មហាកុដិរួមនិងសមិទ្ធផល នៅវត្តជោតនារាមគរ ក្នុងឃុំគរបានសម្ពោធ និងប្រាព្ធបុណ្យឆ្លងជាចំណងដៃឆ្នាំថ្មី
Posted by Unknown
Posted on 06:20
with No comments
ខេត្តកំពង់ចាម ៖ មហាកុដិរួម និងសមិទ្ធផលនានាមួយចំនួនទៀត ស្ថិតនៅវត្តជោតនារាម ក្នុងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានសម្ពោធ និងប្រារព្ធបុណ្យឆ្លងតាមពុទ្ធានុញ្ញាត្តិជាចំណងដៃឆ្នាំថ្មីនេះ ថ្ងៃទី១ កុម្ភៈ ក្រោមអធិបតីភាពលោកខេង ចន្ថា ទីប្រឹក្សាសម្ដេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ។
គណកម្មការវត្តជោតនារាម បានឲ្យដឹងថា មហាកុដិរួមនិងសមិទ្ធផលនានា ស្ថិតនៅវត្តជោតនារាម ដែលបានដាក់សម្ពោធ និងប្រារព្ធបុណ្យឆ្លងនាពេលនេះផ្ដួចផ្ដើមកសាងឡើងពីសំណាក់ លោក ខេង ចន្ថា និងលោកជំទាវ ព្រះចៅអធិការ ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ហើយ មហាកុដិ សាលាពុទ្ធិក បឋមសិក្សាបណ្ណាល័យ ការិយាល័យសិក្សា និងសមិទ្ធផលទាំងអស់នេះ បានចាប់ផ្ដើមកសាងឡើងចាប់ពីខែមករា ២០១២ និងរួចរាល់នៅខែមករា ២០១៥ នេះ ក្នុងមហាកុដិថ្មីនេះ មានបណ្ដោយ២៤ម៉ែត្រ ទទឹង១៤ម៉ែត្រ សង់ពីថ្មប្រក់ក្បឿង ដោយចំណាយអស់ទឹកប្រាក់ប្រមាណជិត១៨ម៉ឺនដុល្លារអាមេរិក ក្នុងនោះតាមរយៈ លោកខេង ចន្ថា និងលោកជំទាវសម្ដេចពញ្ញាចក្រី ហេង សំរិន និង លោកជំទាវចូលរួមចាប់កុសលបច្ច័យចំនួន២៥លានរៀល និងប្រាក់ដុល្លារចំនួន៣.៥០០ដុល្លារអាមេរិក។ គិតមកដល់បច្ចុប្បន្ននេះ លោក ខេង ចន្ថា និងលោកជំទាវបានចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តជោតនារាម ប្រមាណ១៨ម៉ឺនដុល្លាអាមេរិក។
នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពនាពេលនោះលោក ខេង ចន្ថាបានជួបសំណេះសំណាលជាមួយព្រះសង្ឃ និង ពុទ្ធបរិស័ទ លោកបានលើកឡើងថា ការរួបរួមគ្នាជួយកសាងសមិទ្ធផលនានាតាមវត្តអារាម គឺមានតម្លៃធំធេងណាស់សម្រាប់ប្រជាពុទ្ធបរិស័ទខ្មែរ ព្រោះទីអារាម គឺជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទ ។
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น