Home » » ឆេះ​ផ្ទះ​ក្តារ​ប្រក់ស័ង្កសី​​មួយ​ខ្នង​​អស់ទាំងស្រុង​​ នៅស្រុកព្រៃ​នប់

ឆេះ​ផ្ទះ​ក្តារ​ប្រក់ស័ង្កសី​​មួយ​ខ្នង​​អស់ទាំងស្រុង​​ នៅស្រុកព្រៃ​នប់


 ក្រុងព្រះសីហ​នុ ៖​ មានហេតុការណ៍​អគ្គិភ័យ​មួយ​បានកើត​ឡើង​ បណ្តាល​ឱ្យ​ឆាប​ឆេះ​ផ្ទះ​ជញ្ជាំង​ក្តារ​ប្រក់​ស័ង្កសី​ទំហំ​៥ម៉ែត្រ គុណនិង​៦​ម៉ែត្រ​អស់​​ទាំងស្រុង បង្កឱ្យភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​១១ ​និង​៣០នាទីព្រឹកថ្ងៃទី​០៩ កុម្ភៈ ២០១៥ នេះ ស្ថិតនៅ​ចំណុច​​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ ។

ប្រភព​បានឱ្យ​ដឹងថា ​ម្ចាស់​ផ្ទះ​​​ត្រូវ​បាន​ស្គាល់​ឈ្មោះ​យ៉ន វ៉ុន អាយុ​៤៤​ឆ្នាំ ជាកម្មករ​ដូង​ប្រេង មានទីលំនៅ​ក្នុងភូមិកើតហេតុខាងលើ ។

ប្រភពបន្តថា ចំណែក​មូល​ហេតុត្រូវបាន​​គេ​ដឹងថា កើត​ឡើង​ដោយសារ​កូន​ប្រុស​​ម្ចាស់​ផ្ទះ​អាយុ​១៣​ឆ្នាំ​ម្នាក់ ​បាន​លេង​ធ្វើកូន​ឡ​ដុត​ធ្យូង ខណៈនោះ​ក៏ត្រូវ​​ម្តាយស្តី​បន្ទោស​​ថា «កុំ​លេង​ប្រយ័ត្នឆេះផ្ទះគេ» ។ ពេលនោះ​កូន​ប្រុស​​បាន​ពន្លត់​ភ្លើង និង​យក​រងើកភ្លើង​នោះ​ទៅ​ទុក​នៅ​ចង្ក្រានក្នុង​​ផ្ទះ​ ដោយ​នឹ​ក​ស្មានថា រងើករលត់ហើយ តែ​រងើកមិន​ទាន់​រលត់អស់បាន​ហើ​រឡើង ​ក៏​បណ្តាលឱ្យ​ឆាប​ឆេះ​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព




Share this article :

0 ความคิดเห็น:

แสดงความคิดเห็น