Home » » វិនិយោគិន​ម៉ា​ឡេ​ស៊ី បោះទុន​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​នៅ​កម្ពុជា

វិនិយោគិន​ម៉ា​ឡេ​ស៊ី បោះទុន​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​នៅ​កម្ពុជា



រាជធានី​ភ្នំពេញ ៖ ដោយ​សម្លឹង​ឃើញ​ពី​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​ដ៏​ល្អ​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា លោកស្រី HGUI IngIng វិនិយោគិន​ជនជាតិ​ម៉ា​ឡេ​ស៊ី បាន​សម្រេច​បោះទុន​វិនិយោគ​សណ្ឋាគារ​ដ៏​ប្រណីត​មួយ​ឈ្មោះ​ថា សណ្ឋាគារ Lance Court ដែល​មា​នទី​តាំងនៅ​ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។


សណ្ឋាគារ​មួយ​នេះ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៦ មក​រា ដោយ​មានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា លោក តី​ក​រ៉េ​ត សំរេច រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ​អ៊ែ​រ លោក Datuk Amar AbangJohari Bin TunAbangOpeng រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៃ​រដ្ឋ​សា​រ៉ា​វាក់ ប្រទេស​ម៉ា​ឡេ​ស៊ី លោក DatuIkPahonAnakJoyik លេខាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៃ​រដ្ឋ​សា​រ៉ា​វាក់ ប្រទេស​ម៉ា​ឡេ​ស៊ី ។

លោកស្រី HGUI IngIng ម្ចាស់​សណ្ឋាគារ Lance Court​បានឱ្យ​ដឹង​ថា ដោយ​ផ្អែក​លើ​ភាព​ឥត​ខ្ចោះ​នៃ​សម្រស់​ទេសចរណ៍​និង​សក្តានុពល​ភាព​លើ​បរិ​យា​ការ​សង្គម​និង​សេដ្ឋកិច្ច​រីក​ចម្រើន​របស់​កម្ពុជា សណ្ឋាគារ Lance Court​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បម្រើ​ដល់​សេវាកម្ម​ស្នាក់​នៅ​ជូន​ភ្ញៀវ​ទេសចរ​ដោយ​មានការ​សហការ​គ្នា​ជាមួយ​អ្នកជំនួញ​ប្រទេស​ម៉ា​ឡេ​ស៊ី​និង​កម្ពុជា​។ សណ្ឋាគារ Lance Court​គឺជា​សណ្ឋាគារ​ដំបូង​គេ​ដែល​មានការ​តុបតែង​ស្អាត​ប្លែក​និង​មាន​ខ្យល់អាកាស​បរិសុទ្ធ​ជិត​ទន្លេ ដោយ​មាន​ចំនួន​៥២​បន្ទប់​បែងចែក​ជា​ច្រើន​ប្រភេទ ដែល​បន្ទប់​នីមួយ​ៗ​បាន​បំពាក់​ជាមួយ​គ្រឿង​អេ​ឡិច​ត្រូ​និក​ទំនើប​ៗ​។ ក្នុង​នោះ​ទ្វារ​បន្ទប់​ទាំងអស់​ត្រូវ​បាន​បំពាក់​ជាមួយ​ប្រព័ន្ធ​បើកទ្វារ​ស្វ័យប្រវត្តិ​ដោយ​ប្រើ​កាត (Automatic Smart Card System) រួម​ជាមួយ​អ្នក​ទទួលភ្ញៀវ​ដែល​ចេះ​ភាសា​អង់គ្លេស​បាន​ល្អ​និង​សុភាព​រាបសា​ដែល​ទទួល​បានការ​ហ្វឹកហាត់​បាន​យ៉ាង​ល្អ ។ 

នៅ​ក្នុង​ឱកាស​អបអរសាទរ​ជាមួយ​ការ​សម្ពោធ​ថ្មី​នេះ សណ្ឋាគារ Lance Court ក៏​មានកម្ម​វិធី​ពិសេស​ជូន​ដល់​អតិថិជន​ដែល​ចូល​មក​ស្នាក់​នៅ​ផង​ដែរ ដែល​មាន​បន្ទប់​តម្លៃ​ចាប់ពី​20$-35$ ៕
ប្រភពពី ៖ ចន្ទ្រគ្រាស
Share this article :

0 ความคิดเห็น:

แสดงความคิดเห็น