ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អាចប្រឈមទៅនឹងផ្លូវច្បាប់ប្រសិនរកឃើញនូវកំហុស
Posted by Unknown
Posted on 07:15
with No comments
ខេត្ដព្រះសីហនុ ៖ នេះគឺជាលើកទី២ហើយ ដែលលោកគ្រូ និងអ្នកគ្រូពេទ្យជាបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ បានបាចខិត្តប័ណ្ណបកអាក្រាតលោកសេង ណុង ប្រធានមន្ទីរពេទ្យ បន្ទាប់ពាក្យបណ្តឹងរបស់ពួកគាត់ហាក់ពុំមានចំណាត់ការពីថ្នាក់ដឹកនាំ។
ខិត្តប័ណ្ណទាំងនេះ ត្រូវបានគេប្រទះឃើញនៅតាមដើមឈើ តូបលក់ទំនិញ និងហាងកាហ្វេនានា នាព្រឹកថ្ងៃទី២៦ មករា ២០១៥ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពេញក្នុងខេត្ដព្រះសីហនុ ស្របពេលដែលគេដឹងថា ស្ថាប័ននីតិបញ្ញតិ (គណៈកម្មការទី១០ នៃរដ្ឋសភា) បានចុះទៅដល់ខេត្ដព្រះសីហនុ នៅល្ងាចថ្ងៃទី២៦ មករា ២០១៥ ដែលតាមប្រភពបង្ហើបថា គណៈកម្មការមួយនេះ អាចនឹងចុះទៅពិនិត្យរឿងមិនប្រក្រតីមួយចំនួននៅខេត្ដព្រះសីហនុ ជាពិសេសសាលាខេត្ត ។ ដោយនៅក្នុងខិត្តប័ណ្ណរបស់បុគ្គលិកនៃមន្ទីរពេទ្យមួយនេះ ក៏បានអំពាវនាវដល់គណៈកម្មការទី១០ នៃរដ្ឋសភាជួយរក ដំណោះស្រាយចំពោះករណីដែលលោកសេង ណុង ប្រធានមន្ទីរពេទ្យបានប្រព្រឹត្ដអំពើពុករលួយ និងបក្ខពួកនិយមផងដែរ។ ខ្លឹមសារបានលើកឡើងថា «យើងខ្ញុំជាវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុប្បដ្ឋាកយិកានៃមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ កើតទុក្ខមិនសុខចិត្ដនឹងភាពអយុត្ដិធម៌ ដោយសាររងនូវអំពើពុករលួយបក្ខពួកនិយម និងគ្មានតម្លាភាពដែលជាមូលហេតុធ្វើឱ្យពួកយើងខ្ញុំធ្វើពាក្យប្ដឹងទៅសាលាខេត្ដ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងសុខាភិបាលនូវកំហុសឆ្គងដែលលោកសេង ណុង បានប្រព្រឹត្ដ»។ នៅក្នុងលិខិតដដែលបានលើកឡើងទៀតថា «ទី១-អំពើពុករលួយ-បើកកង់ទីន និងកន្លែងផ្ញើកង់ ម៉ូតូក្នុងមន្ទីរពេទ្យ ដោយពុំមានការដេញថ្លៃដែលជាមូលហេតុធ្វើឱ្យបាត់បង់ចំណូលហិរញ្ញប្បទានសម្រាប់មន្ទីរពេទ្យ និងថវិកាជាតិដែលសេវានេះ កាលពីលោកប្រធានមន្ទីរពេទ្យមុនលោកវេជ្ជបណ្ឌិត ចាន់ វិបុល រកបានចំណូលពីសេវានេះ ២.០០០.០០០រៀលក្នុងមួយខែ។ បច្ចុប្បន្ននេះ លោកសេង ណុង គ្រប់គ្រងមន្ទីរពេទ្យបានចំនួន២៨ខែមកហើយ តែចំណូលពីសេវានេះត្រូវបានបាត់បង់ទាំងស្រុង ។ កាប់ដើមឈើធំៗក្នុងបរិវេណមន្ទីរពេទ្យចំនួន១៣ដើម ដែលមានអាយុមិនតិចជាង៥០ឆ្នាំ ហើយដើមឈើនីមួយៗមានអង្កត់ផ្ចិតពី១.២ម៉ែត្រ ទៅ២ម៉ែត្រយកទៅធ្វើជាសម្បត្ដិផ្ទាល់ខ្លួន និងបក្ខពួកផ្ទាល់ខ្លួនមួយចំនួនតូច។ ចំណាយថវិការហិរញ្ញប្បទានច្រើនហួសហេតុទៅលើការផ្គត់ផ្គង់ម្ហូបអាហារ សម្រាប់បុគ្គលិកយាមប្រចាំការដោយគ្មានការដេញថ្លៃ ហើយគុណភាពអាហារទៀតសោតមិនសម្យនឹងតម្លៃ។ ចំណុចទី២-បក្ខពួកនិយម និងគ្មានតម្លាភាព (បុគ្គលិកមួយចំនួនដែលជាបក្សរបស់លោកសេង ណុង អាចបំរើការងារ ឬឈរឈ្មោះបានពី២ទៅ៣កន្លែងក្នុងពេលតែមួយ ដូចជាតាមរោងចក្រ សហគ្រាសនានា) -អ្នកផ្គត់ផ្គង់ម្ហូបអាហារសម្រាប់បុគ្គលិកយាមប្រចាំការឱសថ និងសម្ភារបរិក្ខារពេទ្យជាមនុស្សតែម្នាក់ដែលជាបក្ខពួករបស់ខ្លួន ។ ចាត់តាំងបុគ្គលិកទៅរៀបបន្ថែម ឬទៅសិក្ខាសាលាមិនត្រឹមត្រូវទៅតាមជំនាញបច្ចេកទេស និងដោយអត្ដនោម័តិ ។ អនុញ្ញាតច្បាប់ឈប់សម្រាកឱ្យបក្ខពួករបស់ខ្លួនមានរយៈពេលយូរ (លើសពី១ខែ) ជាលទ្ធផលក្រោយពីមានការចុះស្រាវជ្រាវ និងអង្កេតតិចតួចពីសំណាក់សាលាខេត្ដ និងក្រសួងសុខាភិបាលមក គឺគ្មានដំណោះស្រាយអ្វីទាំងអស់ ដើម្បីផ្ដល់នូវភាពយុត្ដិធម៌សម្រាប់ពួកបុគ្គលិក ផ្ទុយទៅវិញបែរជាលេចចេញនូវសកម្មភាពក្រអើតក្រទមក្នុងការបន្ដអំពើពុករលួយដោយគ្មានការខ្លាចរអាល និងកាយវិការហិង្សាមួយចំនួនបង្កឱ្យមានការភ័យខ្លាចដល់ក្រុមគ្រូពេទ្យខ្ញុំពីសំណាក់ប្រធានមន្ទីរពេទ្យ មន្ទីរសុខាភិបាល សាលាខេត្ដ និងក្រសួងសុខាភិបាល» ។
ពាក់ព័ន្ធករណីប្រព្រឹត្តិអំពើពុករលួយ និងបក្សពួកនិយមនេះដែរ បើយោងតាមអ្នកច្បាប់មួយចំនួនបានអះអាងថា លោកសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកចំការចេក បានប្រព្រឹត្តិអំពើពុករលួយ និងបក្ខពួកនិយមពិតមែននោះ លោកសេង ណុង ពិតជាមិនអាចគេចផុតពីសំណាញ់ច្បាប់នោះទេ បើទោះបីជាលោកសេង ណុង មានមន្ត្រីជាន់ខ្ពស់នៅពីក្រោយខ្នងយ៉ាងណាក្តី ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈកម្មាធិការទី១០ នៃរដ្ឋសភា និងមិនអត់អោនជាដាច់ខាត ព្រោះអាណត្តិថ្មីនេះ គឺជាអាណត្តិវះកាត់សាច់ស្អុយចេញមិនទុករាលដាលតទៅទៀតនោះទេ។
ជុំវិញបញ្ហាខាងលើនេះ លោកសេង ណុង ពុំធ្វើការបកស្រាយទៅលើខ្លឹមសារនៃលិខិតរិះគន់នោះទេ នៅពេលជួបសម្ភាសន៍ផ្ទាល់ដោយទង្វើនេះត្រូវគេគិតថា លោក សេង ណុង ហាក់ពុំមានការទទួលត្រូវ ឬលោកសេង ណុងអាង អ្នកធំណាម្នាក់នៅពីក្រោយទើបលោកពុំខ្វល់អំពីការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅ ៕

ប្រភពពី ៖ ចន្ទ្រគ្រាស
ป้ายกำกับ:
Khmer news
0 ความคิดเห็น:
แสดงความคิดเห็น