុណភាពអាហារទៀតសោតមិនសម្យនឹងតម្លៃ។ ចំណុចទី២-បក្ខពួកនិយម និងគ្មានតម្លាភាព (បុគ្គលិកមួយចំនួនដែលជាបក្សរបស់លោកសេង ណុង អាចបំរើការងារ ឬឈរឈ្មោះបានពី២ទៅ៣កន្លែងក្នុងពេលតែមួយ ដូចជាតាមរោងចក្រ សហគ្រាសនានា) -អ្នកផ្គត់ផ្គង់ម្ហូបអាហារសម្រាប់បុគ្គលិកយាមប្រចាំការឱសថ និងសម្ភារបរិក្ខារពេទ្យជាមនុស្សតែម្នាក់ដែលជាបក្ខពួករបស់ខ្លួន ។ ចាត់តាំងបុគ្គលិកទៅរៀបបន្ថែម ឬទៅសិក្ខាសាលាមិនត្រឹមត្រូវទៅតាមជំនាញបច្ចេកទេស និងដោយអត្ដនោម័តិ ។ អនុញ្ញាតច្បាប់ឈប់សម្រាកឱ្យបក្ខពួករបស់ខ្លួនមានរយៈពេលយូរ (លើសពី១ខែ) ជាលទ្ធផលក្រោយពីមានការចុះស្រាវជ្រាវ និងអង្កេតតិចតួចពីសំណាក់សាលាខេត្ដ និងក្រសួងសុខាភិបាលមក គឺគ្មានដំណោះស្រាយអ្វីទាំងអស់ ដើម្បីផ្ដល់នូវភាពយុត្ដិធម៌សម្រាប់ពួកបុគ្គលិក ផ្ទុយទៅវិញបែរជាលេចចេញនូវសកម្មភាពក្រអើតក្រទមក្នុងការបន្ដអំពើពុករលួយដោយគ្មានការខ្លាចរអាល និងកាយវិការហិង្សាមួយចំនួនបង្កឱ្យមានការភ័យខ្លាចដល់ក្រុមគ្រូពេទ្យខ្ញុំពីសំណាក់ប្រធានមន្ទីរពេទ្យ មន្ទីរសុខាភិបាល សាលាខេត្ដ និងក្រសួងសុខាភិបាល» ។
ពាក់ព័ន្ធករណីប្រព្រឹត្តិអំពើពុករលួយ និងបក្សពួកនិយមនេះដែរ បើយោងតាមអ្នកច្បាប់មួយចំនួនបានអះអាងថា លោកសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកចំការចេក បានប្រព្រឹត្តិអំពើពុករលួយ និងបក្ខពួកនិយមពិតមែននោះ លោកសេង ណុង ពិតជាមិនអាចគេចផុតពីសំណាញ់ច្បាប់នោះទេ បើទោះបីជាលោកសេង ណុង មានមន្ត្រីជាន់ខ្ពស់នៅពីក្រោយខ្នងយ៉ាងណាក្តី ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈកម្មាធិការទី១០ នៃរដ្ឋសភា និងមិនអត់អោនជាដាច់ខាត ព្រោះអាណត្តិថ្មីនេះ គឺជាអាណត្តិវះកាត់សាច់ស្អុយចេញមិនទុករាលដាលតទៅទៀតនោះទេ។
ជុំវិញបញ្ហាខាងលើនេះ លោកសេង ណុង ពុំធ្វើការបកស្រាយទៅលើខ្លឹមសារនៃលិខិតរិះគន់នោះទេ នៅពេលជួបសម្ភាសន៍ផ្ទាល់ដោយទង្វើនេះត្រូវគេគិតថា លោក សេង ណុង ហាក់ពុំមានការទទួលត្រូវ ឬលោកសេង ណុងអាង អ្នកធំណាម្នាក់នៅពីក្រោយទើបលោកពុំខ្វល់អំពីការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅ ៕

ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំយើងសង្កេតឃើញថា ប្រាក់រៀលខ្មែរតែងតែប្រែប្រួលនៅចុងឆ្នាំចាស់ និងដើមឆ្នាំថ្មី មានន័យថា ប្រាក់រៀលខ្មែរហាក់មានតម្លៃបើធៀបនឹងប្រាក់ដុល្លារ តែសម្រាប់ឆ្នាំ២០១៥ រហូតមកដល់ចុងខែមករានេះ តម្លៃប្រាក់រៀលដូចជានៅថេរដដែល គិតតាំងពីត្រីមាសទី២នៃឆ្នាំ២០១៤មក ។ បច្ចុប្បន្នប្រាក់រៀលខ្មែរស្ថិតនៅរង្វង់លើ៤.០០០រៀលតិចតួចក្នុង១ដុល្លារដែលកាលពីឆ្នាំ២០១៤ ឬ២០១៣ រូបិយប័ណ្ណយើងមានតម្លៃគួរសម គឺស្ថិតក្រោម៤.០០០រៀលក្នុង១ដុល្លារ ។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុមួយចំនួនបានបញ្ជាក់ស្រដៀងគ្នាថា ប្រាក់រៀលខ្មែរតែងតែប្រែប្រួលធៀបនឹងដុល្លារ នៅរៀងរាល់ចុងឆ្នាំ និងដើមឆ្នាំ គឺក្នុងអំឡុងត្រីមាសទី៤ចុងឆ្នាំ និងត្រីមាសទី១ដើមឆ្នាំថ្មី ។ ការប្រែប្រួលតម្លៃនេះ ដោយសារតែតម្រូវការប្រាក់រៀលកើនឡើង ជាក់ស្ដែងនៅរៀងរាល់ចុងឆ្នាំ និងដើមឆ្នាំក្រុមហ៊ុនស្ថាប័ននានា ត្រូវបង់ពន្ធជូនរដ្ឋក៏ដូចជាត្រូវការប្រាក់រៀលទិញកសិផលពីប្រជាពលរដ្ឋ ហើយការបង់ពន្ធ ឬទិញផលិតផលទាំងនោះ ភាគច្រើនគិតជាប្រាក់រៀល ដូច្នេះពាណិជ្ជករ ឬអាជីវករត្រូវយកប្រាក់ដុល្លារទៅទិញប្រាក់រៀល ដើម្បីប្រើប្រាស់ ។
លោក ជាម ទាង អនុប្រធានប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិរតនាភិបាលនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា រយៈពេលជាយូរមកហើយដែលប្រាក់រៀលខ្មែរយើងនៅរក្សាស្ថិរភាពបានល្អ និងមិនប្រែប្រួលខ្លាំងនោះទេ គឺនៅចន្លោះក្រោមនិងលើ៤.០០០រៀលតិចតួចក្នុង១ដុល្លារ ។ ទោះបីជាកាលពីឆ្នាំមុន តម្លៃប្រាក់រៀលនៅក្រោម៤.០០០រៀលក្នុង១ដុល្លារ និងពេលនេះលើ៤.០០០រៀលក្នុង១ដុល្លារក្តី ក៏វាមិនបង្ហាញពីការប្រែប្រួលគួរឱ្យកត់សម្គាល់ដែរ ។ ប៉ុន្តែបើសិនជាឡើងដល់៤.៣០០រៀល ឬ៤.៥០០រៀលក្នុង១ដុល្លារនោះ មានន័យថា ប្រាក់រៀលយើងអាចនឹងមានបញ្ហាហើយ ។
លោកបណ្ឌិតកង ច័ន្ទដារារដ្ឋ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានមានប្រសាសន៍ដែរថា ជាការពិតនៅរៀងរាល់ចុងឆ្នាំនិងដើមឆ្នាំ តម្លៃប្រាក់រៀលខ្មែរយើងបានកើនឡើងមែន ដោយសារតែតម្រូវការប្រាក់រៀលនៅពេលនោះមានច្រើន ជាក់ស្ដែងនៅឆ្នាំមុនៗនេះ តម្លៃប្រាក់រៀលបានប្រែប្រួលកើនឡើងនៅក្រោម៤.០០០រៀលក្នុង១ដុល្លារអាមេរិក តែសម្រាប់ឆ្នាំ២០១៥នេះ ប្រាក់រៀល នៅតែរក្សាតម្លៃដដែល ដោយមានកត្តាមួយចំនួន ។
លោកបន្តថា បើយើងមើលពីកម្លាំងសេដ្ឋកិច្ចនៅស្រុកយើង វាហាក់ដូចជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។ កាលពីឆ្នាំមុនប្រាក់ដុល្លារ
អាមេរិក មិនសូវជាមានតម្លៃប៉ុន្មានទេ ដែលធ្វើឱ្យកាលណោះប្រាក់រៀលខ្មែរយើងមានតម្លៃបន្តិច តែសម្រាប់ឆ្នាំនេះវិញជាឆ្នាំដែលសេដ្ឋកិច្ចអាមេរិកមានភាពរឹងមាំ និងមានលក្ខណៈយូរអង្វែង មិនមែនរឹងមាំដោយចៃដន្យ ឬរឹងមាំដោយលក្ខណៈមួយអន្លើនោះទេ ដោយអត្រាអ្នកអត់ការងារធ្វើរបស់អាមេរិកក៏ធ្លាក់ចុះ ហើយការមានទំនុកចិត្តលើទីផ្សារហិរញ្ញវត្ថុក៏កើនឡើង ដែលធ្វើឱ្យប្រាក់ដុល្លាររបស់គេមានទម្ងន់ខ្លាំងលើទីផ្សារហិរញ្ញវត្ថុ ។
ទាក់ទងនឹងរូបិយប័ណ្ណនេះដែរ តាមបណ្ដាប្រទេសមួយចំនួនបានរឹតត្បិតពីការចាយវាយរូបិយប័ណ្ណនានា នៅពេលចូលប្រទេសគេ ត្រូវតែប្តូរជារូបិយប័ណ្ណជាតិគេជាមុនសិន ទើបអាចចាយវាយបាន ដែលផ្ទុយគ្នាស្រឡះពីប្រទេសយើង ។ ការរឹតត្បិតបែបនេះ នាំឱ្យរូបិយប័ណ្ណរបស់គេមានតម្លៃ ។
ចំពោះបញ្ហានេះលោកបណ្ឌិតកង ច័ន្ទដារារដ្ឋ បានបញ្ជាក់ថា ប្រទេសដែលរឹតត្បិតការចាយវាយរូបិយប័ណ្ណរបស់ខ្លួនបាននោះ លុះត្រាតែប្រទេសនោះឯងមានសេដ្ឋកិច្ចរឹងមាំ មានន័យថា ជាប្រទេសដែលនាំចេញច្រើនជាងនាំចូល(លើកលែងតែសហរដ្ឋអាមេរិក សេដ្ឋកិច្ចរឹងមាំដែរ តែការនាំចូលច្រើនជាងនាំចេញ) ដូចនេះការចាយវាយរូបិយប័ណ្ណ ប្រជាជនប្រទេសនោះនឹងយល់ច្បាស់ដោយខ្លួនឯង មិនចាំបាច់រដ្ឋាភិបាលបង្ខំនោះទេ ៕