ប៊ុន ផៃលីន បណ្តើរប្រុសនៅភ្នំពេញរញ្ជួយចិត្តប្រុសស្នេហ៍នៅអូស្ត្រាលី
Posted by Unknown
Posted on 06:44
with No comments
រាជធានីភ្នំពេញ៖ តារាចម្រៀង និងសម្តែង ដែលចូលចិត្តសម្ញែងភាពសិចស៊ី នាងប៊ុន ផៃលីន បានផ្ទុះជម្លោះជាមួយបុរសម្នាក់បែកផ្សែងរហូតកាត់ផ្តាច់ចំណងមិត្តភាព បន្ទាប់ពីមានការយល់ច្រឡំមួយកើតឡើងថា បុរសម្នាក់នោះជាប្រុសស្នេហ៍របស់នាង ដែលមានឋានន្តរសក្តិផ្កាយ៣ ហើយធ្វើឱ្យរញ្ជួយចិត្តប្រុសស្នេហ៍នៅអូស្ត្រាលលី ។
ប៊ុន ផៃលីន បានឡើងកម្តៅរាប់រយអង្សាចំពោះការចុះផ្សាយដោយសារព័ត៌មានមួយចំនួនថា បុរសម្នាក់នោះជាគូស្នេហ៍របស់នាង។ ការផ្សាយនោះបាននាំឱ្យនាងប្រកែកតឹងសរសៃកដាក់គ្នា និងបានកាត់ផ្តាច់មិត្តភាពរវាងនាង និងបុរសម្នាក់នោះថែមទៀតផង ។
ប៊ុន ផៃលីន បានកើតទុក្ខមិនសុខចិត្តចំពោះបញ្ហានោះបន្ទាប់ពីសារព័ត៌មាននៅក្នុងស្រុកចុះផ្សាយពីចំណងស្នេហ៍រវាងនាង ជាមួយបុរសប្លែកមុខម្នាក់ដែលបានអះអាងថា មានឋានន្តរសក្តិផ្កាយបី ដោយឃើញអ្នកទាំងពីរបណ្តើរគ្នាយ៉ាងត្រសងចូលរួមខួបកំណើតតារាសម្តែងនាងសេង សូណា កាលពីពេល ថ្មីៗនេះ។ បុរសម្នាក់នោះមានវ័យប្រមាណជាង៤០ឆ្នាំ បណ្តើរគ្នាជាមួយប៊ុន ផៃលីន ដោយមិនខ្វល់ពីភ្នែកមហាជន ខណៈពេលដែលនាងត្រូវគេដឹងថាកំពុងតែមានចំណងស្នេហ៍ជាមួយបុរសម្នាក់នៅអូស្ត្រាលីផងដែរនោះ ។
បន្ទាប់ពីការចុះផ្សាយពីចំណងស្នេហ៍ជាមួយបុរសម្នាក់នោះរួចមក ប៊ុន ផៃលីន ក្តៅចុងច្រមុះចំពោះព័ត៌មាននោះ ដោយនាងចាត់ទុកថាជាព័ត៌មានមួយធ្វើឲ្យនាងកើតជម្លោះយ៉ាងខ្លាំងជាមួយបុរសរូបនោះ ព្រមទាំងបានកាត់ផ្តាច់ចំណងមិត្តភាពជាមួយនឹងគ្នាថែមទៀតផង។
ប៊ុន ផៃលីន អះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីថ្ងៃទី២៦ មករា ២០១៥ថា ការចុះផ្សាយនោះផ្ទុយគ្នាទាំងស្រុងពីការសម្ភាសន៍ជាមួយនាង ដោយសារនាងបានបញ្ជាក់ច្បាស់ហើយថាបុរសម្នាក់នោះមិនមែនជាប្រុសស្នេហ៍របស់នាងឡើយ ពោលគឺគ្រាន់តែជាអ្នករាប់អានគ្នាធម្មតាប៉ុណ្ណោះ ហើយបានរួមដំណើរជាមួយគ្នាចូលរួមកម្មវិធី ។ អ្វីដែលធ្វើនាងកាន់តែហួសចិត្តខ្លាំងថែមទៀតនោះ គេសរសេរថា បុរសម្នាក់នោះមានឋានន្តរសក្តិថ្នាក់ផ្កាយ ប៉ុន្តែធាតុពិតគ្រាន់តែជាអ្នករកស៊ីធម្មតាប៉ុណ្ណោះ ។ ចំណុចនេះហើយដែលបណ្តាលឲ្យនាង និងបុរសនោះយល់ច្រឡំពីគ្នា និងប្រកែកគ្នាតឹងសរសៃក រហូតនាំឲ្យរូបនាង និងគេកាត់ផ្តាច់ការរាប់អានគ្នា ហើយស្ទើរតែក្លាយជាសត្រូវទៅវិញ ។
ប៊ុន ផៃលីន បន្ថែមថា ការចុះផ្សាយនោះមិនត្រឹមតែធ្វើឲ្យបុរសម្នាក់នោះខឹងតែម្នាក់ឯងឡើយ ប៉ុន្តែសម្រាប់បុរសនៅអូស្ត្រាលីក៏អាក់អន់ស្រពន់ចិត្ត និងបានស្តីបន្ទោសរូបនាងយ៉ាងចាស់ដៃ ។
ប៊ុន ផៃលីន បានសំណូមពរដល់ទស្សនិកជនកុំឲ្យមានការយល់ច្រឡំចំពោះបញ្ហាមួយនេះ ព្រោះនាង និងបុរសម្នាក់នោះមិនមានអ្វីលើសពីការរាប់អានគ្នាឡើយ ទើបតែរាប់អានរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះមិនអាចកើតចេញជាស្នេហាបានយ៉ាងរហ័សដូចការលើកឡើងឡើយ ។
ប៊ុន ផៃលីន បញ្ជាក់ថា ឆ្លងកាត់រឿងហេតុជាច្រើនបន្តបន្ទាប់នេះ នាងសូមប្រកាសមិនបើកកកាយពីរឿងស្នេហាទៀតឡើយ ហើយក្នុងខណៈពេលនេះនាងក៏មិនចង់មានស្នេហាទៀតដែរ ដើម្បីទុកពេលវេលាប្រកបអាជីពសិល្បៈឱ្យបានយូរទៅមុខទៀត
ប្រភពពី៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Star News
0 ความคิดเห็น:
แสดงความคิดเห็น