ទំនងជា​ចង់​កាច់​ផ្តួល​តារា​ខ្មែរ​សិច​ស៊ី​មួយ​ចំនួន​ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​លើ​សង្វៀន​សិល្បៈ​ ទើប​តារា​សម្តែង​ និង​ជា​អតីត​កញ្ញាឯក​ Bridgestone​ ឆ្នាំ​២០១២​ ពេជ្រ​ សូ​រី​តា​ បាន​បង្អួត​ដើមទ្រូង​សិច​ស៊ី​យ៉ាង​ព្រហើន​របស់​នាង​មិន​ខ្វល់​នឹង​ការ​រិះគន់​អ្វី​ឡើយ​ ហើយ​បែរជា​នាង​បាន​អះអាង​ថា​ រូបភាព​ Sexy​ គឺជា​ចំណង់​ចំណូលចិត្ត​របស់​នាង​ ។​

​នាង​ ពេជ្រ​ សូ​រី​តា​ មានឈ្មោះ​ដើម​ហៅ​ថា​ ត្រា​ រ៉ា​ឌី​ អាយុ​២៣​ឆ្នាំ​ មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​ជាប់​ជា​កញ្ញាឯក​ Bridgestone​ ឆ្នាំ​២០១២​ បាន​និយាយ​ក្នុង​សម្តី​យ៉ាង​ក្លាហាន​ថា​ រូបភាព​ Sexy​ គឺជា​និស្ស័យ​របស់​នាង​តាំងពី​តូច​មក​ម្ល៉េះ​ ហើយ​នាង​គ្មាន​អារម្មណ៍​ក្រែងរអែង​នឹង​ពាក្យ​និន្ទា​រិះគន់​ពី​មហាជន​ឡើយ​ ។​

​តើ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​របស់​ជាតិ​ និង​ប្រិ​យ​មិត្ត​យល់​ឃើញ​យ៉ាងណា​ដែរ​ចំពោះ​ការ​បញ្ចេញ​ដើមទ្រូង​សិច​ស៊ី​យ៉ាង​ព្រហើន​គួរ​ញាក់សាច់​របស់​តារា​សម្តែង​រូប​នេះ​ ?​ ៕​

 តាម​ការចុះផ្សាយ​របស់​គេហទំព័រ​បរទេស Ifeng.com បាន​លាតត្រដាង​បង្ហាញ​អំពី​តម្លៃ​ខ្លួន​របស់​តារា​ស្រី​ល្បីៗ​ចិន​ដូចខាងក្រោម​៖

១- នាង Maggie Cheung អាយុ​៥០​ឆ្នាំ តារាភាពយន្ត​ហុងកុង ឋិត​នៅ​លំដាប់​កំពូល​គេ ក្នុង​បញ្ជី​ឈ្មោះ​តារា​ស្រី​ល្បីៗ ដោយមាន​តម្លៃ​ខ្លួន​ចំនួន​២០​លាន​យន់ (​លុយ​ចិន​) គឺ​ស្មើនឹង​ជាង​៣​លាន​ដុល្លារ​អាមេរិក សម្រាប់​ការថត​សម្តែង​ខ្សែភាពយន្ត​១​រឿង​។​

២- នាង Zhang Ziyi អាយុ​៣៥​ឆ្នាំ ជា​តារា​សម្តែង​អាច​រកប្រាក់​ចំណូល​បាន​ជាប់​លំដាប់ថ្នាក់​លេខ​២ គឺ​ពី​១២​លាន​យន់ ទៅ​១៥​លាន​យន់ (​លុយ​ចិន​)​។​

៣- នាង Zhao Wei អាយុ​៣៨​ឆ្នាំ ជា​តារា​សម្តែង តារាចម្រៀង POP និង​ជា​អ្នកដឹកនាំ​រឿង និង​នាង Zhou Xun អាយុ​៤០​ឆ្នាំ ជា​តារា​សម្តែង និង​តារាចម្រៀង អាច​រកប្រាក់​ចំណូល​បាន​ជាប់​លំដាប់ថ្នាក់​លេខ​៣ គឺ​ពី​១១​លាន​យន់ ទៅ​១៥​លាន​យន់ (​លុយ​ចិន​) ដែលជា​តម្លៃ​ខ្លួន​សម្រាប់​ការថត​ខ្សែភាពយន្ត​១​រឿង​គត់​៕​

អនុលោម​តាម​មាត្រា​៦​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៤១០/០០៤​ ចុះ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១០​ គឺ​បាន​តម្រូវ​ឲ្យ​បង្កើត​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​សមាសភាព​ចំនួន​១១​រូប​ ដែល​ក្នុង​នោះ​១​រូប​ត្រូវ​ជ្រើសតាំង​ដោយ​ ឬ​ចេញពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សម្រាប់​អាណត្តិ​រយៈពេល​៥​ឆ្នាំ​ ។​

​កន្លង​មក​ ឥស្សរជន​ម្នាក់​ដែល​ជ្រើសតាំង​ចេញពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ឲ្យ​មក​កាន់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ហើយ​ដែល​ត្រូវ​ដល់​ពេល​ផុត​អាណត្តិ​ផង​នោះ​ គឺ​ឯកឧត្តម​ ជីវ​ កេង​ អតីត​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ អតីត​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល​ (​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១០/៤៩៩​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១០)​ ។​

​ក្នុង​នាម​ជា​ចៅក្រម​ម្នាក់​ និង​អតីត​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ឯកឧត្តម​ ជីវ​ កេង​ ដែល​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​រយៈពេល​៥​ឆ្នាំ​មក​ហើយ​នោះ​ គឺ​មិន​បាន​ដាក់​ឲ្យ​ផ្តាច់​ពីមុខ​ងារ​ជា​ចៅក្រម​ទេ​តាំងពី​អតីត​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​រហូត​ដល់​ជា​អនុប្រធាន​តុលាការ​កំពូល​ ជា​ហេតុ​ធ្វើ​ឲ្យ​អំណាច​ឯកឧត្តម​ ជីវ​ កេង​ ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផង​ ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ និង​ជា​ចៅក្រម​សម្រេច​ក្នុង​រឿង​ក្តី​ផង​…​រឹង​មាំ​ចាក់​គ្រឹះ​តែ​ម្តង​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ដំណើរការ​អភិបាលកិច្ច​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​តែងតាំង​ចៅក្រម​ឬ​ព្រះរាជអាជ្ញា​ដែល​ជ្រើសតាំង​ចេញពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ឲ្យ​ទទួល​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​មិន​ដាក់​ឲ្យ​ផ្តាច់​ពីមុខ​ងារ​ជា​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា​នោះ​ មិន​ខុស​ពី​តែងតាំង​មនុស្ស​ម្នាក់​ដើរតួ​ "​ជា​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​ផង​ និង​ជា​កីឡាករ​ផង​"​នោះ​ឡើយ​ ហើយ​ដំណើរការ​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​គ្មាន​ប្រសិទ្ធភាព​ ។​ ដូច្នេះ​ គប្បី​ដាក់​ចៅក្រម​ដែល​កាន់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ ឲ្យ​ផ្តាច់​ពីមុខ​ងារ​ចៅក្រម​ ដូច​ករណី​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​៧​រូប​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ផ្តាច់​ពីមុខ​ងារ​ជា​ចៅក្រម​-​ព្រះរាជអាជ្ញា​ដែរ​ ។​

​មិន​ទាន់​បានដឹង​ថា​ ឯកឧត្តម​ ជីវ​ កេង​ ជា​អនុប្រធាន​តុលាការ​កំពូល​ និង​ជា​ចៅក្រម​កាត់ក្តី​ដ៏​មាន​ឥទ្ធិពល​ នឹង​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ សម្រាប់​អាណត្តិ​ថ្មី​បន្ត​ទៀត​ ឬ​យ៉ាងណា​នៅឡើយ​ទេ​ ៕​

បរទេស៖ ប្រើវីធីសាមញ្ញបំផុត ដោយគ្រាន់តែបន្ថែមបន្លែសាទ្បាត់ ជាមួយនឹងរបបអាហារ ដែលអ្នកបរិភោគ ជារៀងរាល់ថ្ងៃ អាចជួយផ្ដល់ផលប្រយោជន៍ ដល់សុខភាពរបស់អ្នកបាន។ ខាងក្រោមនេះ ជាហេតុផល សុខភាព៤យ៉ាង ដែលអ្នកគួរបរិភោគបន្លែសាទ្បាត់៖

១. ការពាររោគទល់លាមក
ដោយសារបន្លែសាទ្បាត់ មានផ្ទុកនូវជាតិសរសៃខ្ពស់ ដែលបរិភោគវាទៅ អាចជួយកាត់បន្ថយជាតិកូទ្បេស្ដេរ៉ុល និងការពាររោគទល់លាមក។

២. សុខភាពល្អ
បន្លែសាទ្បាត់ត្រូវបានគេចាត់ទុកថា ជារបបអាហារសម្បូរដោយសារធាតុចិញ្ចឹម ដែលជួយធ្វើឲ្យអ្នកមានសុខភាពល្អ។

៣. សម្រកទម្ងន់
តាមការសិក្សាបានឲ្យដឹងថា ការបរិភោគបន្លែសាទ្បាត់ ជាមួយអាហារអាចជួយធ្វើឲ្យអ្នកសម្រកទម្ងន់បាន។

៤. ប្រឆាំងជំងឺមហារីក
បរិភោគបន្លែសាទ្បាត់ជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយប្រឆាំងនឹងជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារអ្នកពីជំងឺបេះដូងទៀតផង៕

រាជធានីភ្នំពេញ៖ អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន បានបញ្ជាក់ប្រាប់​នៅ​ថ្ងៃទី​២២មិថុនា​នេះថា រូប​ដំរី​ជាន់​ខ្លា​ដែល​តំណាង​ឲ្យ​ខេត្ត​នេះ គឺ​មិន​បាន​បាត់បង់ ​ដូច​ការលើកឡើង នៅតាម​បណ្តាញ​សង្គម​នោះ​ទេ។ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​ខេត្ត​មាន​តែ​កែលំអ​រូប​សំណាក​មួយ​នេះ​ឲ្យ​ស្អាត​ទៅ​វិញ​ទេ។សម្រាប់​ការលើកឡើង​ថា បាត់​រូប​ដំរី​ជាន់ខ្លា​នោះ គឺជា​រឿង​បំពុល​មតិ​សាធារណជន​​ ធ្វើ​ឲ្យ​ខ្មែរ និង​ខ្មែរ​បែក​បាក់​សាមគ្គី​គ្នា។

បើ​ទោះ​បី​ជា​អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​បញ្ហា​រូប​សំណាក​ដំរី​ជាន់​ខ្លា និង​រូប​ស្តូប​អនុស្សាវរីយ៍ ឬ​ជា​រូប​តំណាង​ឲ្យ​ការ​នឹក​គុណ​វៀតណាម រហូត​ដល់​ពួក​គេ​បាន​បង្កើត​ជា​វីដេអូ​បង្ហាញ​ពី​រូប​សំណាក​នោះ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ក៏​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​អស់​ចិត្ត។ ដោយ​ភាព​មិន​អស់​ចិត្ត ពលរដ្ឋ​ជាច្រើន​នៅ​ក្នុង​បណ្ដាញ ​Facebook ស្នើ​ឲ្យ​អាជ្ញាធរ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ទៀត​ផង។

អភិបាល​ខេត្ត​កំពង់ធំរូបនេះ បានគូសបញ្ជាក់ថា រូបសំណាក​ដំរី​ជាន់ខ្លា ដែល​ជា​និមិត្តរូប​ឲ្យ​ខេត្ត​កំពង់ធំនោះ មិន​បាន​បាត់​ទៅ​ណា​ដូច​ការលើកឡើង​ក្នុង​ប្រព័ន្ធ​បណ្ដាញ​សង្គម​នោះ​ទេ​។ ផ្ទុយទៅវិញ អាជ្ញាធរខេត្ត​បាន​ចំណាយ​ថវិកា​មួយចំនួន ដើម្បី​រៀបចំ​រូប​ដំរី​ជាន់ខ្លា​ឲ្យ​ខ្ពស់ និង​ស្អាត​ជាង​មុន​។ ចំណែក​រូប​ស្តូប ឬ​ជា​បង្គោល​រំឭក​អនុស្សាវរីយ៍​កងទ័ព​វៀតណាម គឺ​គេ​កសាង​តាំងពី​ទសវត្ស​៨០ ពោលគឺ​តាំងពី​ពួក​កងទ័ព​វៀតណាម មាន​វត្តមាន​លើ​ដី​ខ្មែរ​មក​ម្ល៉េះ ហើយ​អាជ្ញាធរ​ក៏​មិន​ដែល​បាន​កែប្រែ​ស្តូប​នោះ​អ្វី​ដែរ​។សម្រាប់​ការលើកឡើង​ថា បាត់​រូប​ដំរី​ជាន់ខ្លា​នោះ គឺជា​ការ​បំភ្លៃ​ព័ត៌មាន​ទាំងស្រុង​។លោក​បន្ត​ថា ព័ត៌មាន​ពិត​អាច​ជួយ​បង្កើន​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ប្រសិន​បើ​ព័ត៌មាន​នោះ​មិន​ពិត​វិញ គឺ​ជា​រឿង​បំពុល​មតិ​សាធារណជន ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ខ្មែរ និង​ខ្មែរ​បែក​បាក់​សាមគ្គី​គ្នា៕
រូបភាព​ប្លែក​ៗ៖ នេះជា​រូប​ភាព​មួយ ដែល​គេ​យក​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Facebook បង្ក​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​នេះមួយ​ចំនួន​ មាន​​ការ​រិះគន់ និង​នាំ​គ្នា​ជឿ​ផង​និង​មិន​ជឿ​ផង តើ​ថាមាន​រឿង​ព្រះសង្ឃ​​ប្រសិទ្ធី​ដល់​ថ្នាក់​នេះ​ និង​វា​ខុស​ឆ្គង​​​ទៅនឹង​ច្បាប់​ព្រះសង្ឃ​​ឬ​យ៉ាង​ណា​។

យ៉ាង​ណា​ក៏​ដោយ រូប​ភាព​​ដែល​បង្ហោះ​​លើ​បណ្ដាញ​ Facebook មួយ​នេះ ​មិន​មាន​ប្រភព​​​ជាក់លាក់​បង្ហាញ​​ថា នៅ​ក្នុង​ប្រទេស​ណា​នោះ​ទេ គ្រាន់តែ​គេ​សង្កេត​ឃើញ ​​រូប​នេះ​បាន​បង្ហោះ​លើ​​ពី​ទំព័រ Facebook ជា​ភាសា​ថៃ​។ ជាក់ស្ដែង ​រូប​ភាព​ខាង​លើ​​នេះ​​ ជា​ការ​ពិត​ឬ​យ៉ាង​ណា​​នោះ នៅ​តែ​ជា​ចម្ងល់ ហើយ​សម្រាប់​រូប​ភាព​នេះ ​​​ប្រហែល​ជាអាច​ ​​មាន​ការ​ប៉ះពាល់​ដល់​​​​ព្រះសង្ឃ​ឬ​​ព្រះពុទ្ធសាសនា​​របស់​យើង​ផង​ដែរ។ ចុះ​មិត្ត​អ្នក​អាន​វិញ តើ​យល់​ឃើញ​យ៉ាង​ណា​ដែរ?


ប្រភព​ kqube


 ខេត្ត​ប៉ៃលិន​ ៖ តាំងពីដើ​មរៀងមក​ប្រជាកសិក​រភាគច្រើន​រស់នៅ​ក្នុងខេត្ត​ប៉ៃលិន​និយម​ ដាំដំណាំ​ពោត​ក្រហមច្រើន​​ជាង ដំណាំ​ណាៗទាំង​អស់ ។ ​ប៉ុន្តែនៅចុងក្រោយ​នេះ គេសង្កេតឃើញ​ថា ចាប់តាំងពី​ចុងឆ្នាំ​២០១៣​​ រហូតមក​ដល់​ ដើម​ឆ្នាំ​ ២០១៤​ ប្រជាពលរដ្ឋ​​ស្ទើរតែទាំងអ​ស់​បានងាក​បែរ ​ពីការដាំ​ដំណាំ​ពោត​ក្រហម​​ មកសម្រុក​ដាំដំណាំដំឡូង​មីទៅវិញ ​។

ពាក់ព័ន្ធទៅ​នឹងបញ្ហាផ្លាស់ប្តូរកា​រដាំដំណាំ​​កសិកម្មបែបនេះ​ ដោយសា​រតែពួកគា​ត់​បានពិនិត្យ​ឃើញថា​ ពោត​ក្រហម​លែង​​មាន​ ហាងឆេ​ង​ខ្ពស់ដូចកាល​ពី​មុនទៀ​ត ហើយ​ពិបាក​ក្នុ​ងការដាំ​ ​និងថែ​ទាំផង​ដែរ​ ដោយធ្វើ​ឱ្យកសិករ​ម្នាក់ៗ​ ខាត​បង់​ដើម​ទុន​​ដោយសា​រដំណាំ​ពោត​អស់​រាប់លាន​ ​។ ប៉ុន្តែបើងា​កមកមើល​ដំណាំដំឡូង​​មីវិញ គេឃើញ​ថា​មាន​ហាង​ឆេង​ខ្ពស់​ជាង​ឆ្នាំ​​មុន​ៗ​ និងជាដំណាំ​​ដែលងាយ​​ស្រួលក្នុង​កា​រដាំ និងថែ​ទាំ​ផង​ដែរ ។

ប្រភពព័​ត៌មា​ន​ពីប្រជា​កសិករម្នាក់​ ឈ្មោះ ​គឹម ​វន ភេទប្រុស ​អាយុ៦៥ឆ្នាំ​​ រស់នៅ​ភូមិសួ​នអំពៅ​លិច​ សង្កាត់​ប៉ៃលិន ក្រុង ប៉ៃលិន​ ​បានរៀប​រាប់ឱ្យ​ដឹងថា គាត់​មានចម្ការ​ចំនួន​៨ហិកតា កាលពី​ឆ្នាំ​២០១៣ គាត់​បាន​ដាំពោតចំនួន១​​ហិកតា​ហើយ ដាំដំ​ឡូងមីចំនួន៧​​ហិកតា ​។ ​​តែ​ដោ​យ​សា​រកាល​​ពី​ដើមឆ្នាំ​២០១៤ ​ក​ន្លងម​ក ​ដំណាំពោត​​មាន​ការធ្លាក់​​ថ្លៃខ្លាំ​ងពេក​​ដោ​យ​គាត់ល​ក់​ពោត​​ទុំទាំ​​ងស្នូល​ក្នុង១​គីឡូក្រា​ម​​ ​ត្រឹមតែ៤​.២​បាត​ ទៅ៤.៤បាត​ (ប្រាក់ថៃ) ​​ទើបកាល​ពីជាង​១០​ ​ថ្ងៃកន្លងទៅ​នេះ​ ​គាត់បានប្តូរ​​មកដាំ​ដំឡូង​មីទាំង​អ​​ស់វិញ ​​។​ គាត់បានបន្ត​ទៀតថា​​ ​​ ក្នុងការដាំ​ពោត១​​ហិកតា​​​ ទទួលផល​បាន​​ត្រឹមតែ៦​​​ទៅ​​​១០តោនប៉ុ​ណ្ណោះ ​​​​ រីឯការដាំ​ដំឡូង​មីវិញ​ ក្នុង១ហិកតា​ ​​គាត់ទទួល​ផលបាន​ពី៤០​ទៅ៥០​​តោន​ឯនោះ​​ ហើយដំឡូង​​ស្រស់​នៅឆ្នាំនេះ​​ ​​គាត់លក់​ក្នុង១គីឡូក្រាម​​ ​បានថ្លៃ២.៤បាត ​​ទៅ២.៧បាត​ ​​។ តែបើដំឡូង​ចិញ្ច្រាំ​​ ​រួចហាល​ឱ្យស្ងួត​វិញ​​ ​គាត់លក់​បានក្នុង១​គីឡូក្រាម​​​ ថ្លៃ៥.៨បាត ទៅ៦.២បាត​ឯណោះ​​ ​​ហើយបើ​ទូរទាត់​​ទៅឃើញ​ថាដំឡូ​ងមី​លក់​​បានចំ​ណេញ​ជាង​​​ដំ​ណាំពោត​​ឆ្ងាយ​ណាស់​​ ​ហើយផល​ក៏បាន​ច្រើន​​ជាង​ពោត​​ដែរ ។

ចំណែក ​លោក សាយ​ សុផាត ប្រធានមន្ទីរក​សិកម្មខេត្ត​ប៉ៃលិន បានឱ្យ​ដឹងថា ការដាំ​ដំឡូងមី​នៅដើមឆ្នាំ២០១៤​មានការ​កើនឡើ​ង គឺរហូត​ដល់ចំនួន២២០៧៥​ហិកតា​ ចំណែកឯដំ​ ណាំពោតវិញ ​មានត្រឹមតែ៣១២៥​ហិកតាប៉ុណ្ណោះ​ បើប្រៀប​ធៀ​បទៅនឹង​ឆ្នាំ២០១៣ កន្លងមក​ ដំណាំពោតមា​នចំនួន៣២២១២​ហិកតា ​រីឯដំឡូងមីមាន​១៨៧៧៤ហិក​តា ​។ លោកបាន​បន្ត ​ទៀតថា ​ ដំណាំពោត​ដែលគេធ្លាប់​នាំចេញទៅ​ប្រទេសថៃនា​ឆ្នាំ២០១៤នេះ​មានការធ្លាក់​ចុះយ៉ា​ងខ្លាំង​ធ្វើឱ្យប្រជា​កសិ​ក​រម្នាក់ៗ​ ស្ទើរតែបោះបង់​ចោលការដាំ​ពោតអស់​ទៅហើយ​ ។ ចំណែកតំ​លៃដំឡូងមីមា​នការឡើង​ថ្លៃជាង​ឆ្នាំមុន ហើយ​ការប្រមូលផល​ដំឡូងមីបាន​មកមានឈ្មួញថៃ​ ដើរទិញតាមស្តង់ ​ក៏មានឈ្មួញ​កណ្តាលខ្មែរដើ​រទិញផង​ដែរ ។ បន្ទាប់មក​គេលក់បន្ត​នៅក្នុងប្រ​ទេសខ្លះ ​ នាំចេញទៅ​លក់នៅប្រទេស​ថៃខ្លះ ចិនខ្លះ​ និងទៅប្រទេ​សវៀត​ណាមខ្លះ ​។ ម្យ៉ាងវិញ ទៀត​បច្ចុប្បន្ននេះ​គេឃើញមាន​ក្រុមហ៊ុនចិន​បានចូល​មកបណ្តាក់ទុ​ននៅក្នុងខេត្ត​យើង ហើយ​ក៏មាន​ក្រុមហ៊ុន​ចិនត្រូវ​ការ​ទិញ​វត្ថុធាតុ​ដើមដំឡូ​ងមីយកទៅ​ច្នៃកិនធ្វើ​ម្សៅមីផងដែរ ​ ។

ចំណែក​ប្រជាជនយើង​ភាគច្រើន​បានយល់ដឹង​ពីរបៀប​ប្រមូលផលដំឡូង​មី បើសិន​ជាដំឡូងចុះ​ថោកពួកគាត់​បាន​នាំ​គ្នា​យក​​មកចិញ្ច្រាំ​ហាលឱ្យស្ងួត​ទុកលក់នៅ​ពេលឡើង​ថ្លៃ មិនដូចកា​លពីមុ​ន គឺពួកគាត់​ប្រមូលផល​បានភ្លាម​ល​ក់ទាំង​ដំឡូង​ស្រ​ស់ ទោះបីជា​ឈ្មួញបង្អាប់​ឱ្យតម្លៃថោក​ក៏ដោយ​ ព្រោះមិន​ចេះរបៀប​រក្សាទុកឱ្យ​បានយូរ​ ។ ពីមុនដក​ដំឡូងបា​ន​ភ្លាម​ដឹក​ឆ្ពោះ​ទៅ​ស្តង់ភ្លាមៗ​ហើយត្រូវឈ្មួញ​បន្ថោកត​ម្លៃយ៉ាងខ្លាំង​ តែពេលនេះ​បើសិនជា​ហាងឆេងចុះ​ថោក ពួកគាត់​សុខចិត្ត​នាំគ្នាចិ​ញ្រា្ចំ​ទុករហូត​ដល់ឡើងថ្លៃ ​ ទើបពួកគាត់​លក់បាន​ប្រាក់យ៉ាង​ច្រើន ។

មូលហេតុ​ដែលពួកគាត់​ដាំដំឡូងមី​ច្រើននៅឆ្នាំ​នេះ ដោយសារ​ប្រជាពលរដ្ឋ​បានដឹង​ពីរាជរដ្ឋា​ភិបាល និងអាជ្ញាធរ​ខេត្ត បានចុះ​សារណះ​ជាមួយភាគីថៃ​ ដោយមិនឱ្យ​យកពន្ធពេល​យើងនាំដំណាំក​សិផលចេញ​ទៅក្រៅ ​។ ប៉ុន្តែជំនាញ​​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំងចំ​ពោះបងប្អូនប្រជា​ពលរដ្ឋដែល​បានដាំដំឡូ​ងមីច្រើន ដោយនៅពាក់កណ្តាល​ឆ្នាំអត់នាំ​គ្នាដាំ​ដំណាំ​ពោត ​ដែលមា​នរយៈពេលខ្លី​ត្រឹមតែ៤ខែ​អាចប្រមូលផល​បាន ហើយសុខចិត្ត​ដាំដំឡូ​ងមីដែល​មានរយៈ​ពេល វែង១ឆ្នាំ​ទើបប្រមូល​ផល ធ្វើឱ្យពួកគាត់​រត់ទៅខ្ចីបុលឥន​ទានពីធនាគា​រយកមកទិញ​ម្ហូបអាហា​រ ប្រចាំថ្ងៃ រហូតដល់ពេល​ប្រមូល​ផលដំឡូង​នៅចុងឆ្នាំទើប​បានប្រាក់សង​ជំពាក់គេវិញ ​។ ម្យ៉ាងវិញទៀត​ខាងជំនាញ​ក៏ព្រួយផង​ដែរ ពីការ​​ដាំដំ​ឡូងមី​ជាប់​ៗ​គ្នាជារៀងរាល់​ឆ្នាំ ដែលបង្កឱ្យ​ខ្សោះជីជាតិ​ខូចដី ដែលធ្វើឱ្យ​ទិន្នផលរប​ស់ដំឡូងមី​មានការធ្លាក់ចុះ​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ ។ តែ បើពួកគាត់​ផ្លាស់ប្តូរយៈ​ពេល២ឆ្នាំ ​ទៅដាំសណ្តែកបាយ ​សណ្តែកសៀង​វិញម្តង នោះដី​នឹងមាន​ជីជាតិឡើងវិញ ព្រោះ​ថាការដាំដំឡូង​មីស៊ីជីជាតិខ្លាំង​ណាស់ ហើយ​បើយើង​យល់ដឹងពីការ​ប្រើ ប្រាស់​ជីធម្មជាតិ ​និងជីគីមី នោះធ្វើឱ្យដី​នៅមាន​គុណភាព​ល្អ ។






 ក្រុងព្រះសីហ​នុ ៖​ មានហេតុការណ៍​អគ្គិភ័យ​មួយ​បានកើត​ឡើង​ បណ្តាល​ឱ្យ​ឆាប​ឆេះ​ផ្ទះ​ជញ្ជាំង​ក្តារ​ប្រក់​ស័ង្កសី​ទំហំ​៥ម៉ែត្រ គុណនិង​៦​ម៉ែត្រ​អស់​​ទាំងស្រុង បង្កឱ្យភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​១១ ​និង​៣០នាទីព្រឹកថ្ងៃទី​០៩ កុម្ភៈ ២០១៥ នេះ ស្ថិតនៅ​ចំណុច​​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ ។

ប្រភព​បានឱ្យ​ដឹងថា ​ម្ចាស់​ផ្ទះ​​​ត្រូវ​បាន​ស្គាល់​ឈ្មោះ​យ៉ន វ៉ុន អាយុ​៤៤​ឆ្នាំ ជាកម្មករ​ដូង​ប្រេង មានទីលំនៅ​ក្នុងភូមិកើតហេតុខាងលើ ។

ប្រភពបន្តថា ចំណែក​មូល​ហេតុត្រូវបាន​​គេ​ដឹងថា កើត​ឡើង​ដោយសារ​កូន​ប្រុស​​ម្ចាស់​ផ្ទះ​អាយុ​១៣​ឆ្នាំ​ម្នាក់ ​បាន​លេង​ធ្វើកូន​ឡ​ដុត​ធ្យូង ខណៈនោះ​ក៏ត្រូវ​​ម្តាយស្តី​បន្ទោស​​ថា «កុំ​លេង​ប្រយ័ត្នឆេះផ្ទះគេ» ។ ពេលនោះ​កូន​ប្រុស​​បាន​ពន្លត់​ភ្លើង និង​យក​រងើកភ្លើង​នោះ​ទៅ​ទុក​នៅ​ចង្ក្រានក្នុង​​ផ្ទះ​ ដោយ​នឹ​ក​ស្មានថា រងើករលត់ហើយ តែ​រងើកមិន​ទាន់​រលត់អស់បាន​ហើ​រឡើង ​ក៏​បណ្តាលឱ្យ​ឆាប​ឆេះ​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព






អ្នក​ជំនាញ​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍ តន្ត្រីករ និង​ អ្នក​សារព័ត៌មាន​ បាន​បង្ហាញ​​មូលដ្ឋានគ្រឹះ ​​៦​ យ៉ាង​ធ្វើ​ឱ្យ​ ព្រាប សុវត្ថិ នៅ​តែ​​មាន​ប្រជាប្រិយភាព ស្ថិត​ក្នុង​ដួង​ចិត្ត​​មហាជន។ ទាំង​នេះ​បើ​ទោះ​ជា​បច្ចុប្បន្ន​លោក​មិន​មាន​បទ​ចម្រៀង​ណា​មួយ​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​មុន​ក្ដី។
មូលដ្ឋានគ្រឹះ​ទាំង ៦​ យ៉ាង​​អ្នក​ជំនាញ​ទាំង​បី​ផ្នែក​កត់​សម្គាល់​ឃើញ​មាន​ដូច​ជា៖
ទី១ ព្រាប សុវត្ថិ ទស្សនិកជន​ខ្មែរ​ចាត់​ទុក​ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​ កម្ពុជា។
ទី២ ព្រាប សុវត្ថិ លែង​ស្ទីល​តុបតែង​ខ្លួន​ប្លែក និង​ ប្រែប្រួល​គ្រប់​ពេល គ្រប់​កាលៈទេសៈ។
ទី៣ ព្រាប សុវត្ថិ អាច​ច្រៀង​បត់បែន​បាន​គ្រប់​ស្ទីល​ទាំង​អស់ ដែល​តារា​ចម្រៀង​ផ្សេង​ទៀត​ធ្វើ​មិន​ទាន់​បាន។
ទី៤ ព្រាប សុវត្ថិ មាន​អត្តចរិត​ស្លូតបូត​ រួសរាយ​រាក់ទាក់​គួរ​ឱ្យ​​ទស្សនិកជន​គោរព​ស្រលាញ់។
ទី៥ ព្រាប សុវត្ថិ​ ជា​តារា​ចម្រៀង​ចូលចិត្ត​គោរព​ពេល​វេលា និង​ ឱ្យ​តម្លៃ​ការងារ​អ្នក​ដទៃ​បំផុត។
ទី៦ ព្រាប សុវត្ថិ បើក​ចំហ​​រឿង​​ផ្ទាល់​ខ្លួន រួម​នឹង​គ្រួសារ។
អ្នក​គ្រប់គ្រង​កម្មវិធី តន្ត្រី​យុវវ័យ​ស្ថានីយ​ទូរទស្សន៍ បាយ័ន​លោក គង់ វិសាល ប្រាប់​ថា អាកប្បកិរិយា​​ ស្លូតបូត រួសរាយ​រាក់ទាក់​គួរ​ឱ្យ​គោរព​របស់ ព្រាប សុវត្ថិ ធ្វើ​ឱ្យ​មហាជន​​ខ្មែរ​នៅ​តែ​ស្រលាញ់​ពេញ​ខ្លាំង។
លោក គង់ វិសាល​ បញ្ជាក់​ដូច្នេះ​ថា៖ “មិន​ថា​តែ​មហាជន​ទេ​​នៅ​ឱ្យ​តម្លៃ​គាត់ សូម្បីតែ​តារា​គ្នា​ឯង រួម​នឹង​អ្នក​គ្រប់គ្រង​ផលិតកម្ម​វិធី ក៏​ឱ្យ​តម្លៃ​គាត់​ជាង​គេ​ដែរ”។
អ្នក​គ្រប់គ្រង​កម្មវិធី​រូប​នេះ​បន្ត​ថា ការ​រៀប​ចំ​ផែន​ការ​ច្បាស់លាស់​ទុក​ជា​មុន ពេល​ចេញ​សម្ដែង​កម្មវិធី​ម្ដងៗ ធ្វើ​ឱ្យ​កំពូល​តារា​ចម្រៀង​ខាង​លើ​ដិត​ជាប់​អារម្មណ៍​មហាជន​ជា​និច្ច។
និយាយ​ដោយ​គិត​ថា​កម្រ​នឹង​មាន​តារា​ផ្សេង​អាច​ជែង​ប្រជាប្រិយភាព​​នឹង​ ព្រាប សុវត្ថិ បាន ​​តន្ត្រីករ​ល្បី​ឈ្មោះ​លោក រ៉េតធី​ ដូណា ឱ្យ​ដឹង​ថា ចំណុច​ទាំង​៦​យ៉ាង​ខាង​លើ គឺ​ជា​អាវុធ​ដ៏​រឹង​ម៉ាំ ធ្វើ​ឱ្យ​តារា​រូប​នេះ​អាច​ឈរ​លើ​កំពូល​បាន​តទៅ​ទៀត បើ​ទោះ​បី​ជា​បច្ចុប្បន្ន​បទ​ចម្រៀង​លោក​ ហាក់​ធ្លាក់​ចុះ​​ជាង​មុន​ក៏​ដោយ។
លោក​បាន​លើក​ឡើង​ថា៖ “គាត់​ក្រសោប​បាន​អារម្មណ៍​ទស្សនិកជន​ជាង​ ១០​ ឆ្នាំ​ ទៅ​ហើយ ដូច្នេះ​គេ​មិន​ងាយ​ភ្លេច​គាត់​ទេ នៅ​តែ​គាំទ្រ​ដដែល​ហ្នឹង ទោះ​ជា​ចម្រៀង​គាត់​បច្ចុប្បន្ន​ស្រុត​ចុះ​ខ្លះ​ក្ដី”។
ដោយ​ឡែក​ លោក សេត គឹម​សឿន អតីត​អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ ទើប​ចេញ​ទៅ​ផលិតកម្ម​វិធី​នៅ​ទូរទស្សន៍ CNC នា​ពេល​ថ្មីៗ និយាយ​ថា ការ​បើក​ចំហ​ព័ត៌មាន​ផ្ទាល់​ខ្លួន ដោយ​មិន​លាក់លៀម​ជា​មួយ​ក្រុម​អ្នក​យក​ព័ត៌មាន ធ្វើ​ឱ្យ​អ្នក​យក​ព័ត៌មាន​នានា​គោរព និង​ភាគ​ច្រើន​សរសេរ​តែ​រឿង​ល្អៗ​ប៉ុណ្ណោះ។ ខុស​ប្លែក​ពី​តារា​ផ្សេង​ទៀត​តែងតែ​ចូល​ចិត្ត​លាក់​បាំង​ព័ត៌មាន​ផ្ទាល់​ខ្លួន។
​រឿង​ដ៏​សំខាន់​មួយ​ទៀត​ធ្វើ​ឱ្យ​អតីត​អ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ខាង​លើ​ចាប់​អារម្មណ៍​ខ្លាំង​គឺ តម្លៃ​ខ្លួន​តារា​ចម្រៀង​ ព្រាប សុវត្ថិ នៅ​តែ​ខ្ពស់​ជាង​តារា​ដទៃ​ដាច់ ទោះ​ជា​បច្ចុប្បន្ន​មិន​សូវ​មាន​អ្នក​និពន្ធ​ណា និពន្ធ​បទ​ចម្រៀង​ឱ្យ​ល្បី​ដូច​មុន​ក៏​ដោយ។
ព្រាប សុវត្ថិ ឈរ​ជា​កំពូល​តារា​ចម្រៀង​ជាង ១៥​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩​មក។ បទ​ចម្រៀង​ចាស់ៗ​ពី​កំពូល​តារា​ចម្រៀង​រូប​នេះ​នៅ​តែ​ដិត​ជាប់​ក្នុង​អារម្មណ៍​មហាជន​ខ្មែរ ទាំង​ចាស់ ទាំង​ក្មេង។ បច្ចុប្បន្ន​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ ហាក់​ធ្លាក់​ចុះ​បន្តិច ព្រោះ​បទ​ចម្រៀង​ចេញ​លក់​លើ​ទីផ្សារ​មិន​សូវ​ផ្ទុះ​ខ្លាំង​ដូច​មុន៕










យ៉ាង​ហោច​ណាស់​មាន​បទ​ចម្រៀង​ចំនួន ៨០ បទ ក្នុង​នោះ​មាន បទ​ថ្មី​​ជាង ៥០ បទ ត្រូវ​បាន​ផលិតកម្ម​​ បុប្ផា ថត​​វីដេអូ​ខារ៉ាអូខេ​ កាល​ពី​ម្សិល​មិញ ដើម្បី​ត្រៀម​ចេញ​លក់​ក្នុង​រដូវ​ចូល​ឆ្នាំ​ខាង​មុខ​នេះ។
បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក ឡោ កុសល អ្នក​ដឹក​នាំ​ក្នុង​ការ​ថត​នេះ បទ​ចម្រៀង​​ទាំង ៨០ បទ​ នេះ នឹង​ត្រូវ​ចែក​ចេញ​ជា ​៤ វ៉ុល ដែល​សុទ្ធសឹងតែ​ជា​បទ​​តម្រូវ​រដូវ​ចូល​ឆ្នាំ​​ប្រពៃណី​ខ្មែរ មាន​ដូច​ជា រាំវង់ រាំក្បាច់ សាន់វ៉ាន់ ឡាំលាវ កន្ទ្រឹម ជា​ដើម។ ផលិតកម្ម​បុប្ផា បាន​ប្រើ​ពេល​​តែ ​១ ថ្ងៃ ​ប៉ុណ្ណោះ ​ក្នុង​ការ​ថត​បទ​ចម្រៀង​ទាំង​អស់​នេះ ដែល​ចាប់​ផ្ដើម​តាំង​តែ​ពី​ម៉ោង ៨ ព្រឹក រហូត ដល់​ម៉ោង ៤ ទាប​ភ្លឺ ​​ក្នុង​ទី​អារាម​មួយ​ នៅ​សង្កាត់ ស្ទឹង​មាន​ជ័យ។
ការ​ថត​បទ​ចម្រៀង​ច្រើន​ប្រើ​ពេល​តែ​១ថ្ងៃ មិន​មែន​ជា​រឿង​ថ្មី​ឡើយ ជា​រៀង​រាល់​ឆ្នាំ​ផលិតកម្ម​បុប្ផា ក៏​ដូច​ជា ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត ក៏​ធ្វើ​របៀប​នេះ​ដូច​គ្នា។ លោក ឡោ កុសល បាន​លើក​ឡើង​ថា តារា​សម្ដែង ក៏​ដូច​ជា តារា​ចម្រៀង​មិន​សូវ​មាន​ពេល​​គ្រប់គ្រាន់​ឲ្យ​ឡើយ ទម្រាំ​ណាត់​បាន​មក​ថត ក្រុម​ការងារ​របស់​លោក​បាន​ប្រើ​ពេល​ជាង ​១ ខែ ដើម្បី​អញ្ជើញ​មក​ចូល​រួម។
លោក កុសល បាន​ឲ្យ​ដឹង​ទៀត​ថា ទាំង​តារា​ចម្រៀង​ក៏​ដូច​ជា​តារា​សម្ដែង​​​រាំ​អម​ឆាក មាន​រហូត​ដល់​ទៅ​​ជិត ១០០ នាក់ ត្រូវ​បាន​ផលិតកម្ម​របស់​លោក​អញ្ជើញ​មក។
ផលិតកម្ម​បុប្ផា ជា​ផលិតកម្ម​មួយ​ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ផលិតកម្ម​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​មាន កញ្ញា ឡោ បុប្ផា ជា​ចាងហ្វាង ។ កន្លង​មក​មាន​ផលិតកម្ម​ខ្មែរ​ក្នុង​ស្រុក និង ​ក្រៅ​ស្រុក​ច្រើន​ណាស់​បង្កើត​ឡើង ប៉ុន្តែ​ក្រោយ​មក​ក៏​បិទទ្វារ​​ទៅ​វិញ ដោយសារតែ​ការ​ផលិត​គ្មាន​​គុណភាព និង មាន​ការ​លូច​ចម្លង​​ច្រើន។
លោក បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ផលិតកម្ម​មួយ​បិត​ទ្វា​ក៏​ព្រោះតែ​បទ​ចម្រៀង​ដែល​ផលិត​ហើយ ត្រូវ​បាន​ជន​ខិលខូច​ចម្លង​យក​ទៅ​លក់​បន្ត ហើយ​ដាក់​លក់ ក្នុង​តម្លៃ​ថោក។ អ្នក​ដឹង​នាំ​សម្ដែង​រូប​នេះ​បាន​លើក​ឡើង​ថា កុំ​ថា​ឡើយ​នៅ​ក្នុង​ស្រុក សូម្បី​តែ​នៅ​អាមេរិក​ក៏ មានCD Copy ដែរ ដោយ​ជន​ខិល​ខូច​ទាំង​នោះ យក​ទៅ​លក់​តាម​ផ្ទះ​បង​ប្អូន​ខ្មែរ​តែ​ម្ដង ដោយ​​គេ​លក់​តែ​១​បន្ទះ គឺ​ពី​១-២ ដុល្លារ ប៉ុណ្ណោះ ខណៈ​ដែល CD Original មាន​តម្លៃ​ដល់​ទៅ ៥ ដុល្លារ​ក្នុង​មួយ​បន្ទះ។ ជា​មួយ​គ្នា​នោះ​ដែរ YouTube ក៏​ជា​ចំណុច​ដែល​នាំ​ឲ្យ​ផលិតកម្ម​ក្ស័យ​ធន​ដែរ ព្រោះ​អ្នក​ទិញ​បាន​យក​ទៅ​ចម្លង​ចូល ដូច​នេះ​អតិថិជន​ដែល​ធ្លាប់​ទិញ លែង​ទិញ បែរ​ជា​ចាំ​មើល តាម YouTubeទៅ​វិញ។
ទោះ​បែប​នេះ​ក្ដី ដើម្បី​សិល្បៈ ទំនៀមទម្លាប់​​ប្រពៃណី​ខ្មែរ ផលិតកម្ម​បុប្ផា នៅ​តែ​​មាន​ឆន្ទៈ បន្ត​​ការងារ​របស់​ខ្លួន រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ។ ក្នុង​នោះ​ដែរ លោក​សូម​សំណូមពរ អតិជន​ទាំង​អស់ មេត្តា​ជួយ ទិញ CD Original របស់​​ផលិតកម្ម​បុប្ផា ដើម្បី​ឲ្យ​ផលិតកម្ម​ចាស់​វស្សា​មួយ​នេះ អាច​ឈរ​ជើង​បម្រើ​អារម្មណ៍​ទស្សនិកជន​បន្ត​ទៀត ៕
សូមទស្សនា​រូបភាព​ តារាប្រុស-ស្រី ចាស់ និង ថ្មី ដែល​បាន​ចូលរួម​ថត​ MV ឲ្យ​ផលិត​កម្ម បុប្ផា កាល​ពី​ម្សិលមិញ​នេះ។


Bopha New Year MV9

Bopha New Year MV8

Bopha New Year MV10

Bopha New Year MV

Bopha New Year MV11

Bopha New Year MV7

Bopha New Year MV12

Bopha New Year MV1

khmer-star-(6)
khmer-star-(1)
khmer-star-(2)
khmer-star-(8)
khmer-star-(7)
khmer-star-(4)
Bopha New Year MV2
khmer-star
Bopha New Year MV4



សាច់ញាតិ​ក្រុម​គ្រួសារ​របស់​តារា​សម្ដែង ​កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី បាន​ខឹងសម្បា​​​នឹង​តារា​ស្រី​នេះ​ជា​ខ្លាំង បន្ទាប់​ពី​បាន​ឃើញ​វីដេអូ​របស់​នាង​សម្ភាសជា​មួយ​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ អ្នកស្រី សោម រចនា ដែល​ត្រូ​វជា​ម្ដាយ​របស់​​អូនមី។
អ្នក​ស្រី សោម រចនា ម្ដាយ ​កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី បាន​ប្រាប់ Sabay ថា សាច់ញាតិ​បាន​ស្ដី​បន្ទោស​អ្នក​ស្រី​ក៏​ដូច​ជា​កូន​អ្នក​ស្រី​ជា​ខ្លាំង បន្ទាប់​ពី​បាន​​ឃើញ​សារព័ត៌មាន​​ចេញ​ផ្សាយ​​ពី​កូន​អ្នក​ស្រី ដោយ​សាច់ញាតិ​បាន​​​ចោទ​ថា អ្នក​ស្រី​បាន​ស៊ុមគ្រលុំ​ជាមួយ​​កូន មិន​ចេះ​​ប្រដៅ និង​ បាន​ធ្វើ​ឲ្យ​ខូច​​ពូជ​ខូច​អំបូរ​អស់ ត្បិត​អី​ស្ដាប់​សម្ដីអូន​ម៉ី និយាយ​ប្រៀប​ដូច​ជា​ចង់​ហុច​ខ្លួន​ប្រាណ​ឲ្យ​គេ​តែ​ម្ដង ដើម្បី​ដោះដូរ​អ្វី​មួយ។

ភ្លាមៗ​ទាំង Facebook ក៏​ដូច​ជា ​​តាម​ទូរសព្ទ ត្រូវ​មិត្តភ័ក្ដិ​ក៏​ដូច​សាច់ញាតិ call ​និង Chat មក​ជា​ច្រើន​ស្ទើរ​មិន​មាន​ពេល​ឆ្លើយ​តប អ្នក​ខ្លះ​សរសើរ អ្នក​​ខ្លះ​ស្ដី​បន្ទោស។ តាម​សម្ដី​របស់​អ្នក​ស្រី សោម រចនា ចាប់​តាំង​ពី​ពេល​នោះ​មក អូនម៉ី មាន​​ការ​អៀនខ្មាស​ខ្លាំង​ណាស់ ព្រោះ​នាង​ទ្រាំ​​មិន​បាន​ទៅ​នឹង​ការ​តិះដៀលពី​មហាជន ហើយ​អ្នក​ស្រី​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​កូន​អ្នក​ស្រី កុំ​ឲ្យ​គិត​ច្រើន​ពេក។

ម្ដាយ​អូនម៉ី​បាន​លើក​ឡើង​ថា អ្នក​ស្រី​ស្គាល់​ច្បាស់​ណាស់​​ពី​ប្រពៃណី​ខ្មែរ ហើយ​អ្នក​ស្រី​ក៏​មិន​បណ្ដោយ​ឲ្យ​កូន​​ស្រី​ដើរ​លើស​គន្លង​​នោះ​ទេ រាល់​ការ​ចេញ​ទៅ​ណា​មក​ណា​អ្នក​ស្រី​ទៅ​​តាម​ជា​និច្ច​មិន​បណ្ដោយ​ឲ្យ​កូន​ទៅ​តែ​ម្នាក់​ឯង​ឡើយ ហើយ​អូនម៉ី​មុន​​ធ្វើ​អ្វី​មួយ​តែងតែ​សុំ​ការ​អនុញ្ញាត​ពី​ម្ដាយ​ជា​និច្ច។

អ្នក​ស្រី​បាន​បន្ត​ថា ធម្មតា​ទេ​រឿង​សិល្បៈ​បញ្ចេញ​ភាព​សិច​ស៊ី​តិច​តួច​វា​មិន​ទៅ​បញ្ហា​ចោទ​​ធំដុំ​​អ្វី​ឡើយ។ ម្យ៉ាង​កូន​អ្នក​ស្រី​នៅ​ក្មេង ការនិយាយ​ស្ដី​មិន​ដឹង​គ្រប់​ជ្រុងជ្រោយ​ ដូច​នេះ ​សូម​ឲ្យសាច់​ញាតិ​ក៏​ដូច​ជាទស្សនិកជន​មេត្តា​យោគយល់​ផង។

ទោះ​បី​ជា​មាន​ចំណុច​វិជ្ជមាន​​រិះគន់​​លើ​ភាព​សិច​ស៊ី​បែប​នេះ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ទីផ្សារ​សិល្បៈ​របស់​អូនម៉ី បែរ​ជា​កាន់​តែ​ឡើង​ខ្លះ​ទៅ​វិញ ព្រោះ​​តាម​ការ​ឲ្យ​ដឹង​ពី អ្នក​ស្រី សោម រចនា មួយ​រយៈ​ចុង​ក្រោយ​នេះ ​មាន​អ្នក​ដឹកនាំ​រឿង​ ខារ៉ាអូខេ និង ស្ប៉ត​ពាណិជ្ជកម្ម ជា​ច្រើន​បាន​ទាក់​ទង​ថត ប៉ុន្តែ ​​អ្នក​ស្រី​មិន​ទាន់​ទទួល ព្រោះ​បច្ចុប្បន្ន​​​ អូនម៉ី កំពុង​តែ​ជាប់​កុងត្រា​ថត រឿង​រហូត​ដល់​ទៅ ៥ រឿង​ ក្នុង​​​ដៃ​​ឯណោះ ក្នុង​នោះ​ មាន រឿង ខ្មោច​ទឹក មរណៈ​បេះដូង វិថី​នារី និង រឿង ២ ទៀត ​ដែលអ្នក​ស្រីមិន​ចាំ​ឈ្មោះ។

ម្ដាយ​អូនម៉ី​បញ្ជាក់​​​ជា​ថ្មី​ថា កូន​អ្នក​ស្រី​សិច​ស៊ី និងចង់​ល្បី​ដូច​តារា​រៀម​ច្បង​ក៏​ពិត​មែន ប៉ុន្តែ​រឿង​ដោះដូរ​​ខ្លួន​ប្រាណដើម្បី​អ្វី​មួយ គឺ​មិន​អាច​ទៅ​រួច​​ឡើយ ព្រោះ​ក្រុម​គ្រួសារ​អ្នក​ស្រី​មាន​ពូជអំបូរ​ត្រឹមត្រូវ​ខ្លាំង​ណាស់ មិន​ធ្វើ​រឿង​ថោកទាបនោះ​ឡើយ៕







តារា​ចម្រៀង​អាមេរិក Katy Perry បាន​បង្ហាញ​ឈុត​សម្ដែង​យ៉ាង​ពិសេស​ ក្នុង​កម្មវិធី​បើក​ការ​ប្រកួត​បាល់​ឱប Pepsi Super Bowl Halftime ឆ្នាំ​២០១៥ ដែល​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ នៅ​ទីក្រុង Glendale រដ្ឋ Arizona សហរដ្ឋអាមេរិក។
តារា​ចម្រៀង​វ័យ​៣០ឆ្នាំ​រូប​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​លើ​ខ្លា​យន្ត​ដ៏​ធំ​មួយ រួម​ជាមួយ​ឈុត​សំលៀក​បំពាក់​​ប្លែក​ៗ​ជា​ច្រើន​ឈុត។ ក្នុង​រយៈ​ពេល ១២នាទី​ពេញ Katy Perry បាន​សម្ដែង​បទ​ចម្រៀង​ជា​ច្រើន​បទ ដូច​ជា “Roar” , “Dark Horse”, និង​បទ “I Kissed a Girl”។ លើស​ពី​នេះ Katy បាន​ច្រៀង​ជាមួយ​តារា​ចម្រៀង Lenny Kravitz សម្រាប់​បទ “Teenage Dream” , “California Gurls” , “Get Your Freak On” និង​​បទ “Lose Control” ជាមួយ Missy Elliott និង​បទ​ចុង​ក្រោយ​គឺ​បទ “Firework”។